ស្នាដៃកូនខ្មែររូបនេះនៅតែត្រូវប៉ាន់ brand លំដាប់អន្តរជាតិ! H&M ជ្រើស លីសា ម៉ម ​គូរគំនូរលម្អហាង

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុនសម្លៀកបំពាក់​លំដាប់​អន្តរជាតិ​ H&M បាន​ជ្រើសរើស​យក​សិល្បៈ​គំនូរ​របស់​កូន​ខ្មែរ លីសា ម៉ម សម្រាប់​រចនា​តាំង​លម្អ នៅ​​​ជញ្ជាំង​ក្នុង​ហាង​របស់​ខ្លួន​ដែល​បាន​បោះ​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន​សាខា​ផ្សារ AEON1 និង​សាខា​ផ្សារ Chipmong Mall 271។

បើ​តាម​ការឲ្យដឹងពី Lisa Mam- លីសា ម៉ម លើ​បណ្ដាញ​សង្គម​ជា​ម្ចាស់​ស្នាដៃ​បាន​សរសេរ​រៀបរាប់​យ៉ាង​មាន​មោទកភាព​ថា «មោទនភាព​ម្ដង​ទៀត​ហើយ! ក្រុមហ៊ុន​សំលៀកបំពាក់​លំដាប់​អន្តរជាតិ​ដ៏​ល្បីល្បាញ​ម៉ាក H&M បាន​ជ្រើសរើស​យក​សិល្បៈគំនូរ​របស់​ខ្ញុំ​សម្រាប់​រចនា​តាំង​លម្អ នៅ​លើ​ជញ្ជាំង​ក្នុង​ ហាង H&M សាខា​ផ្សារ AEON1 និង ហាង H&M សាខា​ផ្សារ Chipmong Mall 271។ អូយ!! រំភើប​ខ្លាំង ហើយ​សប្បាយ​ចិត្ត​មែនទែន​ដែល​មាន​ថ្ងៃ​នេះ អត់​ដែល​ស្រមៃ​ថា​បាន​ឃើញ​រូប​គំ​នូរ​ខ្លួន​ឯង​បាន លេចធ្លោ​នៅ​ក្នុង​ហាង​សំលៀកបំពាក់ Global Brand អញ្ចឹង​ទេ !! ឡើង suprise ហ្មង​ពេល​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​អន្តរជាតិ​ល្បី​ជ្រើស​រើស និង គាំទ្រ​ស្នាដៃ​សិល្បៈ​របស់​ខ្ញុំ!»។

Lisa Mam គឺ​ជា​សិល្បករ​ក្នុង​វិថី​សិល្បៈ​ខ្មែរ​ជំនាន់​ទី​១ ដែល​ចាប់​ផ្ដើម​គូរ​គំនូរ​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ តាំង​ពី​មិន​ទាន់​មាន​អ្នក​គាំទ្រ រហូត​ដល់​មាន​ការ​អញ្ជើញ​ជា​សិល្បករ កិត្តិយស​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ Nimit Nation នៅ​ក្នុង​ប្រទេស​ថៃ ដែល​មាន​ការ​ចូលរួម​ពី​សិល្បៈ​ករ​ទូទាំង​ពិភព​លោក និង​ក្នុង​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​សំលៀកបំពាក់ H&M បាន​ជ្រើសរើស​សិល្បៈ​គំនូរ​របស់​នាង​យក​ទៅ​ដាក់​តាំង​លើ​ជញ្ជាំង​ក្នុង​ហាង​របស់​ខ្លួន​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងពីរ​សាខា។ មិន​តែ​ប៉ុណ្ណោះ​អ្នកនាង​ក៏​ធ្លាប់​បាន​ម្ចាស់​រីសត​នៅ​កោះ​ម៉ាល់ឌីវអញ្ជើញ​ឲ្យ​ទៅ​គូរ​រូប​នៅ​ទីនោះ និង​មាន​ស្នាដៃជាច្រើន​លក្ខណៈ​អន្តរជាតិ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន H&M គឺ​ជា​ក្រុមហ៊ុន​សម្លៀកបំពាក់​លំដាប់​អន្តរជាតិ​ដ៏​ល្បីល្បាញ​មួយ ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ស៊ុយ​អែត និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​លក់​រាយ​សម្លៀកបំពាក់​លំដាប់​ពិភព​លោក​មួយ ដែល​មាន​ចំនួន​ហាង​ ជិត​៥ ​ពាន់​ហាង​នៅ​ទូទាំង​ពិភព​លោក ដោយ​ក្នុង​នោះ ​សហរដ្ឋអាមេរិក​មាន​ច្រើន​ជាងគេ​ដល់​ទៅ​ជាង​៥៥០​ ហាង បន្ទាប់​មក​គឺ​នៅ​ប្រទេស​ចិន​មាន​ដល់​ទៅ​ប្រមាណ​ជិត ៤៩០​ ហាង និង​នៅ​អា​ល្លឺ​ម៉​ង់​មាន ​៤៥០ ​ហាង និង​មាននៅ​ប្រទេស​ផ្សេង​ៗ​ជាច្រើន​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​