សម្រាប់តារាចម្រៀង ឬតារាសម្ដែង ហត្ថលេខាក៏ជាផ្នែកសំខាន់មួយ និងជាទីចាប់អារម្មណ៍របស់មហាជន ដោយសារតែវាជាការសំគាល់ខ្លួន ព្រមទាំងការច្នៃប្រឌិតផ្សេងៗដែលពួកគេចង់បង្ហាញ។ ជាទូទៅ បណ្ដាអ្នកគាំទ្រតែងតែចង់បានហត្ថលេខារបស់និមិត្តរូបយកមកទុកធ្វើជាអនុស្សាវរីយ៍ ឬដាក់តាំងជាដើម។ ជាមួយគ្នាដែរ មហាជនបានចាប់អារម្មណ៍ជាមួយហត្ថលេខារបស់តារាខេប៉ុបចំនួន ១០ រូប ព្រោះមើលទៅប្លែក គួរឱ្យស្រឡាញ់ និងមិនច្រឡំជាមួយអ្នកដទៃតែម្ដង។ តោះទៅមើលថាជានរណាខ្លះ៖
១.Taeyeon សមាជិកក្រុម Girls Generation
Taeyeon ស្រឡាញ់ពេញចិត្តជាមួយសត្វមេអំបៅខ្លាំង រូបនាងក៏បានយកសត្វនេះជារូបតំណាងហត្ថលេខារបស់ខ្លួន។
២.San សមាជិកក្រុម ATEEZ

ដោយសារតែឈ្មោះរបស់តារាប្រុសរូបនេះមានន័យថា ភ្នំ ដូច្នេះលោកក៏ដាក់បញ្ចូលរូបភ្នំក្នុងហត្ថលេខារបស់ខ្លួន។
៣.Seulgi សមាជិកក្រុម Red Velvet

ក្នុងហត្ថលេខារបស់នាងរួមបញ្ចូលខ្លាឃ្មុំមួយក្បាលដែលធ្វើឱ្យកាន់តែទាក់ទាញគួរឱ្យស្រឡាញ់។
៤.Momo សមាជិកក្រុម Twice
Momo ជាសមាជិកម្នាក់ដែលចូលចិត្តចងសក់ទីទុយ ដូច្នេះរូបនាងក៏គូររូបមនុស្សស្រីមានសក់ទីទុយតំណាងឱ្យខ្លួនឯងក្នុងហត្ថលេខា។
៥.Jisung សមាជិកក្រុម NCT

Jisung ជាសមាជិកម្នាក់ដែលមានអត្ដចរិតគួរឱ្យស្រឡាញ់ អ៊ីចឹងហើយសូម្បីតែហត្ថលេខារបស់លោកក៏គូរបន្ថែមនូវរូបសត្វប្លែកៗ និងមើលទៅគួរឱ្យស្រឡាញ់។ សត្វនោះត្រូវបានអ្នកគាំទ្រលើកឡើងថា ជាដាយណូស័រតូច។
៦.I.N សមាជិកក្រុម Stray Kids
លោកតែងត្រូវអ្នកគាំទ្រប្រៀបប្រដូចនឹងសត្វកញ្ជ្រោងតូច លោកក៏បានយកសត្វនេះមកដាក់ក្នុងហត្ថលេខារបស់ខ្លួន។
៧.Rose សមាជិកក្រុម BLACKPINK
ដោយសារតែឈ្មោះរបស់នាងមានន័យថា ផ្កាកុលាប នាងក៏បានដាក់នូវផ្កាមួយទងក្នុងហត្ថលេខារបស់ខ្លួន។
៨.Bahiyyih សមាជិកក្រុម Kep1er

Bahiyyih ជាសមាជិកម្នាក់មានភ្នែកស្រស់ស្អាតដូច្នេះហត្ថលេខារបស់នាងក៏មានដាក់ភ្នែកដ៏គួរឱ្យស្រឡាញ់មួយគូក្នុងហត្ថលេខា។
៩.New សមាជិកក្រុម The Boyz
លោកបានគូរតុក្កតាដែលខ្លួនចូលចិត្តក្នុងហត្ថលេខាគឺ Spongebob ខណៈត្រូវអ្នកគាំទ្រសរសើរថាពិតជាស្រស់ស្អាតខ្លាំង។
បិ្រយមិត្តគិតថាមួយណាទាក់ទាញ និងគួរឱ្យស្រឡាញ់ជាងគេ?





















































Account
Security
Favourite Content