ដឹង​នៅ​៖ ការ​ដែល​គ្មាន​មិត្តភ័ក្ដិ​សោះ​មាន​ផល​ប៉ះពាល់​ដូច​ជក់​បារី​អញ្ចឹង

​ភាព​ឯកា​រយៈ​ពេល​ខ្លី​តែង​តែ​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់​គ្នា​នៅ​ពេល​ខ្លះ​ក្នុង​ជីវិត។ ភាព​ឯកា​រយៈ​ពេល​ខ្លី​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បញ្ហា​ប្រឈម​ចំពោះ​សុខភាព​ឡើយ។ ក៏​ប៉ុន្តែ​​ភាព​ឯកា​រយៈ​ពេល​វែង ការ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​សង្គម​ដ៏​តិច​តួច ឬ​ការ​កាត់​ផ្ដាច់​ទំនាក់ទំនង​សង្គម​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ដែល​អ្នក​អាច​នឹង​ស្មាន​មិន​ដល់។

​បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សកលវិទ្យាល័យ Harvard បាន​រក​ឃើញ​ថា​ការ​គ្មាន​មិត្តភ័ក្ដិ​សោះ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​​ដូច​ការ​ជក់បារី​អញ្ចឹង។ ការ​ស្រាវជ្រាវ​មួយ​នេះ​បាន​រក​ឃើញ​ពី​ការ​ផ្សារភ្ជាប់​រវាង​ការ​ផ្ដាច់​ខ្លួន​ពី​សង្គម (Social Isolation) ​ទៅ​នឹង​គ្រាប់​ឈាម​នៅ​ក្នុង​ខ្លួន​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

អ្នក​សិក្សា​ស្រាវជ្រាវ​បាន​និយាយ​ថា​ភាព​ឯកា​នឹង​បង្ក​ជា​សញ្ញា​ស្ត្រេស ‘ប្រឆាំង’ ដែល​បង្កើន​កម្រិត​នៃ​ប្រូតេអ៊ីន Fibrinogen។ Fibrinogen ច្រើន​មាន​ផល​អាក្រក់​ខ្លាំង​ណាស់​ចំពោះ​សុខភាព ​ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​​មាន​ការ​កើន​ឡើង និង​បង្ក​កំណក​ខ្លាញ់​នៅ​ក្នុង​ឈាម។

អ្នក​ស្រាវជ្រាវ​នៃ​សកលវិទ្យាល័យ Harvard បាន​ធ្វើ​ការ​ប្រៀបធៀប​កម្រិត​នៃ​ Fibrinogen និង​ចំនួន​មិត្តភ័ក្ដិ​ ឬ​សមាជិក​គ្រួសារ​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​សង្គម​របស់​មនុស្ស​ម្នាក់​ ដោយបាន​រក​ឃើញ​ថា​វា​មាន​ការ​ជាប់​ទាក់​ទង​នឹង​គ្នា។ ពេល​ដែល​ចំនួន​ទំនាក់ទំនង​សង្គម​ធ្លាក់​ចុះ​ នោះ​កម្រិត​នៃ Fibrinogen នឹង​កើន​ឡើង​ដែល​ប៉ះពាល់​ដល់​សុខភាព។

ជាឧទាហរណ៍មនុស្ស​ដែល​មាន​មិត្តភ័ក្ដិ​ត្រឹម​តែ​ ៥​នាក់​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​សង្គម​ប្រចាំ​ថ្ងៃ​របស់​គេ មាន​កម្រិត​នៃ​ Fibrinogen ​២០ ភាគរយ​ខ្ពស់​ជាង​មនុស្ស​ដែល​មាន​មនុស្ស​ប្រាស្រ័យ​ទាក់ទង ២៥​នាក់។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​មនុស្ស​ដែល​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​តិច​ជាង​ ១២​នាក់​មាន​កម្រិត Fibrinogen ស្មើ​ទៅ​នឹង​ការ​ជក់​បារី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន