ទម្រាំល្បីដូចសព្វថ្ងៃ មិននឹកស្មានក្រុម Blackpink ជួបរឿងច្រើនបែបនេះសោះ

ជាការពិតណាស់ មនុស្សម្នាក់ៗទម្រាំដើរដល់គោលដៅរបស់ខ្លួន ឬសម្រេចបំណងប្រាថ្នាដែលខ្លួនចង់ធ្វើគឺត្រូវឆ្លងកាត់រឿងលំបាក អស់សង្ឃឹមជាច្រើនរាប់មិនអស់។ ចំណែកក្រុមនារី BlackPink ក៏ដូចគ្នាទម្រាំសាងកេរ្ដិ៍ឈ្មោះល្បីមានអ្នកចូលចិត្តគាំទ្ររាប់លាននាក់ ក៏ត្រូវជួបបញ្ហាជាច្រើន ជាពិសេសតស៊ូមិនព្រមបោះបង់ចោល។ សមាជិកទាំង ៤ នាក់សុទ្ធតែធ្លាប់ឆ្លងកាត់ហ្វឹកហាត់យ៉ាងតឹងរ៉ឺង និងការប្រកួតប្រជែងយ៉ាងខ្លាំងអស់ជាច្រើនឆ្នាំទម្រាំអាចចេញច្រៀងជាផ្លូវការកាលពីឆ្នាំ ២០១៦។ រំលឹកបកក្រោយទៅអតីតកាលសមាជិកម្នាក់ៗសុទ្ធតែធ្លាប់លើកឡើងពីរឿងដែលខ្លួនធ្លាប់ឆ្លងកាត់៖

១. Jisoo

សម្រាប់រូបនាង ហ្វឹកហាត់ហត់ហើយ ការប្រកួតប្រជែងក៏ខ្លាំងថែមទាំងត្រូវសាច់ញាតិមិនឱ្យតម្លៃថែមទៀត។ នាងតែងតែត្រូវបងប្អូនចំអកថាមានមុខមាត់មិនស្អាត និងដូចស្វា ពោលគឺនាងមិនទទួលបានការលើកទឹកចិត្តច្រើនទេមុនពេលមានឈ្មោះល្បីតែងតែត្រូវគេមើលងាយ។

២. Lisa

ដោយសារតែនាងមិនមែនជាជនជាតិកូរ៉េដូច្នេះរឿងដែលលំបាកខ្លាំងនោះគឺភាសា ប្រពៃណី ការរស់នៅ និងទំនៀមទម្លាប់ផ្សេងៗ ពិតជាធ្វើឱ្យនាងស្ដ្រេសខ្លាំង។ Lisa ធ្លាប់បានប្រាប់ថា កាលពីនាងមកហ្វឹកហាត់ដំបូងៗ នាងតែងតែតេទូរស័ព្ទទៅម្ដាយរបស់នាង ហើយយំព្រោះនាងនឹកផ្ទះខ្លាំង មិនទម្លាប់រស់នៅលើទឹកដីគេ។ ជាពិសេស នាងជាសមាជិកម្នាក់ដែលតែងត្រូវគេរើសអើងពូជសាសន៍ ប្រើពាក្យមិនសមរម្យដាក់ ដោយសារមិនមានជាប់ឈាមជ័រជាជនជាតិកូរ៉េដូចសមាជិកផ្សេងទៀត។ តែយ៉ាងណាមិញ តារាស្រីវ័យ ២៥ ឆ្នាំនេះនៅតែតស៊ូរហូតមានឈ្មោះល្បីដូចបច្ចុប្បន្ន។

៣. Rose

បើទោះជានាងជាជនជាតិកូរ៉េប៉ុន្ដែគ្រួសាររបស់នាងបានទៅរស់នៅអូស្រ្ដាលីតាំងពីនាងនៅតូចៗ រហូតដល់ទើបក្លាយជាអ្នកហ្វឹកហាត់របស់ YG ទើបនាងត្រលប់មកប្រទេសកូរ៉េ។ មិនខុសពី Lisa នាងក៏តែងតែមានជំងឺនឹកផ្ទះ និងមិនទម្លាប់រស់នៅប្រទេសកូរ៉េទេពីដំបូងៗ។ Rose បានសុំមិននិយាយលម្អិតពីរឿងដែលពួកនាងបានឆ្លងកាត់ឡើយ ប៉ុន្ដែនាងបានលើកឡើងថាពួកនាងបានឆ្លងកាត់រឿងច្រើនរាប់មិនអស់ជាមួយគ្នារហូតធ្វើឱ្យទំនាក់ទំនងសឹងតែដូចបងប្អូនបង្កើតទៅហើយ។ ពួកនាងតែងតែនៅក្បែរលើកទឹកចិត្តគ្នាទៅវិញទៅមក ម្ល៉ោះហើយមិនថាជួបរឿងលំបាកប៉ុណ្ណាក៏នៅតែអាចតស៊ូបានរហូតដល់បានចេញច្រៀងជាផ្លូវការ។

៤.Jennie

មនុស្សគ្រប់គ្នាប្រហែលជាគិតថាក្រុមនារី BlackPink រស់នៅស្រួលកំឡុងពេលហ្វឹកហាត់ដោយសារតែពួកគេស្ថិតក្រោមផលិតកម្មយក្ស YG ប៉ុន្ដែបើតាមសម្ដីរបស់ Jennie បានប្រាប់ថា កាលពីមិនទាន់ចេញច្រៀង ពួកនាងមិនមានលុយច្រើនទេ ដូច្នេះពួកយើងភាគច្រើនញ៉ាំតែពងទា និងដំណាប់ស្ដ្រប៊ឺរីប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណឹងទេ កន្លែងដែលពួកយើងរស់នៅមានសត្វកន្លាតច្រើនខ្លាំង។ នាងបន្ដថា អ្វីដែលរៀបរាប់ខាងលើគ្រាន់តែជាបទពិសោធន៍មួយចំនួនប៉ុណ្ណោះដែលបានឆ្លងកាត់ បើជាក់ស្ដែងគឺមានច្រើនជាងនេះទៀត។

បច្ចុប្បន្ន ក្រុមចម្រៀងនារី Blackpink ជាក្រុមតារាចម្រៀងខេប៉ុបមួយដែលមានឈ្មោះល្បីខ្លាំងលំដាប់ពិភពលោក ឱ្យតែចេញចម្រៀងថ្មីពេលណាតែងតែក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម និងបំបែកកំណត់ត្រាជាហូរហែរ។ ជាពិសេសបទចម្រៀង MV នីមួយៗ សុទ្ធតែមានអ្នកអ្នកចុចចូលទស្សនារាប់ពាន់លានដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន