ជាប្រពន្ធឆ្លាតមិនត្រូវផុសរឿង ៨ នេះលើបណ្ដាញសង្គម ជាពិសេសហ្វេសប៊ុក

គ្មានជីវិត​គ្រួសារ​​នរណា​ដែល​ថា​មិន​ធ្លាប់​ជួប​បញ្ហា​ណាស់ តែ​​បញ្ហា​ឯកជន​ភាព​របស់​ប្ដី​ប្រពន្ធ​អ្នក​ទាំង ២ ដាច់ខាត​កុំ​ចែកចាយ​នៅ​លើ​ហ្វេសប៊ុក ឬ​បណ្ដាញ​សង្គម​ដទៃ​ទៀត ព្រោះ​ធ្វើឲ្យ​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​ចាប់ផ្ដើម​មាន​បញ្ហា។ ដូចនេះ​ធ្វើ​ជា​ស្ត្រី​ឆ្លាត​ម្នាក់​មិន​ត្រូវ​បង្ហោះ​រឿង​ក្នុង​គ្រួសារ​លើ​បណ្ដាញ​សង្គម​ទេ។

១. ជម្លោះ​ជាមួយ​គ្រួសារ​ប្ដី

ម្ដាយ​ក្មេក ឬ​ឪពុក​ក្មេក​ក៏​ដូចជា​ឪពុក​ម្ដាយ យើង​ដែរ តែ​អ្វី​ដែល​ពិបាក​គឺ​ការ​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ឲ្យ​ចុះ​សម្រុង។ ចំណែក​បញ្ហា​កូន​ប្រសា​ស្រី និង​ម្ដាយ​ក្មេក​ចៀស​មិន​ផុត​ពី​មាន​រឿង​អាក់អន់ចិត្ត ប៉ះ​ពាក្យ​សម្ដី​គ្នា​ឡើយ។ ដំណោះស្រាយ​គឺ​រៀន​ពី​របៀប​ផ្សះផ្សា ស្វែង​យល់​ពី​របៀប​រស់នៅ​របស់​សមាជិក​ម្នាក់​ៗ គោរព​ឪពុក​ម្ដាយ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ជីវិត​គ្រួសារ។

២. បងប្អូនស្រីខាងប្ដី

ប្រពន្ធ​ឆ្លាត​នឹង​រៀន​សម្រប​ខ្លួន​ជាមួយ​គ្រួសារ​ប្ដី​ប្រកប​ដោយ​ភាព​ឈ្លាសវៃ មិនមែន​ពេល​ខឹង​គ្រួសារ​ខាង​ប្ដី​ជាពិសេសសាច់ថ្លៃ ជាស្រីៗដូចគ្នា បង្ហោះ​វា​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នោះ​ទេ។ ពេល​ប្តី​ឃើញ​ប្រពន្ធ​ធ្វើ​រឿង​បែប​នេះ តើ​វា​ធ្វើ​ឲ្យ​ជីវិត និង​ទំនាក់ទំនង​គ្រួសារ​​ល្អ​ប្រសើរ​ឬ​ទេ? ហើយ​ចុះ​បើ​អ្នក​ស្គាល់​គ្នា​ឃើញ គេ​សួរ​នាំ តើ​ប្ដី​មាន​អារម្មណ៍​ខ្មាស​គេ​យ៉ាង​ណា។

៣. ត្អូញត្អែរ​រឿង​លុយកាក់

រឿង​ដែល​ហាមប្រាម​បំផុត​សម្រាប់​ស្ត្រី​មាន​គ្រួសារ គឺ​ការ​អាប់ដេត​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុង​ក្រុម​គ្រួសារ​នៅ​លើ​បណ្ដាញ​សង្គម ព្រោះ​គ្មាន​ប្ដី​ណា​ចូលចិត្ត​ប្រពន្ធ​ដែល​បង្ហាញ​រឿង​អស់​ទាំង​នោះ​ឲ្យ​អ្នក​ដទៃ​ឃើញ។ ជឿ​ថា ក្នុង​គ្រួសារ​អ្នក​ត្រូវ​បង់ ថ្លៃ​ផ្ទះ ថ្លៃ​ភ្លើង ថ្លៃ​សាលា​កូន ថ្លៃ​អាហារ​រាល់​ថ្ងៃ និង​ការ​ចំណាយ​ជាច្រើន​ច្រក​ទៀត។ ក្នុង​នាម​ជា​ភរិយា​ត្រូវ​ចេះ​វាស់វែង​​ថ្លឹងថ្លែង​លើ​ការ​ចំណាយ​នីមួយៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ភាព​តានតឹង​ខ្លាំង។ តែ​ការ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ជា​សាធារណៈ​អាច​ធ្វើ​ប្ដី​របស់​បាក់​មុខ​មាត់។

ការ​បង្ហោះ​នោះ​ជា​ដំណោះស្រាយ​រឿង​ក្នុង​ចិត្ត​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​អាណិត​អាសូរ​ពី​បងប្អូន​សាច់​ថ្លៃ ម្ដាយ​ក្មេក អ្នក​ដទៃ ប៉ុន្តែ​ក្នុង​គ្រា​នោះ ចូរ​ គិត​រក​វិធី​កែលម្អ​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ​ឲ្យ​ប្រសើរ គឺជា​ដំណោះស្រាយ​យូរ​អង្វែង។ ដោយ​បង្កើត​ផែនការ​ចំណាយ​ប្រចាំ​ខែ ធ្វើ​ការ​វិនិយោគ ឬ​រក​ការងារ​បន្ថែម ជាជាង​ បង្ហោះ​ព័ត៌មាន​តាម​អ៊ីនធឺណិត​ដែល​មិន​ជួយ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ​ល្អ​ឡើង​នោះ​ទេ។

៤. ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា

ការ​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​ជីវិត​រៀបការ​ជា​រឿង​ធម្មតា ប៉ុន្តែ​រាល់​ពេល​ដែល​ប្ដី​ប្រពន្ធ​មាន​ជម្លោះ បង្ហោះ​លើ​បណ្ដាញ​សង្គម ត្អូញត្អែរ ដើម្បី​ទាមទារ​ការ​ចាប់អារម្មណ៍ គឺ​មិន​ល្អ​នោះ​ទេ។ នៅ​ពេល​សារ​ដែល​អណ្ដែត​លើ​បណ្ដាញ​សង្គម​អ្នក​នឹង​ទទួល​អារម្មណ៍​ត្រូវ​គេ​រំលោភ​លើ​ជីវិត​ឯកជន ត្រូវ​គេ​វែកញែក កកូរកកាយ​សើចចំអក។ ការ​ត្អូញត្អែរ និង​ប្រាប់​ពី​ជីវិត​រៀបការ​នៅ​លើ​បណ្ដាញ​សង្គម​មិន​អាច​ជួយ​អ្វី​បាន​ទេ។ ហ្វូង​មនុស្ស​នៅ​ក្នុង​បណ្ដាញ​សង្គម ធ្វើឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​កាន់តែ​ពិបាក​បន្ត ស្ត្រី​គួរតែ​រក្សា​ភាព​ស្ងប់ស្ងាត់ អង្គុយ​តស៊ូ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ចិត្ត។ នេះ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព និង​សន្តិភាព​បំផុត។

៥. អួត​ទ្រព្យសម្បត្តិ

ការ​បង្ហោះ​លុយ ផ្ទះ កុង​ធនាគារ កាន់តែ​ធ្វើឲ្យ​គ្រួសារ​មាន​គ្រោះថ្នាក់ ហើយ​មេរៀន​ព័ត៌មាន​ក៏​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​រួច​មក​ហើយ។ ដោយ​មាន​ករណី​ខ្លះ​ចោរ​ចូល​ទៅ​ចាប់ជំរិត​ដល់​ក្នុង​ផ្ទះ ឬ​ខ្លះ​ទៀត​តាម​ប្លន់​តាម​ផ្លូវ​ក៏​មាន។

៦. បង្ហាញ​ពី​ទង្វើ​ប្ដី​ចំពោះ​អ្នក

មនុស្ស​ស្រី​ចូលចិត្ត​ការ​មើលថែ ស្រលាញ់ និង​បង្ហាញ​មុខ​ខ្លួន​ជា​សាធារណ។ តែ​យ៉ាង​ណា​មិញ កុំ​បំផ្លើស​ពេក​ដែល​សូម្បី​តែ​ប្ដី​ទិញ​សម្លៀកបំពាក់ ដើរលេង បង្ហោះ​រូបថត​គ្រួសារ ទៅ​បាយ​ថ្ងៃត្រង់ ប្ដី​ចូល​ផ្ទះបាយ ប្ដី​ប្រឡែង​លេង​ជាមួយ​កូន ប្ដី​យក​កូន​ទៅ​សាលា សុទ្ធ​តែ​មាន​មុខ​ក្នុង​បណ្ដាញ​សង្គម ដើម្បី​អួត​ប្រាប់​ពិភពលោក​នោះ មិន​សុទ្ធតែ​ល្អ​សម្រាប់​ប្ដី​ឡើយ? បុរស​ខ្លះ​មិន​សូវ​ជា​ចូលចិត្ត​ការ​សម្ញែង​លើ​បណ្ដាញ​សង្គម​ពេក​នោះ​ទេ។

៧. ជេរ​ប្ដី​តាម​បណ្ដាញ​សង្គម

នេះ​ជា​ការ​ហាមប្រាម​ក្នុង​ទំនាក់ទំនង​ប្ដី​ប្រពន្ធ។ ប្រពន្ធ​ដែល​បង្ខូច​ប្ដី​តាម​បណ្ដាញ​សង្គម ពិត​ជា​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ធ្ងន់ធ្ងរ។ គាត់​នឹង​មាន​អារម្មណ៍​ឈឺចាប់ ព្រោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​មាន​រឿង​អ្វី​អាច​និយាយ​ប្រាប់​គ្នា​ត្រង់​ៗ។ មនុស្ស​ប្រុស​ពិត​ជា​ស្អប់​ការ​និយាយ​អាក្រក់​ពី​ប្រពន្ធ មិន​ថា​ផ្ទាល់ ឬ​ប្រយោល​ទេ ដូចនេះ​ហើយ​ប្រពន្ធ​ក៏​មិន​គួរ​ជេរ​ស្ដី​តាម​ហ្វេសប៊ុក​ដែរ ព្រោះ​នោះ​ធ្វើឲ្យ​បាត់បង់​កិត្តិយស​ជា​កូន​ប្រុស។

៨. មាន​ប្ដី​មាន​សញ្ញា​មិន​ស្មោះ​ត្រង់

ប្រសិនបើ​ស្វាមី​អ្នក​មាន​សញ្ញា​មិន​ស្មោះត្រង់ អ្នក​ត្រូវ​គិត​ពី​របៀប​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​គ្រួសារ។ កុំ​យក​រឿង​របស់​អ្នក​ទៅ​ចែក​រំលែក​តាម​បណ្ដាញ​សង្គម​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ផ្ដល់​យោបល់​ឬ​ការ​អាណិត​អាសូរ។ ប្រសិនបើ​បើ​គាត់​សម្រេច​ប្ដូរ​ចិត្ត​ចេញ​ពី​អ្នក ធ្វើ​ដើម្បី​ស្រី​ផ្សេង​ហើយ កុំ​បង្ហោះ កុំ​បញ្ចេញ​មតិ កុំ​ចែករំលែក (share) នៅ​លើ​ហ្វេសប៊ុក និង​កុំ​សូម្បី​និយាយ​អាក្រក់​ពី​ប្ដី ឬ​អតីត​ប្ដី ព្រោះ​នោះ​ជា​វិធី​សងសឹក​ដ៏​ស៊ីវិល័យ​បំផុត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម