​កម្មវិធី​​ក្នុង​ទូរស័ព្ទ​ដៃ​ទាំង​នេះ​ ​នារីៗមិនគួររំលង

ស្មាតហ្វូន​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​​ជៀស​មិន​រួច ហើយ​រឹត​តែ​មិន​អាច​ទៅ​រួច​ទៀតដែល​យើង​មិន​ប្រើ​វា​សោះ​ក្នុង​មួយ​ថ្ងៃ។ ជា​មួយ​នឹង​ការ​មក​ដល់​នៃ​កម្មវិធី​ងាយ​ស្រួល​ប្រើ ជីវិត​របស់​យើង​ក៏កាន់​តែ​ងាយ​ស្រួល។ ចាប់​តាំង​ពី​កម្មវិធី​ហាត់ប្រាណ កម្មវិធី​តាម​អាកាសធាតុ រៀបចំផែនការ រហូត​ដល់​កម្មវិធី​ទូទាត់​ប្រាក់។ សម្រាប់​ស្ត្រី​ទាំងអស់​ដែល​កំពុង​ស្វែង​រក​កម្មវិធី​ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​មាន​ភាព​ងាយស្រួល និង​ផាសុកភាព យើង​បាន​ចង​ក្រង​បញ្ជី​កម្មវិធី​កំពូលៗ​សម្រាប់​ស្ត្រី​ដែល​អ្នក​គួរតែ​ទាញ​យក​ឥឡូវ​នេះ។

១ 24me

24me គឺជា Smart Personal Assistant និង​ជា​កម្មវិធី​ដែល​ឈ្នះ​ពាន​រង្វាន់​ជួយ​មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​ការ​បង្កើន​ផលិតភាព​ការងារ​របស់​ពួកគេ។ វា​ជា​កម្មវិធី​ដែល​ងាយ​ស្រួល​ប្រើ ដែល​អ្នក​អាច​កំណត់​អ្វី​គ្រប់​យ៉ាង​ដែល​ទាក់ទង​នឹង​កាល​វិភាគ​របស់​អ្នក​នៅ​កន្លែង​តែ​មួយ៖ ប្រតិទិន បញ្ជី​ត្រូវ​ធ្វើ កំណត់ចំណាំ និង​គណនី​ផ្ទាល់ខ្លួន។ 24me ជួយ​អ្នក​សន្សំ​ពេល​វេលា​សម្រាប់​រឿង​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ គួស​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី​មួយ​នេះ​អនុញ្ញាត​ឲ្យ​ Download និង​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ។

២ Mint

Mint គឺ​ជា​កម្មវិធី​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​ដែល​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​លុយកាក់​របស់​អ្នក​តាម​វិធី​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ ​ជា​មួយ​នឹង​កម្មវិធី​គ្រប់គ្រង​ប្រាក់​មួយ​នេះ អ្នក​អាច​កំណត់​ថវិកា​ប្រចាំខែ និង​តាមដាន​រាល់​ប្រាក់​ដែល​បាន​ចំណាយ។ កម្មវិធី​នេះ​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អ្នក​ប្រើប្រាស់​ជាង 24 លាន​នាក់។ លើស​ពី​នេះ​ទៀត​ អ្នក​ក៏​អាច​ឃើញ​ Credit Balances និង​ប្រតិបត្តិការ​របស់​អ្នក​ដោយ​គ្រាន់​តែ​ចុច​តែ​ម្តង​ប៉ុណ្ណោះ។

៣ Clue

Clue គឺ​ជា​កម្មវិធី​តាមដាន​រដូវ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ស្ត្រី​ដែល​ចង់​ដឹង​ឱ្យ​ប្រាកដ​ថា​នៅ​ពេល​ណា​ដែល​រដូវ​របស់​ពួកគេ​នឹង​ចាប់ផ្តើម។ កម្មវិធី​នេះ​ក៏​មាន​មុខងារ​កំណត់​ដើម្បី​រំលឹក​អ្នក​ឱ្យ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​របស់​អ្នក។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​កត់ត្រា​រោគសញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាល​របស់​អ្នក ព្រម​ទាំង​តាមដាន​ការ​លូត​លាស់​របស់​កូន​ផង​ដែរ។

៤ Workout for Women

មិន​ថា​អ្នក​ចង់​សម្រក​ខ្លាញ់​ក្បាលពោះ ធ្វើ​ឱ្យ​រាង​កាយ​មាំមួន ឬ​មាន​រាង​ស្អាត​ទេ កម្មវិធី​សម្បទា​នេះ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ស្ត្រី​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ។ វា​គឺ​ជា​កម្មវិធី​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ស្ត្រី​ដែល​អ្នក​មិន​គួរ​ភ្លេច​ Download ប្រសិន​បើ​អ្នក​កំពុង​ចាប់​ផ្ដើម​ដំណើរ​ហាត់ប្រាណ​របស់​អ្នក។ គ្រាន់​តែ​ចំណាយ​ពេល ៧ នាទី​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ទទួល​បាន​រាងកាយ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​អ្នក​តែងតែ​ចង់​បាន។ យ៉ាង​ណា​កម្មវិធី​នេះ​គឺ​ជា​ដែល​ឥត​គិត​ថ្លៃ​ក្នុង​ការ​ប្រើប្រាស់។

Treatwell

ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​កន្លែង​កក់សក់ និង​សេវាកម្ម​កែ​សម្ផស្ស​តាម​អ៊ីនធឺណិត Treatwell គឺ​ជា​កម្មវិធី​ដែល​អាច​ជួយ​អ្នក​បាន។ ការ​ប្រើ​ប្រាស់​ ​កម្មវិធី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នេះ អ្នក​អាច​ស្វែង​រក​ហាង​កែ​សម្ផស្ស​នៅ​ក្នុង​តំបន់​របស់​អ្នកកក់ និង​កំណត់​ពេល​ណាត់​ជួប​របស់​អ្នក​ឡើង​វិញ ឬ​អាន​ការ​វាយ​តម្លៃ។ កម្មវិធី​នេះ​ងាយស្រួល​ប្រើ និង​រុករក។ អ្នក​អាច​ជ្រើសរើស​ការ​ព្យាបាល​ធម្មតា​របស់​អ្នក ឬ​សាកល្បង​វិធី​ថ្មី ហើយ​ស្វែង​រក​ហាង​កែ​សម្ផស្ស​ដែល​ចូលចិត្ត​នៅ​ក្នុង​តំបន់​របស់​អ្នក។

៦ Sleep Cycle

ជា​មួយ​នឹង​រយៈ​ពេល​នៃ​ការ​គេង អ្នក​អាច​តាមដាន​ការ​គេង​បាន​យ៉ាង​ងាយស្រួល​ចាប់​ពី​ពេល​ចូល​គេង​រហូត​ដល់​ព្រឹក ហើយ​ទទួល​បាន​ការ​វិភាគ​លម្អិត​អំពី​​ការ​គេង​របស់​អ្នក។ ការ​រចនា​ដ៏​ពិសេស​របស់​កម្មវិធី​មួយ​នេះ​គឺ​នឹង​ដាស់​អ្នក​នៅ​ពេល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​សម្ពាធ​បេះដូង និង​អត្រា​ដក​ដង្ហើម​របស់​អ្នក​ចុះ​ទាប​ខុស​ធម្មតា។ អ្នក​ថែម​ទាំង​អាច​ទាញ​យក​ទិន្នន័យ​ដំណេក​របស់​អ្នក​ទៅ​ជា Excel យ៉ាង​ងាយ​ស្រួល​សម្រាប់​ការ​វិភាគ​លម្អិត។

៧ Headspace

Headspace គឺ​ជា​កម្មវិធី​ដែល​ជួយ​ឲ្យ​អ្នក​ចាប់​ផ្ដើម​សមាធិ​ជា​មួយ​នឹង​បច្ចេកទេស​សមាធិ​ខ្ពស់។ ជា​មួយ​នឹង​កម្មវិធី​នេះ អ្នក​អាច​ជ្រើសរើស​ប្រភេទ​សមាធិ​មួយ​ចំនួន​ដូចជា ភាព​តាន​តឹង​ការងារ រហូត​ដល់​ការ​ថប់​បារម្ភ និង​សូម្បី​តែ​វគ្គ​សម្រាប់​ទប់ទល់​នឹង​អារម្មណ៍​ពោរពេញ​ដោយ​កំហឹង និង​ភាព​ឯកា​ជាដើម។ អ្នក​ក៏​មាន​ជម្រើស​ក្នុង​ការ​ជ្រើសរើស​រយៈ​ពេល​នៃ​វគ្គ​នីមួយៗ។ ដូច្នេះ​គ្រាន់​តែ​ទាញ​យក​កម្មវិធី​នេះ ហើយ​អង្គុយ​សម្រាក​ផ្លូវ​ចិត្ត​របស់​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok