ណាត់ជួបគូស្នេហ៍លើកដំបូង សូមកុំធ្វើរឿងទាំងនេះឲ្យសោះ បើមិនចង់បរាជ័យ !!

ធ្វើអ្វីក៏មានលើកដំបូងដែរ ហើយភាគច្រើនហាក់ដូចជាមានអារម្មណ៍ភ័យៗពេលធ្វើអ្វីលើកទីមួយហ្នឹង តែបើសិនបានត្រៀមខ្លួននោះ កំហុស​ ឬរឿងហេតុអាក្រក់ក៏មិនងាយនឹងកើតមានដែរ។ ជាក់ស្តែង ពេលណាត់ជួបគូស្នេហ៍លើកទីមួយ មានទង្វើខ្លះអ្នកគួរតែចៀសវាងធ្វើ ដើម្បីបង្ការនូវបញ្ហាផ្សេងៗ…

ទៅយឺត ៖ គោរពពេលវេលា ក៏ដូចជាគោរពខ្លួនឯង និងជាពិសេសគោរពដៃគូរបស់អ្នកដែរ។ បើមិនមានការងារអ្វីចំាបាច់ខ្លាំងទេ ត្រូវតែព្យាយាមទៅឱ្យដល់ទីកន្លែងណាត់មុននដៃគូ ឬយ៉ាងហោចណាស់ទៅឱ្យទាន់ពេល។

សួរសំណួរមិនចាំបាច់ ៖ ប្រធានបទខ្លះមិនគួរលើកយកមកនិយាយពេលទើបជួបគ្នាឡើយ ដូចជា បក្សនយោបាយ ចំនួនកូនដែលចង់បាន។ល។

និយាយពីសង្សារចាស់ច្រើនពេក ៖ នរណាក៏ធ្លាប់មានអតីតដែរ តែបើរវល់តែរំលឹករឿងដែលកន្លងហួស ហើយមិនព្រមគិតពីអនាគតដែលអាចនឹងសាងរួមគ្នា តើមាននរណានឹងចង់ក្លាយជាគូអនាគតរបស់អ្នក?

ចុចទូរស័ព្ទច្រើន ៖ ត្រូវមានវត្តមានទាំងកាយ និងចិត្ត​ កុំនៅតែខ្លួន ហើយអារម្មណ៍នៅក្នុងទូរស័ព្ទអីចឹង។ បើមិនចាំបាច់ទេ កុំប្រើទូរស័ព្ទអី គួរតែផ្តោតទៅលើពេលវេលាដ៏មានអត្ថន័យរវាងអ្នក និងគេវិញ។

អួតបង្ហាញលើសពេក ៖ ការនិយាយអំពីចំណុចខ្លាំង និងល្អរបស់ខ្លួនឯងជារឿងត្រឹមត្រូវ តែមិនគួរនិយាយដល់ថ្នាក់ថាលើកតម្កើងខ្លួនឯងហួសពីការពិតពេកឡើយ។

សួរនាំពីគេ ៖ អ្នកគួរតែបែងចែកពេលខ្លះសម្រាប់ការនិយាយពីខ្លួនឯង និងពេលខ្លះសម្រាប់ការសួរនាំយល់ដឹងអំពីដៃគូរបស់អ្នកផងដែរ ដើម្បីកុំឲ្យគេមានអារម្មណ៍ថា អ្នកដូចជាមិនសូវចង់ដឹងអំពីគេសោះ។

លាក់បាំងចរិតពិតខ្លាំងពេក ៖ ការខំប្រឹងបង្ហាញតែផ្នែកល្អៗរបស់ខ្លួនឯងមិនមែនជារឿងអាក្រក់ទេ តែមិនមានន័យថា អ្នកត្រូវតែរៀបឫក និងសម្តែងចេញខុសពីការពិតទាំងស្រុងឡើយ។

ឆាប់គិតដល់អនាគតវែងឆ្ងាយពេក ៖ អ្នកខ្លះ មិនទាន់បានស្គាល់គ្នាអីផង ក៏ចាប់ផ្តើមគិតដល់អនាគតដ៏សែនវែងអន្លាយជាមួយគ្នាបាត់ហើយ។ សូមទប់ចិត្ត និងឃាត់ការគិតត្រឹមកម្រិតល្មមបានហើយ។

រិះគន់ ឬកែតម្រូវដៃគូច្រើនពេក ៖ ត្រូវចាំគ្រប់គ្នាសុទ្ធតែមានចំណុចខ្សោយ ក៏ដូចជាចំណុចមិនល្អរៀងខ្លួន គេក៏មាន អ្នកក៏មាន ហេតុនេះហើយ កុំចំណាយច្រើនពេកលើការរិះគន់កែតម្រូវគេ នៅពេលដែលទើបជួបដំបូង។

ញ៉ាំច្រើន ឬតិចពេក ៖ កុំអៀនពេក ហើយក៏កុំបណ្តោយពេក ធ្វើអ្វីដែលជាខ្លួនឯងធម្មតា។ តែត្រូវចៀសវាងដាច់ខាត ការញ៉ាំស្រាច្រើនរហូតដល់ស្រវឹងបាត់បង់ស្មារតី។

ជូនពរឲ្យការណាត់ជួបលើកដំបូងរបស់អ្នកមានតែអនុស្សាវរីយ៍ល្អៗណា៎!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ