ពាក្យសម្ដីលើកទឹកចិត្តដ៏ពិរោះ ដែលអ្នកគួរនិយាយទៅកាន់អាយដុលក្នុងចិត្តអ្នក

ក្នុងនាមជាអ្នកគាំទ្រដ៏ល្អមួយរូប ពាក្យសម្តីរបស់អ្នកពិតជាមានឥទ្ធិពលដល់ការងារ ក៏ដូចជាកម្លាំងចិត្តរបស់សិល្បៈករសិល្បៈការិនី ម្ចាស់ស្នាដៃសិល្បៈ (អ្នកនិពន្ធ ជាងគំនូរ…) ទាំងនីតិបុគ្គល ក៏ដូចជាបុគ្គលសាធារណៈដែលយើងគោពស្រលាញ់ និងគាំទ្រនៅក្នុងចិត្ត។ ប្រសិនបើមានឱកាស អ្នកគួរតែនិយាយនូវពាក្យទាំងនេះទៅកាន់ពួកគាត់…តែត្រូវប្រាកដថានិយាយចេញពីក្នុងចិត្តយ៉ាងប្រាកដ…

«ខ្ញុំនឹងគាំទ្រអ្នកជានិច្ច»

ឃ្លានេះអាចឌិតជាប់ក្នុងអារម្មណ៍របស់គាត់ ហើយធ្វើឲ្យគាត់ចងចាំក្នុងចិត្តថា ទោះបីយ៉ាងណាក៏នៅមានអ្នកគាំទ្រនៅក្បែរគាត់ដែរ។

«អ្នកធ្វើបានល្អណាស់ថ្ងៃនេះ»

ជាកម្លាំងចិត្តដល់ការបំពេញការងាររបស់គាត់ ទោះបីជានឿយហត់ខ្លាំងប៉ុណ្ណា ពេលបានឮឃ្លាបែបនេះ គាត់ក៏ហាក់បានធូរស្រាលបានមួយផ្នែក។

«អ្នកនឹងនៅក្នុងដួងចិត្តខ្ញុំជារៀងរហូត»

បើពិតជាស្រលាញ់គាំទ្រគាត់មែន ប្រាកដជាត្រូវបន្តគាំទ្រនូវស្នាដៃរបស់គាត់ មិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ។

«ខ្ញុំប្រហែលជាមិនបានគាំទ្រអ្នកពីដំបូង តែខ្ញុំនឹងបន្តគាំទ្រអ្នករហូតដល់ទីបញ្ចប់»

វាជារឿងពិតដ៏សាមញ្ញមួយ​ ព្រោះថាយើងមិនប្រាកដថាបានជាអ្នកគាំទ្រដំបូង ឬបានស្គាល់គាត់ពីពេលគាត់ចាប់ផ្តើមនោះទេ តែយើងអាចបញ្ជាក់ពីការគាំទ្រដ៏ស្មោះសរបានដោយបន្តគាំទ្ររហូតតទៅ។

«កុំភ្លេចថែទាំសុខភាពខ្លួនឯងផងណា…!»

ពេលខ្លះ ដោយសារតែកាតព្វកិច្ចការងារច្រើន ពួកគាត់ក៏មិនសូវមានពេលមើលថែទាំខ្លួនឯង ហេតុនេះហើយ ពាក្យខ្លីៗបង្ហាញពីក្តីបារម្ភបែបនេះ​ នឹងអាចជាកម្លាំងចិត្ត និងសាររំលឹកដល់គាត់ឲ្យស្រលាញ់ខ្លួនឯងឲ្យច្រើនៗ។

«សូមបន្តបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់អ្នកទៀត»

នរណាៗក៏ចង់ឃើញ ចង់ស្គាល់នូវស្នាដៃរបស់មនុស្សដែលខ្លួនគោរពគាំទ្រដែរ បើយើងអាចនិយាយបែបនេះរឿយៗ គាត់ប្រាកដជាមានទឹកចិត្តក្នុងការបន្តធ្វើវាទៀត។

«ស្នាដៃរបស់អ្នកបានជួយខ្ញុំច្រើនណាស់»

អាចជាសៀវភៅ ចម្រៀង រូបគំនូរ ឬទេពកោល្យសិល្បៈផ្សេងៗទៀត សុទ្ធតែមានឥទ្ធិពលវិជ្ជមានដល់ជីវិត ក៏ដូចជាការរស់នៅរបស់អ្នកគាំទ្រ។ ពេលដែលគាត់បានដឹងអំពីរឿងនេះ គាត់ប្រាកដជាសប្បាយចិត្ត និងគិតថាស្នាដៃ
របស់គាត់ពិតជាមានន័យ ហើយក៏មិនងាយបោះបង់ចោលដែរ។សាកគិតទៅមើថា នៅពេលដែលអ្នកនិយាយចេញនូវពាក្យទាំងអស់នេះ តើពួកគាត់នឹងមានអារម្មណ៍បែបណាចំពោះរូបអ្នកវិញ….



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ