គុណតម្លៃដ៏លើសលប់ពីការបង្កើតឱកាសដំណើរកម្សាន្តជាមួយគ្រួសាររបស់អ្នក

ក្នុងមួយឆ្នាំ តើអ្នកដើរកម្សាន្តជាមួយនឹងក្រុមគ្រួសារបានប៉ុន្មានដងដែរ?​ តើមានដឹង ឬទេថា ដំណើរកម្សាន្តជុំគ្រួសារមានអត្ថប្រយោជន៍បែបណាខ្លះដល់អ្នក និងក្រុមគ្រួសារ? តោះ! ដើម្បីបានដឹងកាន់តែច្បាស់សូមបន្តអានខាងក្រោមនេះជាមួយគ្នា…

កាត់ស្ត្រេសជាលក្ខណៈគ្រួសារ ៖ ត្រង់នេះចង់សំដៅដល់ពេលដែលគ្រប់គ្នាសុទ្ធតែអាចសម្រាកពីកាតព្វកិច្ចប្រចាំថ្ងៃ ហើយមិនបាច់បារម្ភច្រើនពីការនៅមើលថែទាំផ្ទះ ឬបារម្ភច្រើនអំពីគ្នា ព្រោះបាននៅជុំគ្នាតែម្តង។

ពង្រឹងទំនាក់ទំនងក្នុងគ្រួសារ ៖ ប្រាកដណាស់! ថ្ងៃធម្មតា ទោះបីនៅក្រោមដំបូលតែមួយ តែមិនប្រាកដថាមានពេលច្រើននៅជាមួយ ឬស្វែងយល់ពីគ្នាឡើយ ព្រោះតែរវល់រៀងខ្លួន។ ដូចនេះហើយ នៅពេលមានឱកាសបានដើរលេងជុំគ្នា អ្នកក៏អាចយល់ពីគ្នាបានកាន់តែច្រើន ជាពិសេសបន្ថយគម្លាតរវាងគ្នាផងដែរ។

ជាពេលវេលាសម្រាកលំហែពិតៗ ៖ បើដើរលេងផ្សេងគ្នា ប្រាកដជាមានអ្នកខ្លះត្រូវនៅមើលថែផ្ទះហើយ ប៉ុន្តែពេលដើរលេងជាមួយគ្នាបែបនេះ អាចឲ្យអ្នកចែករំលែកបន្ទុកគ្នា ដោយទម្លាក់ចោលនូវកាតព្វកិច្ចការងារប្រចាំថ្ងៃសិន ហើយរីករាយនឹងពេលវេលាដ៏មានតម្លៃជាមួយគ្នា។

បង្កើតអនុស្សាវរីយ៍ល្អៗ ៖ មិនថានៅជិត ឬឆ្ងាយទេ ដំណើរកម្សាន្តជុំគ្រួសារតូច ឬធំនឹងក្លាយជាការចងចាំដ៏ល្អ​ ដែលមិនងាយនឹងបំភ្លេចបាន ហើយគួរជាទីនឹករលឹកជាទីបំផុត។

ងាយស្រួលបត់បែន ៖ បើដើរជាមួយមិត្តភក្តិ ឬក្រុមការងារ ត្រូវខ្លាចចិត្តគេច្រើនជាងអ្នកផ្ទះខ្លួនឯង។ ចំពោះគ្រួសារ អ្នកអាចសុំពន្យារពេល អាចលើសលួសគ្នាខ្លះ​ ឬក៏អាចបត់បែនគម្រោងខ្លះៗ ដោយមិនសូវចាំបាច់ក្រែងចិត្តខ្លាំង។

បង្ហាត់បង្រៀនក្មេងតូចៗបានច្រើន ៖ សម្រាប់គ្រួសារដែលមានក្មេង ពេលដែលអ្នកនាំពួកគេដើរលេង អ្នកក៏ដូចជាបង្រៀនពួកគេនូវមេរៀនជីវិតពិតជាក់ស្តែង ដែលមិនមានបង្រៀននៅសាលា។ ពួកគេអាចស្គាល់សង្គមខាងក្រៅបានច្រើន រៀនពីអ្វីដែលថ្មី មានភាពក្លាហាន និងជំនឿជាក់លើខ្លួនឯងក្នុងការចូលប្រលូកក្នុងសង្គម។

ទទួលបានសិទ្ធិ ឬការផ្តល់ជូនពិសេស ៖ ភាគច្រើន មានកញ្ចប់កាដូ ឬតម្លៃពិសេសសម្រាប់គ្រួសារ ជាក់ស្តែង​ដូចជាតម្លៃរាងធូរបន្តិច មានការផ្តល់សិទ្ធិអាទិភាពករណីមានក្មេងតូច ឬចាស់ជរាជាដើម។

ពង្រឹងការធ្វើការផែនការគ្រួសារ ៖ បើមានគម្រោងច្បាស់លាស់ទុកមុន អ្នកប្រាកដជាប្រឹងប្រែងរៀបចំផែនការគ្រប់ផ្នែក ទាំងផែនការហិរញ្ញវត្ថុ ផែនការថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ល។ ដែលនឹងធ្វើឲ្យអ្នករឹតតែម៉ត់ចត់និងច្បាស់លាស់ចំពោះផែនការគ្រួសាររបស់អ្នក។

មិនមានអារម្មណ៍ឯកា ៖ ជាអារម្មណ៍ដែលប្លែកពីការធ្វើដំណើរតែម្នាក់ឯង ព្រោះមិនថានៅទីណា ពេលណា អ្នកក៏មានមនុស្សដែលតែងតែស្រលាញ់អ្នកនៅក្បែរ ចែករំលែកគ្រប់រសជាតិទាំងអស់ក្នុងដំណើរកម្សាន្តរបស់អ្នក។

បើមានសារប្រយោជន៍ដ៏ច្រើនលើសលប់យ៉ាងនេះ ដូច្នេះ បើទោះបីជាមិននបានញឹកញាប់ អ្នកគួរតែចំណាយពេលខ្លះ ដើរលេងជាមួយក្រុមគ្រួសាររបស់អ្នក ដើម្បីទាញយកអត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើនេះឱ្យបានកាន់តែច្រើន ដើម្បីភាពសុខដុមរមនានៃគ្រួសាររបស់អ្នកផងណា…



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។