ពេលទៅលេងឆ្នេរសមុទ្រ កុំភ្លេចធ្វើសកម្មភាពទាំងនេះដើម្បីបង្កើនភាពរីករាយមិនអាចបំភ្លេចបាន

មិនងាយសូវបានទៅលេងសមុទ្រផងមួយឆ្នាំៗ ហើយបើសិនជាបានទៅវិញប្រៀបដូចជាបំពេញវីតាមីនSEA គួរតែសប្បាយឲ្យអស់ដៃ ទៅតាមការចូលចិត្ត និងអត្តចរិតរៀងៗខ្លួន។ ជាមួយគ្នានេះ ដើម្បីបង្កើនភាពសប្បាយរីករាយ យើងសូមធ្វើការណែនាំនូវសកម្មភាពមួយចំនួនដែលអ្នកអាចជ្រើសរើសធ្វើ បាននៅពេលមានឱកាសសម្រាកលំហែនៅតាមមាត់សមុទ្រ…

១ លេងដីខ្សាច់ ៖ មិនសម្រាប់តែកូនក្មេងឡើយ សូម្បីតែមនុស្សធំក៏អាចលេងបានដែរ។ ក្រៅពីសាងសង់ជារូបរាងផ្សេងៗដូចជាប្រាសាទ រូបនាងមច្ឆា… អ្នកក៏អាចសរសេរឆ្លាក់ឈ្មោះខ្លួនឯង ឬមនុស្សជាទីស្រលាញ់ ឬក៏សរសេរនូវឃ្លាដែលចូលចិត្តនៅលើឆ្នេរផ្ទាល់ផងដែរ។

២ ពិកនិក ឬជប់លៀងអាំងសាច់ ៖ បើចូលចិត្តបែបរ៉ូមែនទិក អាចដាក់ម្ហូប ២-៣មុខ ស្រាមួយដប ផ្លែឈើ១កន្ត្រក ហើយក្រាលកន្ទេលញ៉ាំតែម្តង។ តែបើទៅគ្នាច្រើន ចូលចិត្តបែបអ៊ូអរជាងនោះ កុំភ្លេចជប់លៀងបែបអាំងសាច់ ជាពិសេសគ្រឿងសមុទ្រស្រស់ៗតែម្តង។

៣ លេងកីឡាលើគោក ៖ អ្នកអាចរើសយកកីឡាដែលអ្នកចូលចិត្តធ្វើ អាចជាការហាត់យោគៈ ការលេងបាល់ទះ​ បាល់បោះ ឬក៏អាចដើរហាត់ប្រាណ ថែមរត់ត្រឹកៗតាមបណ្តោយឆ្នេរដ៏ស្រស់ស្អាត។

៤ លេងកីឡាទឹក ៖ នៅឆ្នេរខ្លះ មានកីឡាទឹកសប្បាយៗសម្រាប់អ្នកមិនសូវខ្លាចទឹកលេង ដូចជាការជ្រមុជទឹកមើលផ្កាថ្ម ការជិះស្គីលើទឹក ការជិះទូកក្រឡាប់ចាក់។ល។

៥ ងូតទឹកសមុទ្រ ៖ ទៅលេងសមុទ្រ​ប្រាកដជាមិនគួររំលងការលេងទឹកសមុទ្រហើយ…ទោះបីមិនបានហែលទៅឆ្ងាយៗ ក៏គួរចុះលេងទឹកនៅកន្លែងរាក់ៗ ដើម្បីបានប៉ះទឹកសមុទ្របានច្រើនបន្តិច។ តែកុំភ្លេចប្រើគ្រីមថែរក្សាសុខភាពស្បែកផង…

៦ មើលថ្ងៃលិច ៖ នៅឆ្នេរភាគច្រើន អ្នកអាចគយគន់សម្រស់ថ្ងៃលិចដ៏ស្រទន់ និងត្រជាក់ភ្នែក​ ជាមួយនឹងទិដ្ឋភាពព្រះអាទិត្យបន្ទាបខ្លួនបន្តិចម្តងៗទៅក្នុងផ្ទៃទឹកសមុទ្រ​ដែលនៅដាច់កន្ទុយភ្នែក។

៧ អានសៀវភៅ ឬស្តាប់ចម្រៀង ៖ បើអាចរកកន្លែងស្ងាត់បាន នឹងងាយធ្វើឲ្យចិត្តស្ងប់ដូចគ្នា ហើយអ្នកក៏អាចរីករាយនឹងពេលវេលាផ្ទាល់ខ្លួនជាមួយនឹងសៀវភៅ ឬចម្រៀងដែលអ្នកស្រលាញ់។

៨ គេងស្តាប់សម្លេងទឹករលក ៖ សម្លេងរលកបោកបក់ទៅមកៗបែបពិតៗខុសឆ្ងាយពីសម្លេងដែលស្តាប់នៅក្នុងវីដេអូ ឬការបង្កើតឡើង។ មិនត្រឹមតែប៉ុណ្ណោះ ក៏មាននូវខ្យល់ត្រសៀកៗសែនបរិសុទ្ធមកកំដរចិត្ត និងកាយអ្នកផងដែរ។

៩ ថតរូបស្អាតៗ ៖ មុនពេលទៅដល់ គួរតែស្វែងរកប្លង់ ឬស្ទាយថតរូបនៅសមុទ្រទុកបណ្តើរៗ ដើម្បីអាចផ្តិតយករូបថតអនុស្សាវរីយ៍បានស្អាតៗទុកគ្រាន់រំលឹកគ្រាដ៏គួរចងចាំឡើងវិញ។

១០ រើសសំបកខ្ចៅខ្យង ឬដេញចាប់ក្តាម ៖ ចំណាយពេលខ្លះដើរមើលតាមឆ្នេរអែបនឹងទឹករលកទៅមកៗ អ្នកនឹងឃើញមានសំបកខ្ចៅខ្យងស្អាតៗជាច្រើន ដែលអាចរក្សាទុកជាអនុស្សាវរីយ៍ ឬច្នៃទុកជាសម្ភារៈផ្សេងៗ។ ពេលល្ងាច ឬយប់ ក៏ប្រហែលជាអាចឃើញមានក្តាមតូចៗខ្លះផងដែរ។

១១ ជិះទៅលេងកោះ ៖ នៅលើកោះ រាងដាច់ស្រយាល និងមិនសូវមានមនុស្សច្រើន ជាហេតុនាំឲ្យសម្រស់ធម្មជាតិក៏ស្អាតជាងនៅឆ្នេរដែរ ហើយក៏មានលក្ខណៈពិសេសផ្សេងៗពីគ្នាផងដែរ ដូចជាមានផ្កាថ្មច្រើន មានស្ពានថតរូបស្អាតៗ ។ល។

សកម្មភាពទាំងអស់នេះសុទ្ធតែមានប្រសិទ្ធភាពក្នុងការបង្កើនភាពរីករាយ និងជាការបង្កើតអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅនៅតំបន់ឆ្នេរ ដែលអ្នកមិនគួររំលងនោះឡើយ។ ចង់ដឹងកាន់តែច្បាស់សូមកុំភ្លេចអនុវត្តផងណា ….



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។