តិចនិកងាយៗ​សម្រាប់​ភេទ​ទី​បី​​មិន​ទាន់​វះកាត់​ តែ​ចង់​ពាក់​ឈុត​ហែល​ទឹកឲ្យ​ឃើញ​សិចស៊ីដូចនារីពិតៗ

ថ្ងៃ​នេះ​មក​យក​ចិត្ត​ប្រិយមិត្ត​របស់​យើង​ដែល​ជា​ភេទ​ទី​បី​​បន្តិច​។ នៅ​ពេល​ឃើញ​ឈុត​ហែល​ទឹក​ហើយ​ចង់​ពាក់​ខ្លាំង​តែ​ទាស់​ត្រង់​ថា​ប្រិយមិត្ត​នៅ​មិន​ទាន់​បាន​ធ្វើ​ការ​វះកាត់​កែ​រូប​រាង​មែន​ទេ?​ កុំ​បារម្ភ​យើង​បាន​នាំ​យកតិចនិក​ពិសេស ​ឬ​អាច​ហៅ​បាន​ជា​វិធី​ដែល​បង​ប្អូន​ភេទ​ទី​បី​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ដូច​ជា​ ថៃ​ កូរ៉េ​​ចិន​ និយម​ប្រើ។​

ឧបករណ៍​​ដែល​ត្រូវ​មាន​គឺ​ ស្គុត​ថ្លា​ ឬ ស្គុត​ក្រដាស​ ឡាម​ ឬ​ កន្ត្រៃ។ ឧបករណ៍​មាន​គ្រប់​ហើយ​ឥឡូវ​យើង​មក​មើល​របៀប​ប្រើ​ទាំង​អស់​គ្នា!

ជំហាន​ទី​មួយ៖​ ធ្វើ​ការ​សម្អាត​នៅ​ត្រង់​បរិវេណ​នោះ​ឲ្យ​បាន​ស្អាត​ដោយ​ប្រើ​ឡាម​ ឬ​កន្ត្រៃ​ទៅ​តាម​ការ​ជំនាញ​របស់​អ្នក​។​

ជំហាន​ទី​ពីរ​៖​ កាត់​ស្គុត​រវែង​មួយ​ចង្អាម​ បិត​ពី​លើ​ខ្លួន​របស់​ប្អូន​អ្នក​ហើយ​ទាញ​ទៅ​ក្រោយ​បិត​ឲ្យ​ជាប់​។ ដើម្បី​ឲ្យ​ជាប់​ល្អ​អ្នក​ត្រូវ​ជូត​ខ្លួន​ឲ្យ​កុំ​ឲ្យ​មាន​សើម​ ឬ​បែក​ញើស​ ហើយ​អាច​បិត​បន្ថែម​ពី​លើ​បាន​មួយ​ជាន់​ទៀត។

ជំហាន​ទី​បី​៖កាត់​ស្គុត​ប្រវែង​មួយ​ចង្អាម​ដដែល​មក​បិត​ទទឹង​ដើម្បី​ឲ្យ​បាន​តែ​ជាប់​បាន​ល្អ​ថែម​មួយ​កម្រិត​ទៀត​។​

ពេល​ដោះ​ចេញ៖​ ប្រើ​ទឹក​ក្ដៅ​ល្មម​ចាក់​លាង​ខ្លួន​ធម្មតា​ដូច​ពេល​ងូត​ទឹក​ មួយ​សន្ទុះ​ជាតិ​ស្អិត​របស់​ស្គុត​នឹង​របក​ឡើង​ បក​ថ្នមៗ​ បន្តិច​ម្ដង​ បន្ទាប់​មក​ធ្វើ​ការ​លាង​សម្អាត​បាន​តាម​ធម្មតា។​

បញ្ជាក់៖​ ការ​ប្រើ​ស្គុត​ក្រដាស​អាច​ជាប់​បាន​យូរ​ពេញ​មួយ​ថ្ងៃ​​ មិន​មុត​សាច់​ តែ​ពេល​បក​ចេញ​អាច​នឹង​រាង​ឈឺ​សាច់​បន្តិច។ ចំណែក​ស្គុត​ថ្លា​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ស្លៀក​ឈុត​ហែល​ទឹក​ថត​រូប​លេង​ត្រឹម​តែ​ ២​ ទៅ​ ៣​ ម៉ោង​ បក​ងាយ​បក​ចេញ​ តែ​អាច​នឹង​មុត​សាច់​ខាងៗ​បន្តិច។​

កា​បិត​បែប​នេះ​អាច​ជាប់​បាន​យូរ​ក៏​អាស្រ័យ​ទៅ​លើ​អារម្មណ៍​របស់​អ្នក​ដែរ។ បើ​មិន​ងាយ​ងើប​ខ្លួន​ឡើង​ស្គុត​ក៏​នៅ​ជាប់​បាន​យូរ​ តែ​បើ​ត្រូវ​ការ​ចូល​បន្ទប់​ទឹក​ត្រូវ​បក​ចេញ​ហើយ​បិត​សា​ជា​ថ្មី។​

បន្ថែម​ពី​លើ​នេះ​អ្នក​ជំនាញ​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា​ ការ​បិត​ស្គុត​បែប​នេះ​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​ផលិត​ទឹក​កាម​ តែ​ភេទ​ទី​បី​មិន​បាន​ត្រូវ​ការ​ផលិត​ទឹក​កាម​ឡើយ​ដូច​នេះ​ប្រិយមិត្ត​អាច​ទុក​ចិត្ត​បាន​ថា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ដល់​អ្នក​ឡើយ។​

​ក្រៅ​ពី​វិធី​នេះ​ក៏​នៅ​មាន​ការ​ប្រើ​ខោ​ក្នុង​ប្រភេទ​រឹប​ខ្លាំង​ស្លៀក​សម្រាប់​បិត​បាំង​រូប​រាង​បាន​ តែ​បើ​ប្រិយមិត្ត​ពិបាក​រក​ទិញ​ក៏​ងាក​មក​ប្រើ​វិធី​នេះ​បាន​ដូច​គ្នា។

ភាព​ស្រស់​ស្អាត​ប្ដូរ​មក​ជា​មួយ​ការ​ឈឺ​ចាប់​មិន​ថា​ភេទ​ណា​នោះ​ទេ​សុទ្ធ​តែ​ចង់​បាន​ភាព​ស្រស់​ស្អាត​ដូច​គ្នា។​ យើង​សូម​លើក​ទឹក​ចិត្ត​ និង​យល់​ចិត្ត​យ៉ាង​ខ្លាំង​ដល់​ប្រិយមិត្ត​ដែល​ជា​ភេទ​ទី​បី​។ យើង​យល់​ពី​ទុក​លំបាក​របស់​អ្នក​ ហើយ​ក៏​សង្ឃឹម​ថា​វិធី​ដែល​យើង​បាន​នាំ​យក​មក​នេះ​អាច​ជួយ​ដល់​អ្នក​បាន​មួយ​កម្រិត​​ថែម​ទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ