ឆ្នាំ២០២២ ហ្សូណូ ត្រៀមពង្រីកទាំងជំនួញ និងការងារសិល្បៈ

មិនខុសពីបុគ្គលអ្នកសិល្បៈផ្សេងទៀតដែលបង្ហើបឱ្យដឹងពីគម្រោង និងគ្រោងការការងារថ្មីៗសម្រាប់ឆ្នាំ២០២២នេះ តួយ៉ាង ម្ចាស់បទ «គេមិនស្រលាញ់យើងទេ» លោក ហ្សូណូ ដែលមានឈ្មោះពិតថា កែ សុវណ្ណរ៉េត ថ្មីៗនេះ ក៏បានប្រាប់ឱ្យ AMS ដឹងពីគម្រោងថ្មីៗក្នុងឆ្នាំ២០២២ របស់លោកដូចគ្នាដែរ។

តារាចម្រៀងរាងសំឡេងស្រទន់នេះ ពិតជាមានយីអ៊ុនស្រឺតៗ ដោយគ្រាន់តែបើកទំព័រឆ្នាំថ្មី ២០២២ ភ្លាម លោកទទួលបានការងារធំមួយ ជាទូតសុច្ឆនៈឱ្យបាសវ៉ាលីចល័ត ម៉ាក S.O.K (អេស អូ ខេ) ជាផលិតផលស្តង់ដាររបស់សហរដ្ឋអាមេរិក របស់ក្រុមហ៊ុន ហតហ្គេម។

ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈ AMS  ក្នុងពិធីចុះហត្ថលេខាជាទូតសុច្ឆនៈបាសវ៉ាលីចល័តS.O.K កាលពីពេលថ្មីៗនេះ ហ្សូណូ ថា លោកមានគម្រោងថ្មីច្រើនសម្រាប់ឆ្នាំថ្មី ២០២២នេះ។

ហ្សូណូ ឱ្យដឹងថា៖ «គម្រោងធំជំហានទី១ គឺខ្ញុំបានជាទូតសុច្ឆនៈ (BA) របស់ S.O.K ហើយយើងនឹងស្វែងរកទីតាំងដែលល្អ ដើម្បីយើងបង្កើតសាខាងាយស្រួលដល់អតិថិជនដែលគាត់នៅក្បែរ showroom តែម្តង។ នេះជាគម្រោងធំដែលខ្ញុំត្រូវធ្វើនៅដើមឆ្នាំនេះ។ ចំពោះគម្រោងធំបន្ទាប់មកទៀត ខ្ញុំក៏មានទៀតដែរ តែគិតថាវាជាការងារងាយៗប៉ុន្តែអាចរកចំណូលបាន គឺជាការងារក្រៅសិល្បៈ (Business តូចៗ)។ ហើយចំពោះចម្រៀង បច្ចុប្បន្ននេះខ្ញុំមានដល់ទៅ៤បទ ដែលសុទ្ធសឹងជាបទស្ទាយ៍ សំឡេង ស្គរ គឺប្លែកៗ សម្រាប់ត្រៀមនៅចូលឆ្នាំខ្មែរយើងខាងមុខនេះ។ សង្ឃឹមថា ៤បទនេះនឹងធ្វើឱ្យបងប្អូន ជាពិសេសហ្វេនៗរបស់ខ្ញុំ គាត់នឹងភ្ញាក់ផ្អើលជូនដល់ពួកគាត់»។

ក្រៅពីស្នាដៃបទចម្រៀងថ្មី លោក ក៏មានរឿងភាគចំនួន២ ជាចំណងថ្មីឆ្នាំថ្មីសម្រាប់ទស្សនិកជនអ្នកគាំទ្រលោកផងដែរ ១គឺរឿង «ខោល» និងមួយទៀតចំណងជើងថា «ទេពមច្ឆា»។

តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស រូបនេះអះអាងយ៉ាងច្បាស់ថា បើទោះបីថ្ងៃខាងមុខជំនួញផ្ទាល់ខ្លួនរបស់លោកជោគជ័យយ៉ាងណាក្តី ក៏លោកមិនបោះបង់អាជីពសិល្បៈដាច់ខាត។

ហ្សូណូថា៖ «No! ពីព្រោះថា សិល្បៈវាជាកន្លែងមួយដែលធ្វើឱ្យខ្ញុំធំធាត់ ហើយរីកដុះដាលបានរហូតដល់សព្វថ្ងៃនេះ។ យើងអាចថា «ផឹកទឹកឱ្យនឹកដល់ប្រភពផង» ដូច្នេះខ្ញុំមិនបោះបង់ទេ លុះណាតែពេលវេលាណាមួយ ឱកាសណាមួយដែលយើងឆ្អែតឆ្អន់ ឬយើងហត់ហើយ ហើយការគាំទ្រក៏ចាប់ផ្តើមមានប្អូនៗរលកក្រោយ វាជាធម្មតាទេរឿងនិងវាតែងតែមាន ដូច្នេះពេលនោះយើងអាចដកឃ្លាបាន។ ប៉ុន្តែ ទោះបីដកឃ្លាទៅយ៉ាងណាក៏មិនអាចឆ្ងាយបានដែរ បើសិនជាមានខាងក្រុមហ៊ុន ឬផលិតកម្មណាគេអញ្ញើញទៅថតជារឿងជាអី ក្នុងតំណែងតួណាមួយ បើខ្ញុំគិតថាខ្ញុំអូខេ ខ្ញុំមានពេលវេលា ខ្ញុំស្រលាញ់ដែរ ខ្ញុំនឹងធ្វើដដែល។ នេះយើងនិយាយពីថ្ងៃអនាគតទៅមិនមែនបច្ចុប្បន្នទេ»។

គួររំលឹកផងដែរថា ហ្សូណូ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅផលិតកម្មរស្មីហង្សមាស និងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកគាំទ្រជាច្រើនរាប់មិនអស់ តាមរយៈបទចម្រៀងមនោសញ្ចេតនាជាច្រើនបទរបស់លោក។ ក្រៅពីអាជីពជាតារាចម្រៀង លោកក៏ជាម្ចាស់ហាងសម្លៀកបំពាក់ Zono Clothes ផងដែរ។ បើនិយាយពីរូបសម្រស់វិញ ហ្សូណូ ក៏ជាតារាប្រុសម្នាក់ពូកែថែសម្រស់ម្នាក់ដែរ ក្នុងចំណោមតារាប្រុសល្បីៗក្នុងចង្កោមសិល្បៈខ្មែរ ដោយលោកនៅតែសង្ហា ទោះវ័យរាងជ្រេបន្តិចទៅហើយក្តី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ