ឆ្នាំថ្មី ខ្លឹម ស្រីគា ហក់ចូលវិស័យចម្រៀង តាមអ្វីដែលធ្លាប់ប្រកាស

គេនៅចាំបានថាកាលអំឡុងឆ្នាំ២០២១ កញ្ញា ខ្លឹម ស្រីគា ធ្លាប់បានប្រកាសប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា កញ្ញាមានគម្រោងចាប់យកអាជីពចម្រៀងថែមមួយមុខទៀតពីលើអាជីពជាតារាបង្ហាញម៉ូដ និងអាជីពជាតារាសម្តែងដែលកញ្ញាកំពុងមាននាបច្ចុប្បន្ន។ មិនមែនគ្រាន់តែបង្ហើរឲ្យឮតាមខ្យល់នោះទេ តួយ៉ាង គ្រាន់តែឈានចូលឆ្នាំ២០២២ភ្លាម តារាសម្តែងរាងខ្ពស់ស្រឡះនេះ ចាប់ផ្តើមឈោងចាប់អាជីពថ្មីតែម្តង គឺនាងបានលេចមុខច្រៀងតាមពិធីមង្គលការ និងបានសាកល្បងផលិតចម្រៀងខ្លួនឯង ដើម្បីជួយទាញប្រជាប្រិយភាពឡើងវិញថែមទៀតផង។

ទន្ទឹមនឹងការហក់ចូលវិស័យចម្រៀងនេះ កញ្ញា ខ្លឹម ស្រីគា បានបង្ហោះលើទំព័រហ្វេសប៊ុកនាងថា៖ «រួចមួយរោងហើយបន្ថែមអាជីពផ្នែកចម្រៀងមួយទៀត​ បងប្អូនគាំទ្រអត់ បទពិសោធន៍​ថ្មីៗ​ ការងារដែលស្រលាញ់​»  «អាជីព​ថ្មី​ បទពិសោធន៍​ថ្មីៗ​ រៀនស្គាល់ពីខ្លួនឯងSinger»។

ត្បិតមិនមែនជាតារាចម្រៀងអាជីព ប៉ុន្តែ ស្រីគា មានសមត្ថភាពអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ។ ជាក់ស្តែង កាលឆ្នាំ២០២០ នាងបានបញ្ចេញចម្រៀងមនោសញ្ចេតនាមួយបទចំណងជើងថា «ពេលមានបង ទើបអូនចេះស្មោះ» ដោយបទនេះបានផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជន និងមានអ្នកចុចចូលទស្សនាលើYouTube រាប់លានដង។ ព្រោះចម្រៀងមួយបទនេះហើយ នាំឱ្យមហាជនស្គាល់កញ្ញា ខ្លឹម ស្រីគា កាន់តែខ្លាំងឡើង បន្ទាប់ពីនាងបញ្ចប់ភារៈកិច្ចជាបវរកញ្ញាតំណាងជាតិកម្ពុជាក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International 2017។

ខ្លឹម ស្រីគា ថា នេះជាការពង្រីកសមត្ថភាពក្នុងសិល្បៈបន្ថែមសម្រាប់ខ្លួនឯង ដោយសារចង់ឱ្យខ្លួនឯងមានទីផ្សារសិល្បៈកាន់តែសម្បូរដែរ។ 

គួររំលឹកថា កញ្ញា ខ្លឹម ស្រីគា ចាប់ផ្តើមមានទីផ្សារ និងត្រូវគេស្គាល់ច្រើនឡើងបន្ទាប់ពីនាងបញ្ចប់ភារកិច្ចជាMiss Grand Cambodia 2017 ក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International 2017។ នាងបានផ្អាកទទួលការងារសិល្បៈអស់មួយរយៈធំ ដោយសារឡើងគីឡូខ្លាំងពេក ទើបថ្មីៗនេះប៉ុណ្ណោះដែលនាងខិតខំសម្រកគីឡូឱ្យត្រឡប់មកដូចដើមវិញ ដើម្បីស្តារប្រជាប្រិយភាពនាងត្រលប់មកវិញ។ ក្រោយសម្រកគីឡូជោគជ័យ ពេលនេះនាងកំពុងកាក់កបការសម្តែងភាពយន្តដុំ និងរឿងភាគឱ្យទូរទស្សន៍ក្នុងស្រុក ថតសម្អាង ថតស្ប៉តពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះ ស្រីគា ក៏កំពុងជោគជ័យជំនួញក្រៅសិល្បៈរបស់នាងផងដែរ ដោយជារឿយៗហ្វេនៗតែងឃើញនាង Live លក់ផលិតផលរបស់នាង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *