សម្រស់ Zhao Lusi ក្នុងរឿងភាគថ្មី លេចធ្លោខ្លាំង តុបតែងស្ទីលប្លែកម៉ូតខោអាវច្រើនឈុត

Zhao Lusi ជាតារាស្រីចិនវ័យក្មេងកំពុងមានភាពលេចធ្លោខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយនេះរឿងភាគដែលនាងចូលរួមសម្ដែងសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថា រឿងបែបសម័យទំនើប ឬរឿងបុរាណឡើយ។ រូបនាងត្រូវបានគេចាត់ទុកជាតារាស្រីចិនជំនាន់ក្រោយដែលមានទេពកោសល្យខ្លាំងមួយរូប។

ថ្មីៗ នេះ តារាស្រី Zhao Lusiកាន់តែទទួលបានចំណាប់អារម្មណ៍ខ្លាំង ក្រោយរូបនាងប្រកាសចូលសម្ដែងក្នុងរឿងភាគបែបសម័យទំនើបថ្មី។ រឿងថ្មីដែលតារាស្រីរូបនេះកំពុងថតមានចំណងជើងថា “Love’s Ambition”។ ដោយចាប់ដៃគូសម្ដែងជាមួយតារាប្រុសល្បីជើងចាស់ William Chan។ រឿងភាគមួយនេះ និយាយពីដំណើរជីវិតរបស់គូស្នេហ៍មួយគូ ដែលតស៊ូជាមួយគ្នាយ៉ាងយូរទើបអាចចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារ ប៉ុន្ដែ ស្ថានភាពគ្រួសារ និងបញ្ហាផ្សេងៗ ធ្វើឲ្យចំណងស្នេហ៍អ្នកទាំងពីរត្រូវប្រេះឆា។

ក្រោយចូលថតរឿងភាគមួយនេះ តារាស្រី Zhao Lusiតែងក្លាយជាប្រធានបទត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម ដោយសារតែចំណុចទាក់ទាញនោះគឺការរៀបចំស្លៀកពាក់របស់នាងក្នុងរឿងនេះ។ នាងបានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់ថ្មីៗ ជាប្រចាំ និងមើលទៅស្អាតប្លែក ខុសពីរឿងសម័យទំនើបដែលនាងធ្លាប់សម្ដែងមុនៗ។ ស្ទីលតុបតែងមានភាពឡូយឆាយ ស៊ីវិល័យខ្លាំង ជាពិសេសឈុតទាំងនោះពិតជាសមឥតខ្ចោះលើរូបនាង និងមើលទៅលេចធ្លោខ្លាំងតែម្ដង។

មែនទែនទៅ ការចាប់ដៃគូសម្ដែងរវាងតារាស្រី Zhao Lusiនិងតារាប្រុស William Chanត្រូវបានគេទន្ទឹងរង់ចាំមើលយ៉ាងខ្លាំង ដោយសារឈុតក្រៅឆាកមើលទៅពិតជាផ្អែមល្ហែម និងសមគ្នាខ្លាំង។

សម្រាប់​រឿងភាគ “Love’s Ambition” វិញ ត្រូវរំពឹងថា នឹងអាចចាក់ផ្សាយនៅក្នុងឆ្នាំ ២០២៥ ហើយរឿងនេះក៏ស្ថិតក្នុងបញ្ជីរឿងដែលអ្នកគាំទ្រជាច្រើនរង់ចាំទស្សនាផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស