តម្លៃខ្លួនផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe ហក់ឡើងខ្ទង់លានដុល្លារ ក្រោយរឿងភាគថ្មីជោគជ័យយ៉ាងគំហុក

តារាសម្ដែងចិន Zhang Linghe ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃពាណិជ្ជកម្មកាន់តែខ្ពស់ បន្ទាប់ពីភាពជោគជ័យយ៉ាងផ្ទុះកក្រើកនៃរឿងភាគបុរាណមានចំណងជើងថា Zhu Yu ។

យោងតាមសារព័ត៌មានចិន Up Media តម្លៃខ្លួនផ្សព្វផ្សាយពាណិជ្ជកម្មរបស់តារាសម្តែងប្រុសរូបនេះសម្រាប់ម៉ាកយីហោប្រណីតៗនាពេលបច្ចុប្បន្ន បានឈានដល់ប្រហែល ៥០ លានយន់ (៧.៣៧ លានដុល្លារ) ដែលកើនឡើងរហូតដល់ ៦ ដង បើប្រៀបធៀបនឹងតម្លៃឆ្នាំមុន។

ការហក់ឡើងដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានគេរាយការណ៍ថា បានជួយជំរុញឱ្យ Zhang Linghe ស្ថិតក្នុងចំណោមតារាជួរមុខជំនាន់ថ្មី នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិន។

ដោយសារតែប្រជាប្រិយភាពនៃរឿង Zhu Yu ទាំង Zhang Linghe និងតារាសម្តែងស្រី Tian Xiwei សុទ្ធតែទទួលបានការកើនឡើងយ៉ាងខ្លាំងនូវកេរ្តិ៍ឈ្មោះ ព្រមទាំងតម្រូវការខ្ពស់នៅក្នុងឧស្សាហកម្មមួយនេះ។

ក្នុងកំលុងប៉ុន្មានខែថ្មីៗនេះ Zhang Linghe បានបង្ហាញខ្លួនជាញឹកញាប់នៅក្នុងយុទ្ធនាការផ្សព្វផ្សាយរបស់ម៉ាក Gucci ហើយថែមទាំងត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Fashion Week នៅក្នុងទីក្រុងញូវយ៉ក ដែលនៅទីនោះ លោកត្រូវបានគេរាយការណ៍ថា បានអង្គុយនៅជួរមុខជាមួយនិងតារាល្បីៗលំដាប់សកលដទៃទៀត។

មុនពេលទទួលបានជោគជ័យក្នុងរឿង Zhu Yu តម្លៃខ្លួនផ្សព្វផ្សាយពាណិជ្ជកម្មស្តង់ដារបស់ Zhang Linghe ត្រូវបានគេរាយការណ៍ថាមានចំនួនប្រហែល ៨ លានយន់ (១.១៧ លានដុល្លារ)។ ប៉ុន្តែតួលេខនោះបានកើនឡើងដល់ប្រហែល ១២ លានយន់ (១.៧៦ លានដុល្លារ) សម្រាប់កិច្ចសន្យាពាណិជ្ជកម្មធម្មតា។

យ៉ាងណាក៏ដោយ សម្រាប់ម៉ាក​សម្លៀកបំពាក់ និងផលិតផលសម្រស់កម្រិតប្រណីតៗ ដូចជា Lancôme និង Gucci តម្លៃខ្លួនត្រូវបានគេជឿថាខ្ពស់ជាងនេះឆ្ងាយ ដោយសារតែទំនួលខុសត្រូវក្នុងនាមជាទូតសុច្ឆន្ទៈរយៈពេលវែង ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ និងតម្រូវការក្នុងការគ្រប់គ្រងកេរ្តិ៍ឈ្មោះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ របាយការណ៍ក៏បានបង្ហាញផងដែរថា Zhang Linghe និង Tian Xiwei បានទទួលយកតម្លៃខ្លួនថតក្នុងកម្រិតសមរម្យមួយនៅពេលថតរឿង Zhu Yu ដោយសារតែផលិតកម្មបានវិនិយោគទុនយ៉ាងច្រើនទៅលើការបង្កើតឡើងវិញនូវទេសភាព សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ពិតប្រាកដស្របទៅតាមសម័យរាជវង្សសុង។

នៅពេលនោះ មានសេចក្តីរាយការណ៍ថា Zhang Linghe ទទួលបានប្រាក់ប្រហែល ៣.៥ លានយន់ (៥១ ម៉ឺនដុល្លារ) សម្រាប់គម្រោងនេះ ខណៈដែល Tian Xiwei ទទួលបានប្រហែល ៣ លានយន់ (៤៤ ម៉ឺនដុល្លារ)។ យ៉ាងណាក៏ដោយ ភាពជោគជ័យដ៏ធំធេងនៃរឿងភាគនេះ បានផ្លាស់ប្តូរឋានៈពាណិជ្ជកម្មរបស់តារាសម្តែងទាំងពីរស្ទើរតែត្រឹមតែមួយរំពេច។

ក្រៅពីសមិទ្ធផលការងារ ចំណូលចិត្តផ្ទាល់ខ្លួន និងប្រវត្តិការសិក្សារបស់ Zhang Linghe ក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រផងដែរ។ កើតនៅក្នុងខេត្តជាំងស៊ូ ក្នុងឆ្នាំ ១៩៩៧ Zhang Linghe ដើមឡើយមានក្តីស្រមៃចង់ក្លាយជាវិស្វករអគ្គិសនី។ លោកត្រូវបានអនុញ្ញាតឱ្យចូលរៀននៅសកលវិទ្យាល័យ Nanjing Normal University ដែលនៅទីនោះលោកបានសិក្សាជំនាញវិស្វកម្មអគ្គិសនី និងស្វ័យប្រវត្តកម្ម (Electrical Engineering and Automation) មុនពេលឈានជើងចូលក្នុងឧស្សាហកម្មកម្សាន្ត បន្ទាប់ពីត្រូវបានរកឃើញដោយទីភ្នាក់ងារស្វែងរកតារា។

ចាប់តាំងពីទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយតាមរយៈរឿង Love Between Fairy and Devil ក្នុងឆ្នាំ ២០២២ តារាសម្តែងរូបនេះបានបន្តសាងប្រជាប្រិយភាពរបស់ខ្លួនជាមួយនឹងគម្រោងជាច្រើន រួមមានរឿង My Journey to You, រឿង Story of Kunning Palace និងរឿង Love Me, Love My Voice ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *