យោងតាមប្រភពពីវិស័យធនាគារអចលនទ្រព្យបានឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា I.N សមាជិកក្រុម Stray Kids បានក្លាយជាម្ចាស់អចលនទ្រព្យបន្ទាប់ពីទិញអាផាតមិននៅ Hyundai Apartment Complex ក្នុងតំបន់ Apgujeong ក្នុងតម្លៃប្រហែល ៨.៩ ពាន់លានវ៉ុន (~ ៦ លានដុល្លារអាមេរិក)។

តារាចម្រៀងរូបនេះបានទិញអាផាតមិនដែលមានទំហំ ១៦១ ម៉ែត្រការ៉េនៅសង្កាតើ Gangnam តំបន់ Apgujeong កាលពីខែមករា ឆ្នាំនេះដោយបង់ប្រាក់គ្រប់ចំនួន ៨.៩ ពាន់លានវ៉ុនដោយដោះស្រាយការលក់ និងផ្ទេរកម្មសិទ្ធិអចលនទ្រព្យរួចរាល់នៅខែមេសា។
គួររម្លឹកដែរថា កាលពីឆ្នាំមុន Changbin សមាជិកក្រុម Stray Kids ក៏បានទិញអាផាតមិនទំហំ ១៩៨ ម៉ែត្រការ៉េនៅក្នុងអគារដូចគ្នាក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន (~៦.២ លានដុល្លារអាមេរិក) ជាសាច់ប្រាក់សុទ្ធផងដែរ។


អគារ Hyundai Apartment Complex នៅសង្កាត់ Gangnam ដើមឡើយត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧៦ នឹងត្រូវអភិវឌ្ឍឡើងវិញក្នុងពេលឆាប់ៗនេះ និងជាតំបន់សំខាន់មួយក្នុងចំណោមតំបន់សំខាន់ៗចំនួន ៦ ដែលត្រូវបានកំណត់សម្រាប់ការអភិវឌ្ឍឡើងវិញនៃទីក្រុងនៅក្នុងតំបន់ Apgujeong។ ការអភិវឌ្ឍឡើងវិញនេះនឹងផ្លាស់ប្តូរអគារនីមួយៗទៅជាអាផាតមិនដ៏ធំមួយដែលមានជាន់ក្រោមដីរហូតដល់ ៧ ជាន់ និងជាន់ខាងលើដីរហូតដល់ ៦៥ ជាន់។ ការអភិវឌ្ឍឡើងវិញនេះ ដែលត្រូវបានព្យាករថានឹងចំណាយអស់ជាង ៥.៦ ពាន់ពាន់លានវ៉ុន (~ ៣.៧ ពាន់លានដុល្លារអាមេរិក) នឹងដឹកនាំដោយក្រុមហ៊ុន Hyundai Engineering and Construction Co., Ltd.៕



















































Account
Security
Favourite Content