យាយខ្សឹបរៀបរាប់រឿងនេះប្រាប់លោកតា គង់ ណៃ ថ្ងៃសម្ដែងបទ Time To Rise ជាមួយ វណ្ណដា

បើ​ទោះ​ជា​ព្រឹត្តិការណ៍​បិទ​កីឡាជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ​បាន​បញ្ចប់​ទៅ ២ ថ្ងៃ​​ហើយ​ក៏​ដោយ ប៉ុន្តែ​ទិដ្ឋភាព​សម្ដែង​ទាំងអស់​នា​វេលា​នោះ ពិតជា​នៅដក់​ជាប់​ក្នុង​ចិត្ត​ប្រជាជន​រាប់​ម៉ឺន​នាក់​នៅ​ឡើយ។ ចំណែក​ប្រធាន​បទ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែងលោកតា គង់ ណៃ ​​​ថ្ងៃ​សម្ដែង​បទ Time To Rise ក៏នៅ​​បន្ត​លើក​មក​និយាយ​ជាហូរហែដែរ។

អ្នក​ទស្សនា​ផ្ទាល់ និង​តាម​វីដេអូ​លើ​បណ្ដាញ​សង្គម​ចង់​ដឹង​ថា តើ​ភរិយា​លោកតា គង់ ណៃ គឺ​លោក​យាយ តាក់ ឆេន ឱន​ខ្សឹប​​​សិល្បករ​​ចាប៉ី​ដង​វែង​ដ៏​​ល្បីល្បាញ​​​របស់​កម្ពុជា ដែល​ទទួលបានគោរមងារ​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ថា​យ៉ាង​ម៉េច​ខ្លះ? បើ​តាម​ការ​ចុះផ្សាយ​ពី​ ថ្មីៗ បាន​សម្ភាសន៍​ក្រោយ​ចប់​កម្មវិធី ព្រម​ជាមួយ​នូវ​ពាក្យពេចន៍​របស់​លោកយាយ​នៅគ្រានោះ ធ្វើឲ្យ​អ្នក​ស្តាប់​រំភើប​ចិត្ត ក្រោយ​ឮ​សម្ដី​ទាំង​នោះ​ចេញ​ពី​មាត់​លោកយាយ។

ឃ្លា​ដំបូង​ដែល​លោក​យាយ តាក់ ឆេន និយាយ​ទៅ​លោកតា គង់ ណៃ៖ “ឯងហ្ហា! ចៅ (វណ្ណដា) ឡើង​មក​ហើយ ស្ទាប​ដៃ ឯង​ស្ទាប​​ដៃ​មើល៍។ តា​ឯង​អើយ​មនុស្ស​មាំ (ច្រើន) ណាស់ តា​ឯង​មើល​មិន​ឃើញ មនុស្ស​ច្រើន​នាំ​គ្នា​ហ៊ោ និង​ទះដៃ ហើយ​តា​និយាយថា អូ! អញ​សប្បាយ​ណាស់ ពេល​ឮ​អ៊ីចឹង”។

ចំណែក​ឃ្លា​បន្ទាប់​ទៀត​លោក​យាយ​វ័យ ៨០ ឆ្នាំ​រូប​នោះ បន្ត​ទៀត​ថា៖ “ខ្ញុំ​គិត​ពិចារណា​ក្នុង​ចិត្ត​ថា ខ្ញុំ​អើយ​អី​ក៏​មាន​សំណាង​មាំ (ខ្លាំង) ម្ល៉េះ បាន​ឡើង​លើ​ឆាក​សម្ដែង​ជាមួយ​តា​ក្នុង​ចំណោម​មនុស្ស​រាប់​ម៉ឺន​នាក់។ ខ្ញុំ​រំភើប​​និយាយ​មិន​ចេញ​ទេ ព្រោះ​គេ​អ្នក​ល្បី​មាន​មុខ​មាត់ តែ​សម្ដី​គេ​មាន​ការ​គោរព​យើង ហើយ​គេ​នៅ​ក្មេងក្មាង ដែល​គេ​យក​ឯង​ជា​មនុស្ស​ចាស់​នៅ​អង្គុយ​ទន្ទឹម​គេ”។

ពិធី​បិទ​កីឡា​ថ្នាក់​ជាតិ​លើក​ទី​៣ មាន​ការ​ចូលរួម​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល និង​មន្ត្រីរាជការ​គ្រប់​លំដាប់​ជាន់​ថ្នាក់ និង​អ្នក​ចូល​រួម​ជាច្រើន​ម៉ឺន​នាក់ គ្រាន់តែសំឡេងទះដៃ ក៏​ធ្វើឲ្យ​ព្រឺសម្បុរដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ