វីរៈ និច្ច ទទួលយកមិនទាន់បាន ទើបលាក់បាំងដំណឹងសោកសៅ​ពី​កូនភ្លោះ

ប្រិយមិត្តអ្នកអានប្រាកដជានៅចាំបានថា កាលពី២៣ ខែធ្នូ ឆ្នាំ២០២១ តារាចម្រៀងស្រី វីរៈ និច្ច បានប្រកាសឱ្យដឹងដំណឹងដ៏រីករាយ គឺនាងជាមួយនិងស្វាមី ទទួលបានចំណងដៃដំណក់ឈាមដំបូងរួមគ្នា គឺកូនភ្លោះថែមទៀតផង ធ្វើឱ្យរូបនាងនិងស្វាមីត្រេកអរជាពន់ពេក និងទទួលបានអបអសាទរជាច្រើនសន្ធឹកពីហ្វេនៗអ្នកគាំទ្ររបស់នាង។ យ៉ាងណាមិញ ស្រាប់តែមានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅរាត្រីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ លើតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ អ្នកនាង វីរៈ និច្ច ដោយនាងបានប្រកាសឱ្យដឹងដំណឹងដ៏សោកសៅ និងជារឿងសោកស្តាយបំផុតក្នុងជីវិតពាក់ព័ន្ធកូនក្នុងផ្ទៃរបស់នាង។

វីវៈ និច្ច រៀបរាប់ថា÷ «ដំបូងនាងខ្ញុំសុំទោសបងប្អូនទុកជាមុនសម្រាប់រយៈពេលជិតមួយខែនេះផងដែរបានលាក់បងប្អូនហេតុផលគឺ > ទទួលយកមិនទាន់បាន 😔 

កូនក្នុងផ្ទៃរបស់ខ្ញុំ (ភ្លោះ) មិនបាននៅជាមួយខ្ញុំទៀតទេ 😞

មូលហេតុ > មានដោយចៃដន្យ កូនមិនលូតលាស់ 

ដូច្នេះបងប្អូនឈប់ឆ្ងល់ថាហេតុអីបានខ្ញុំស្លៀកពាក់រឹបៗបាន 🤗 06/01/2022 ថ្ងៃដែលសោកស្តាយជាបំផុត 😓»។ 

គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហាញភាពសោកសៅ និងបានចូលរួមសោកស្តាយដ៏ការបាត់បង់នេះជាមួយតារាចម្រៀង វីរៈ និច្ច។ យ៉ាងណាមិញ នៅក្នុង Comment ពីក្រោមការបង្ហោះគេនេះ គេឃើញវីរៈ និច្ច បាន Comment ឆ្លើយតបថា៖ «ពេលនេះសុខភាពខ្ញុំធម្មតានិងល្អធម្មតាទេបងប្អូន 🙏🏻🙏🏻🙏🏻 ពេទ្យថា3ខែទៀតយកវិញបានហើយ🙏🏻» ដែលការ Comment ក៏ធ្វើឱ្យអ្នកគាំទ្រនាងរីករាយវិញផងដែរ។

គួររំលឹកថា ការបង្ហោះរបស់តារាចម្រៀងស្រីរូបនេះ គឺក្រោយពីមានសារព័ត៌មានក្នុងស្រុកបានចេញអត្ថបទ ដោយសាច់សេចក្តីគឺចង់និយាយថា អ្នកនាងពពោះកូនភ្លោះច្រើនខែហើយ តែផ្ទៃពោះរបស់នាងនៅតែរាបស្មើ និងនៅតែអាចស្លៀកពាក់រឹបរាងបាន ពិសេសនាងអាចស្លៀកពាក់ខោខូវប៊យបានយ៉ាងស្រស់ស្អាត ទើបយប់ម្សិលមិញនេះប៉ុណ្ណោះដែលនាងបើកបង្ហាញរឿងដ៏អាថ៌កំបាំងឱ្យមហាជនបានដឹង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់