ចង់ក្លាយជាម្ចាស់បេះដូង វណ្ណដា នារីម្នាក់នោះ ត្រូវ​មានចំណុចសាមញ្ញៗនេះ!

ដូចប្រិយមិត្តបានដឹងហើយថា វណ្ណដា ជាតារាចម្រៀងរ៉េប​កំពុងល្បីរន្ទឺខ្លាំងទាំងក្នុង និងក្រៅប្រទេស។ ខ្សែជីវិតរបស់កូនអ្នកខេត្តព្រះសីហនុរូបនេះ ត្រូវមហាជនចាប់អារម្មណ៍ច្រើន​ឡើង​ៗ មិនថាការងារសិល្បៈ ឬជីវិតឯកជននោះទេ។ បើនិយាយពីរឿងរ៉ាវ ជីវិតស្នេហាទៀតនោះ រឹតតែជារឿងគួរឱ្យចាប់អារម្មណ៍។

បច្ចុប្បន្ន ស្រីៗមិនតិចនោះទេដែលចង់ធ្វើជាម្ចាស់បេះដូងកំលោះសង្ហាពេញដោយសមត្ថភាពរូបនេះ តែវាមិនមែនជារឿងងាយស្រួលឡើយ ព្រោះ​ម្ចាស់​បទ “Bong” ត្រូវគេដឹងថាជាមនុស្ស​កម្រនិយាយពីរឿងរ៉ាវជីវិតស្នេហា​ខ្លួនឯងណាស់។ គ្រប់ពេលនិយាយរឿងស្នេហាម្តងៗ វណ្ណដា តែងតែអៀនប្រៀនខ្លាំង ចំណែករឿងរ៉ាវស្នេហាចាស់ក៏លោកមិនដែលទម្លាយឱ្យនរណាម្នាក់បានដឹងឡើយ។ ពោល គឺលោកគ្រាន់តែបញ្ជាក់ថា បច្ចុប្បន្នលោកមិនទាន់មានម្ចាស់បេះដូងនៅឡើយ។

ទោះជាយ៉ាងនេះក្តី​តារា​រ៉េប​វ័យ ២៦ ឆ្នាំ មិន​បិទ​បេះដូងជិត១០០% ទេ។ កន្លងមក វណ្ណដា ក៏ធ្លាប់ត្រូវស្រីស្អាត មីណា ជាពិធីការិនីសួរថា «តើនារីនៅក្នុងស្រីស្រមៃរបស់​លោកជាមនុស្សបែបណា សម្រាប់អនាគតដែល វណ្ណដា ចង់រស់នៅជាមួយអស់មួយជីវិត»?

រំពេចនោះ វណ្ណដា បានឆ្លើយតបថា មនុស្សស្រីម្នាក់នោះ ត្រូវជាមនុស្សឆ្លាត អាចជួយការងារទុក្ខធុរៈលោកបានខ្លះ អាចជួយឱ្យលោកសប្បាយចិត្ត ជាមនុស្សស្រីពូកែធ្វើម្ហូប ហើយអត់សូវចេះរករឿងច្រើន យល់ពីការងាររបស់លោក និងអាចសម្របខ្លួនតាមកាលៈទេសៈ និងសំខាន់បំផុតត្រូវចេះគិតគូពីសុខភាពរបស់ខ្លួនឯង។

គួររំលឹកផងដែរថា កន្លងទៅថ្មីៗនេះ មហាជនជាច្រើនបានផ្ទុះការសង្ស័យលើទំនាក់ទំនងរវាង វណ្ណដា​ និងតារាចម្រៀងស្រីវ័យក្មេងកញ្ញា ចាន់ ស្រីខួច ក្រោយអ្នកគាំទ្រចាប់បានអ្នកទាំងពីរបង្ហោះ Story IG នៅកន្លែងតែមួយដូចគ្នា។ ដោយ​គ្មាន​ការ​បកស្រាយ មិនយូរប៉ុន្មានការសង្ស័យទាំងនោះក៏រសាយបាត់អស់ទៅ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងថា ស្រីស្រស់សោភារូបណានឹងមានសំណាងក្លាយជាម្ចាស់បេះដូងតារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា នោះទេ ខណៈ​ដែលលោកបាន​រាយ​មន្តស្នេហ៍​ដាក់អ្នកគាំទ្រស្រីៗតាមរយៈរូបថតស្ទើររាល់ថ្ងៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ