វណ្ណដា ចូលរួមជាមួយក្រុមគ្រូពេទ្យធីតាចុះសួរសុខទុក្ខកងទ័ព និងជនភៀសសឹកក្នុងខេត្តព្រះវិហារ

លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​ដឹក​នាំ​ក្រុម​ការងារ​​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ដែល​រង​របួស​ និង​ជន​ភៀស​សឹក​​កំពុង​ស្នាក់​នៅ​វត្ត​ពោធិ៍ ៥០០០​ដើម។ ក្នុង​នោះ​ក៏​មាន​ការ​រួម​ដំណើរ​ដោយ​តារា​ចម្រៀង​រ៉េប វណ្ណដា និង​ក្រុម​ការងារ​នៃ​ផលិតកម្ម បារមី ផង​ដែរ។

នា​ថ្ងៃ​ទី ៣១ កក្កដា ម្សិលមិញ តារា​ចម្រៀង​រ៉េប វណ្ណដា និង​ក្រុម​ការងារ​នៃ​ផលិតកម្ម បារមី បាន​ចូល​រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ TYDA ក្រោម​ការ​ដឹក​នាំ​ដោយ​ផ្ទាល់​ពី​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ដែល​រង​របួស​ និង​​ជន​ភៀស​សឹក​នៅ​វត្ត​ពោធិ៍ ៥០០០​ដើម នៃខេត្តព្រះវិហារ។ ក្នុង​ដំណើរ​ចុះ​សួរ​សុខ​ទុក្ខ​ក្នុង​ស្ថានភាព​ដ៏​សែន​តឹងតែង​មួយ​នេះ វណ្ណដា ក៏​បាន​ច្រៀង​ចម្រៀង​រួម​គ្នា​ជាមួយ​កុមារ​តូចៗ​ដែល​ជា​ជន​ភៀស​សឹក​នៅ​ទី​តាំង​ខាង​លើ​ក្នុង​បទ «ដែន​ដី​ខ្មែរ»។ បន្ថែម​ពី​នេះ​ក្រុម​ការងារ បារមី ក៏​បាន​ធ្វើ​បទ​សម្ភាស​ទៅ​កាន់​ជន​រង​គ្រោះ​ដែល​ជាប់​នៅ​ប្រាសាទ​ព្រះ​វិហារ​ក្នុង​អំឡុង​ពេល​បាញ់​ប្លោង​របស់​កង​ទ័ព​ថៃ​លើ​តំបន់​ប្រាសាទ​ព្រះ​វិហារ៕

ទស្សនា​កម្រង​រូប​ភាព​និង​វីដេអូ​នៃ​ការ​ចុះ​សួរ​សុខ​ទុក្ខ​របស់ វណ្ណដា និង​ផលិតកម្ម បារមី ជាមួយ​ក្រុម​គ្រូ​ពេទ្យ ធីតា ៖

ទស្សនាវីដេអូទី១ ៖ https://www.facebook.com/amsinfotainment/videos/30535017542811377

ទស្សនាវីដេអូទី២ ៖ https://www.facebook.com/barameyofficial/videos/1133492321942539

រូបភាព ៖ Samdech Thipadei Hun Manet, Prime Minister of Cambodia & TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *