រដូវវស្សាបែបនេះ ប្រាសាទសំបូរព្រៃគុក មានទេសភាពស្រស់ស្អាតខ្លាំង កុំភ្លេចទៅទស្សនាឲ្យបានច្រើន

មន្ត្រី​នគរបាល​ទេសចរណ៍​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ សំបូរ​ព្រៃ​គុក បានសំណូមពរ​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​លេង ​និង​ចូល​ទស្សនា​ប្រាសាទ​ចំណាស់​មួយ​នេះ​ផង​ខណៈ​រដូវ​កាលនេះ​ រៀង​មាន​សភាព​ស្ងាត់បន្តិច។

វីដេអូ​អំពាវនាវ​សូម​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា ប្រាសាទ សំបូរ​ព្រៃ​គុក របស់​មន្ត្រី​នគរបាល​ទេសចរណ៍​ម្នាក់​​ដែល​ឈរ​ជើង​នៅ​ទី​នោះ​កំពុង​ត្រូវ​បាន​មហាជន​យក​ទៅ​ចែកចាយ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម។ មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​វីដេអូ​បែប​នេះ​ថា៖ « សូមបងប្អូនមកលេងប្រាសាទ សំបូរ​ព្រៃ​គុក ឱ្យបានច្រើនខណៈបច្ចុប្បន្ន​ប្រាសាទ​ចំណាស់​មួយ​នេះ​មាន​សភាព​ស្ងប់​ស្ងាត់​ខ្លាំង​ដោយ​ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ច្រើន​នោះ​ទេ​ បន្ថែម​​លើ​ការ​អំពាវនាវ​មន្ត្រី​នគរបាល​រូប​នេះ​ក៏​បាន​លើក​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​នៃ​ក្រុម​ប្រាសាទ​តូចៗ​ជា​ច្រើន​ក្នុង​តំបន់​ប្រាសាទ សំបូរ​ព្រៃ​គុក ព្រម​ជាមួយ​ភាព​អស្ចារ្យ​នៃ​ប្រាសាទ​ចំណាស់​មួយ​នេះ។




នៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកចែកចេញជា៣ក្រុមធំៗ គឺក្រុមប្រាសាទសំបូរ ឬក្រុមខាងជើង, ក្រុមប្រាសាទតោ ឬក្រុមកណ្តាល, ក្រុមប្រាសាទយាយព័ន្ធ ឬក្រុមខាងត្បូង និងមានក្រុមប្រាសាទតូចជាច្រើនផ្សេងទៀតមានដូចជា ក្រុមប្រាសាទត្រពាំងរពាក់ , ក្រុមប្រាសាទស្រីគ្រប់ល័ក្ខណ , ក្រុមប្រាសាទរបងរមាស , ក្រុមប្រាសាទជ្រូកគាស់ , ប្រាសាទគក់ទ្រូង និងប្រាសាទដូងមោង។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ​ប្រាសាទ សំបូរ​ព្រៃ​គុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទ​បុរាណ​ដែល​ជា​កេរដំណែល​ដ៏​អស្ចារ្យ​មួយ​នេះ​ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) នៅថ្ងៃទី៨ ខែ​កក្កដា​ ឆ្នាំ២០១៧៕

ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.tiktok.com/@soklin99990/video/7533143431808421138?q=sok%20lin9999&t=1754018621815

រូបភាព ៖ មន្ទីរទេសចរណ៍ ខេត្តកំពង់ធំ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

Leave a Reply

Your email address will not be published.Required fields are marked *