ទោះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ភរិយាប្រធានាធិបតីអ៊ុយក្រែន មិនចេញពីប្រទេសដែរ!

ស្ត្រី​ទី១ របស់​អ៊ុយក្រែន​លោក​ស្រី​ Olena Zelenska គឺ​ជា​អ្នក​ជ្រោមជ្រែង​យ៉ាង​ពេញ​ទំហឹងដល់ស្វាមី​របស់​ខ្លួន​ ឲ្យ​បាន​ក្លាយ​ជា​ប្រធានាធិបតី និង​នៅ​តែ​បន្ត​គាំទ្រការ​សម្រេច​ចិត្ត​របស់​លោក Volodymyr Zelensky ដែល​មិន​ចាក​ចេញ​ពី​ប្រទេស​អ៊ុយក្រែនអំឡុងពេល​នៃការ​វាយប្រហាររបស់រុស្សី។

តាម​រយៈ​ការ​បង្ហោះ​របស់​លោក​ស្រី​នៅ​លើ​ Instagram នា​ថ្ងៃ​សុក្រ​នេះ​បាន​លើក​ឡើង​ថា​ “ខ្ញុំ​មិន​ភ័យ​ខ្លាច ឬ​យំ​ឡើយ​។ ខ្ញុំ​នៅ​តែ​ស្ងប់​ស្ងាត់ និង​មាន​ទំនុក​ចិត្ត។ ខ្ញុំ​នឹង​នៅ​ក្បែរ​ស្វាមី ​កូន​ៗ​របស់​ខ្ញុំ​ និង​ប្រជាជន​អ៊ុយក្រែន​ជានិច្ច”។ លោក​ស្រី​ Olena Zelenska បាន​បន្ត​ថា​ខ្លួន​នឹង​​ស្នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ជា​មួយ​ប្ដី​រួម​ជា​មួយ​នឹង​កូន​បើ​ទោះ​បី​ជា​ខ្លួន​ និង​គ្រួសារ​ជា​គោលដៅ​ទី១​ របស់​រុស្សី​យ៉ាង​ណា​ក៏​ដោយ។

លោកស្រី​ Zelenska កើត​នៅ​ក្នុង​ឆ្នាំ​ ១៩៧៨ ក្នុង​ទីក្រុង  Kryvyi Rih អតីត​សហភាព​សូវៀត។ បច្ចុប្បន្ន​លោកស្រី​ Zelenska មាន​អាយុ​ ៤៤ ឆ្នាំ​ និង​បាន​រៀបការ​ជា​មួយ​លោក​ Volodymyr Zelensky នៅ​ឆ្នាំ ២០០៣ បន្ទាប់​ពី​ទាក់ទង​គ្នា​អស់​រយៈ​ពេល​ ៨ ឆ្នាំ​។ លោក​ស្រី និង​លោក Zelensky បាន​ជួប​គ្នា​ខណៈ​ពេល​រៀន​ជំនាញ​ស្ថាបត្យកម្ម​ និង​សរសេរ​រឿង​នៅ​សាកលវិទ្យាល័យ​ Kryvyi Rih National University។

លោក​ស្រី​ជា​អ្នក​និពន្ធ​រឿង តារា​សម្ដែង និង​តារា​កំប្លែង នៅ​ក្នុង​ក្រុម​ហ៊ុន Kvartal 95 Studio ដែល​ជា​ក្រុម​ហ៊ុន​ផលិត​កម្ម​​បង្កើត​ឡើង​ដោយ​ស្វាមី​របស់​លោក​ស្រី​ផ្ទាល់។ ស្ត្រី​ទី១​ របស់​អ៊ុយក្រែន​រូប​នេះ​​ជា​ស្ត្រី​ដែល​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​ចេញ​ផ្សាយ​ដោយ​កាសែត​ Focus Magazine ក្នុង​ឆ្នាំ​ ២០០៩។ លោក​ស្រី​ក៏​ជា​អ្នក​ចូល​រួម​គាំទ្រ​សិទ្ធ​របស់​ស្ត្រី​ តាម​រយៈ​ការ​ចំណាយ​ពេល​វេលា​ជា​ច្រើន​ក្នុង​ការ​និយាយ​សាធារណៈ​អំពី​សមភាព​យេនឌ័រ​កាល​ពី​ពេល​កន្លង​ទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok