ស្ងាត់ៗ T.O.P ត្រូវគេដកឈ្មោះចេញពីការផ្សព្វផ្សាយ ‘Squid Game’ រដូវកាលទី២

បើទោះជាមានមុខសម្ដែងក្នុងរឿង ប៉ុន្តែអតីតសមាជិកក្រុម Big Bang T.O.P ពេលនេះត្រូវបានដកឈ្មោះចេញពីការផ្សព្វផ្សាយគ្រប់រូបភាពរបស់ភាពយន្តភាគ ‘Squid Game’ រដូវកាលទី ២ ។

ស្របពេលដែលក្រុមហ៊ុន Netflix កំពុងត្រៀមសម្រាប់ការចេញផ្សាយ ‘Squid Game’ រដូវកាលទី ២ នៅថ្ងៃទី ២៦ ខែធ្នូខាងមុខនេះ អ្នកគាំទ្រជាច្រើនបានបង្ហាញភាពងឿងឆ្ងល់អំពីអវត្តមានរបស់ T.O.P (Choi Seung Hyun) ពីផ្ទាំងរូបភាពសំខាន់ទីពីរ និងបញ្ជីតួសម្តែងផ្លូវការ ទោះបីជាកន្លងទៅមានការប្រកាសពីការចូលរួមរបស់លោកក៏ដោយ។

កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ក្រុមហ៊ុន Netflix បានបង្ហាញផ្ទាំងរូបភាពសំខាន់សម្រាប់ ‘Squid Game’ រដូវកាលទី ២ ដែលមានតួឯកគឺតារាសម្តែង Lee Jung Jae កំពុងនាំមុខអ្នកចូលរួមលេងហ្គេមមួយក្រុមរត់ទៅរកកន្លែងណាមួយ។

ទោះយ៉ាងណាក្នុងរូបនោះ T.O.P បែរជាត្រូវអវត្តមាន ហើយលើសពីនេះ បញ្ជីរាយឈ្មោះតួសម្តែងបានបង្ហាញឈ្មោះ Im Si Wan, Kang Ha Neul, Lee Jin Wook, Park Sung Hoon, Yang Dong Geun, Kang Ae Shim និង Jo Yu Ri ប៉ុន្តែឈ្មោះ Choi Seung Hyun មិនត្រូវបានរាប់បញ្ចូលនោះទេ។

ក្នុងបញ្ជី​រាយ​នាម​ពេញ​ដែល​បានរាយនាមតារាផ្សេងទៀតដូចជា Lee Jung Jae, Lee Byung Hun, Wi Ha Joon, Park Gyu Young, Lee Seo Hwan, Chae Gook Hee, Lee Da Wit, Noh Jae Won, Won Ji An និង Gong Yoo ក៏​មិនឃើញមានឈ្មោះ T.O.P ដែរ។

គួររំឭកថា T.O.P បានចុះឈ្មោះបំពេញកាតព្វកិច្ចយោធាដោយបម្រើការងារជាមន្ត្រីប៉ូលីសក្នុងខែកុម្ភៈ ឆ្នាំ ២០១៧ ប៉ុន្តែក្នុងពេលបំពេញកាតព្វកិច្ច ក៏មានការរកឃើញថាលោកធ្លាប់ជក់កញ្ឆាកាលពីឆ្នាំ២០១៦ ដែលនាំឱ្យលោកត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ១០ ខែជាមួយនឹងការព្យួររយៈពេល ២ ឆ្នាំ។ នៅខែមិថុនាឆ្នាំ ២០២២ លោកបានចាកចេញពីក្រុម Big Bang ជាផ្លូវការ។ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ នៅពេលមានការប្រកាសថាលោកនឹងចូលសម្ដែងរឿង “Squid Game” អ្នកលេងអ៊ិនធឺណិតជាច្រើនបានបញ្ចេញមតិប្រឆាំង និង​នាំគ្នាធ្វើពហិការមិនទស្សនារដូវកាលថ្មីនេះឡើយ។

សម្រាប់ភាពយន្តភាគ ‘Squid Game’ រដូវកាលទី ២ វិញ សាច់រឿងនឹងផ្តោតលើការប្រឈមគ្នារវាងតួអង្គ Gi Hun (សម្តែងដោយ Lee Jung Jae) ដែលត្រលប់មកស្វែងសងសឹកតាមរយៈការចូលរួមលេងហ្គេមម្ដងទៀត និងតួអង្គ Frontman (សម្តែងដោយ Lee Byung Hun) រួមជាមួយនឹងការចាប់ផ្តើមឡើងវិញនៃហ្គេមភ្នាល់ដាក់ជីវិត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *