ភិទិ និងគូស្នេហ៍ ឡុង ម៉ានីន កំណត់ពេលវេលាចូលរោងការឆ្នាំក្រោយ

តារា​ចម្រៀង​ប្រុស ថុល សុភិទិ អាច​នឹង​ចូល​រោងការ​ជាមួយ​គូស្នេហ៍​ដ៏​ស្រស់​ស្អាត និង​ពូកែ​ក្នុង​ការ​រកស៊ីនា​ឆ្នាំក្រោយ ដូច​ដែល​ធ្លាប់​បង្ហើប​កន្លង​មក។ ថ្មី​ៗ​នេះ​ទៀតសោទ​​​អ្នកនាង ឡុង ម៉ានីន ក៏​បាន​បង្ហោះ​ពី​ថ្ងៃ ខែ ឆ្នាំ ដែល​អ្នក​គាំទ្រ​ជឿជាក់ថា​ ជា​វេលា​ជ័យ​នៃ​អ្នក​ទាំង ២។

អ្នក​ជំនួញ​អនឡាញ​ស្រី​ដ៏​ល្បី ឡុង ម៉ានីន បាន​ឲ្យ​ដឹង​ថា ឆ្នាំក្រោយ​ដល់​ពេល​ចូលរោងការ​ហើយដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព Pre-Wedding ខេត្ត​សៀមរាប នៅ​ប្រាសាទ​អង្គរវត្ត។ សម្រាប់​ព័ត៌មាន​ផ្សេង​ៗ​ទាក់ទង​នឹង​ទីតាំង​យ៉ាង​ណា​នោះ សាមី​ខ្លួន​ទាំង ២ មិន​ទាន់​បាន​បញ្ចេញ​ឡើយ។

គូស្នេហ៍​ទាំងនេះ បាន​ស្រលាញ់​គ្នា​ជា​យូរ​ហើយ និង​មាន​គម្រោង​សាង​គ្រួសារ​ជាមួយ​គ្នា ដោយ​ថ្មីៗ​នេះ ភិទិ និង ម៉ានីន កាន់តែ​ត្រូវ​ពង្រីក​អាជីវកម្ម ដោយ​បាន​បើក​ដំណើរការ​ហាង​កែសម្ផស្ស ព្រម​ទាំង​ធ្វើ​ទីផ្សារ​​​រួម​គ្នា​តែម្ដង។ ស្រប​ពេលជំនួញ​កាន់តែ​រីក​ចម្រើន​ហើយ​នោះ រឿង​រៀប​ការ​​ក៏​មក​តាម​ក្រោយ​នេះ​ឯង។

គួរ​បញ្ជាក់​ថា ការងារ​របស់ Top 4 កម្មវិធី Cambodian Idol រដូវកាល​ទី​៤ កាន់តែ​មមាញឹក​ផ្នែក​សិល្បៈ ហើយ​គូស្នេហ៍​លោក​វិញ គឺ​អ្នកនាង ឡុង ម៉ានីន ជំនួញ​អនឡាញ​ផ្នែក​ផលិតផល​ថែរក្សា​សម្រស់​ក៏​កាន់តែ​វាយ​លុយ​ទីផ្សារ​ខ្លាំង។ គូ​នេះ​មិន​ត្រឹម​​ពូកែ​ក្នុង​មុខ​របរ​រកស៊ី​ឡើយ តែ​ក៏​ពូកែ​ផ្អែមល្ហែម​ខ្លាំង​ដូច​គ្នា​ដែរ៕

រូបភាព៖ NIN NIN

Leave a Reply

Your email address will not be published. Required fields are marked *