ដឹងគំនិតបំផុសនៃម៉ូដសម្លៀកបំពាក់ចិនដែល ឯម រៀម ច្នៃឱ្យ ទេព បូព្រឹក្ស ស្លៀកអបអរពិធីបុណ្យចូលឆ្នាំចិន

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ គេឃើញបុគ្គលអ្នកសិល្បៈកាត់សែស្រឡាយចិនជាច្រើនបាននាំគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីចិនស្អាតៗ ម៉ូដប្លែកៗ ដោយអ្នកណាបានតុបតែងខ្លួនប្លែកដាច់គេទៀតផង។ តួយ៉ាង តាមការសង្កេតតារាល្បីៗដែលតុបតែងខ្លួនបែបចិនប្លែកដាច់គេដាច់ឯង មានដូចជាអ្នកនាង គង់ ចាន់ស្រីមុំ កញ្ញា សុភក្រ កុសុម៉ា កញ្ញា ដួង ម៉ានិច្ច និងតារាចម្រៀងយ៉េៗ កញ្ញា ទេព បូព្រឹក្ស ជាដើម ដោយកញ្ញា សុភក្រ កុសុម៉ា និងកញ្ញា ដួង ម៉ានិច្ច បានជ្រើសរើសតុបតែងខ្លួនបែបពណ៌ហុងស៊ុយខៀវ តែអ្នកម៉ាក់កំពូលស្ទីល គង់ ចាន់ស្រីមុំ ជ្រើសរើសម៉ូដប្លែកមានដូចជាចង្កៀងគោមជាដើម ចំណែកកញ្ញា ទេព បូព្រឹក្ស ក៏ត្រូវអ្នកច្នៃម៉ូដល្បីឈ្មោះ គឺលោក ឯម រៀម ច្នៃឈុតចិនប្លែកៗ បែបស៊ិចស៊ី ឱ្យដូចគ្នាដែរ ដោយឈុតដែល ទេព បូព្រឹក្ស បានបង្ហោះឱ្យឃើញលើទំព័រហ្វេសប៊ុករបស់នាងពិតជាប្លែកពុំធ្លាប់ឃើញពីមុនឡើយ។

ផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុករបស់ AMS អ្នកច្នៃម៉ូដល្បីល្បាញ ឯម រៀម ថា ការពិតទៅគ្រប់ឈុតសម្លៀកបំពាក់ចិនដែលលោកបានច្នៃឱ្យ ទេព បូព្រឹក្ស នេះសុទ្ធសឹងតែមានគំនិតបំផុស តែដោយសារលោកអ្នកជាអ្នកច្នៃម៉ូដ និងជាសិល្បករសហសម័យម្នាក់ដែលមានគំនិតទូលំទូលាយលើការច្នៃប្រឌិត និងបង្កើតអ្វីថ្មីៗ បានជាលោកសម្រេចច្របាច់បញ្ជូលគ្នារវាងឈុតដើម និងគំនិតច្នៃប្រឌិតចេញជាឈុតយ៉ាងស្រស់ស្អាតសម្រាប់កញ្ញា ទេព បូព្រឹក្ស។ យ៉ាងណាមិញ គ្រប់ឈុតទាំងអស់ដែលបានច្នៃចេញទៅនៅពេលនេះ មិនមានឈ្មោះជាក់លាក់ពិតប្រាកដណាមួយនោះទេ ប៉ុន្តែគ្រប់ឈុតគឺផ្តោតលើភាពច្នៃប្រឌិត ភាពស្រស់ស្អាត និងទាក់ភ្នែកមហាជន។

ខាងក្រោមនេះ ជាឈុតដើមដែលបំផុសគំនិតឱ្យអ្នកច្នៃម៉ូដ ឯម រៀម ច្នៃចេញជាឈុតសម្លៀកបំពាក់ចិនយ៉ាងស្រស់ស្អាតឱ្យ កញ្ញា ទេព បូព្រឹក្ស។

១. ឈុតទី១ កញ្ញា ទេព បូព្រឹក្ស បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ តាមការឱ្យដឹងពីអ្នកច្នៃម៉ូដ ឯម រៀម ឈុតនេះដកស្រង់ចេញពី តារាភាពយន្តឆ្នាំ១៩២១ ឈ្មោះថា Anna May Wong។

២. ឈុតទី២ កញ្ញា ទេព បូព្រឹក្ស បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។ តាមការឱ្យដឹងពីអ្នកច្នៃម៉ូដ ឯម រៀម ឈុតនេះដកស្រង់ចេញពីឈុតព្រះនាងក្នុងដំណាក់រាជវាំង ដែលមានស្នំអ្នកហែរហម ជាភ្នែកជាច្រមុះគ្រប់ពេលវេលា។ ប្រសិនហើយព្រះនាង ជាមនុស្សឆ្នាស់ឆ្នើម អ្នកនៅក្បែរក៏ជាមនុស្សឆ្នាស់ឆ្នើមដូចគ្នាដែរ។

៣. ឈុតទី៣ កញ្ញា ទេព បូព្រឹក្ស។ តាមការឱ្យដឹងពីអ្នកច្នៃម៉ូដ ឯម រៀម ឈុតនេះដកស្រង់ចេញពីនារីចិនបុរាណ ដែលនិយមកាន់ខ្សៀរជក់កំដរស្តេច តែត្រូវយកមកច្នៃជាលក្ខណៈស៊ិចស៊ីបន្ថែមទៀត ឱ្យមើលទៅកាន់តែស៊ិចស៊ី និងខុសប្លែកគេ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ