សម្ដែងសមគ្នាគ្មានទាស់! ទោះរឿងចេញចប់យូរក្ដីតារាកូរ៉េ ១០គូនៅតែមានមន្ដស្នេហ៍ធ្វើឲ្យហ្វេនៗ ភ្លេចមិនបាន

រឿងភាគកូរ៉បានបន្ដចេញជាហូរហែខណៈមានគូសម្ដែងមិនតិចនោះទេដែលបានចាប់គូគ្នា។ តែមិនមានច្រើនគូទេដែលអាចធ្វើឲ្យការសម្ដែងចូលគ្នាមានភាពរស់រវើកល្អនិងស៊ីចង្វាក់ទាក់ចិត្តហ្វេនៗបានជាប់យូរអង្វែងឡើយ។ យោងតាមប្រភពព័ត៌មាន Seoulspace បានបញ្ជាក់ប្រាប់ពីគូសម្ដែងកូរ៉េទាំង ១០ ដែលមានឥទ្ធិពលខ្លាំងនិងជាគូដែលធ្វើឲ្យទស្សនិកមិនអាចបំភ្លេចបានរហូតមកដល់សព្វថ្ងៃបើទោះជារឿងខ្លះលេខចប់ឡើងជាង ១០ ឆ្នាំហើយក្ដី៖

១. Hyun Bin និង Son Ye jin

សម្ដែងក្នុងរឿង Crush Landing On You ជារឿងភាគមួយដែលទទួលបានគាំទ្រយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០។ មិនត្រឹមតែមានថ្វីដៃសម្ដែងបានយ៉ាងល្អទាំងគូទេអ្វីដែលកាន់តែធ្វើឲ្យហ្វេនរំភើបសប្បាយរីករាយខ្លាំងអ្នកពីរក៏ជាគូស្នេហ៍ក្នុងជីវិតពិតផងដែរ។

២. Lee JoongKi និង IU    

បន្ទាប់ពីសម្ដែងរឿងរួមគ្នាមានចំណងជើងថា​ Scarlet heart: Ryeo កាលពីឆ្នាំ ២០១៦ Lee JoongKi និង IU ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង។ ដោយសាររឿងភាគមួយនេះចុងបញ្ចប់ហាក់ដូចជាកម្សត់ខ្លាំងពេកទើបកន្លងផុតច្រើនឆ្នាំក៏នៅតែមានទស្សនិកមិនអាចបំភ្លេចបាននិងទាមទារចង់បានវគ្គ ២​ទៀត។

៣. GongYoo និង Kim GooEun

តួប្រុសចាស់និងតួស្រីក្មេងជាប្រភេទរឿងមួយដែលមានអ្នកទស្សនាច្រើនគួរសមចូលចិត្តតាមដាន។ ដូច្នេះហើយទើបក្រោយសម្ដែងរឿង  Goblin រួចធ្វើឲ្យមួយគូនេះមានគេគាំទ្រច្រើនមែនទែន។ បូកផ្សំនឹងសាច់រឿងដែលមានគុណភាព កំប្លែង កម្សត់ ជូរចត់ ល្វីងផ្អែមប្រៃទស្សនាហើយមិនសរសើរមិនបាន។

៤. Rain និង Song Hyekyo

រឿង Full House គឺជារឿងកូរ៉េមួយដែលមានអ្នកទស្សនាច្រើនខ្លាំងមែនទែនសូម្បីតែនៅក្នុងប្រទេស កម្ពុជា ហើយតារាប្រុសស្រីមួយគូនេះនៅតែជាគូមួយក្នុងចំណោមគូកំពូលៗដែលមានអ្នកស្រឡាញ់ច្រើន។

៥. Park SeoJoon និង Kim Jiwon

សម្ដែងជាគូគ្នាបែបស្នេហាឆ្មានិងកណ្ដុរ Park SeoJoon និង Kim Jiwon នៅតែជាគូស្នេហ៍ក្នុងរឿងមួយដែលធ្វើឲ្យអ្នកគាំទ្របំភ្លេចមិនបាន។ ខណៈរឿង Fight for my way ដែលតារាប្រុសស្រី ១ គូនេះសម្ដែងរួមគ្នាជារឿងភាគដែលល្បីខ្លាំងមួយក្នុងឆ្នាំ ២០១៧។

៦. Lee Minho និង Go Hyesun

នរណាអាចភ្លេចមួយគូនេះបានទៅ Lee Minho និង Go Hyesun ជាគូសម្ដែងដែលល្បីបំផុតក្នុងឆ្នាំ ២០០៩ ដោយសារតែបានសម្ដែងក្នុងរឿង Boy Over flowers ឬស្គាល់ថាជា F4។ មកទល់ពេលនេះរឿង F4 នៅតែមានបណ្ដាប្រទេសជាច្រើនបន្ដបង្កើតឡើងវិញ។ តែសឹងតែអាចនិយាយបានថាគ្មានគូណាវ៉ាដាច់តារាប្រុសស្រី ២ រូបនេះឡើយ។

៧. Lee JongSuk និង Han hyo joo

Lee JongSuk និង Han hyo joo បានសម្ដែងរឿងរួមគ្នាដែលមានចំណងជើងថា W: Two worlds និងជាគូមួយក្នុងចំណោមគូដែលល្បីបំផុតក្នុងឆ្នាំ​២០១៦ ដោយសារតែការសម្ដែងសមគ្នាពេក ជាពិសេសសកម្មភាពក្រៅឆាកដ៏ជិតស្និទិ្ធបានធ្វើឲ្យមួយ។

៨. Jung YongHwa និង Park ShinHye

បន្ទាប់ពីបានសម្ដែងរឿងរួមគ្នាម្ដងតែមិនមែនជាគូនឹងគ្នា Jung YongHwa និង Park ShinHye ក៏មានឱកាសបានសម្ដែងរួមគ្នាម្ដងទៀតក្នុងរឿង Heartstrings។ មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ រឿងភាគមួយនេះបានធ្វើឲ្យអ្នកគាំទ្រអៀនឡើងរមួលតែម្ដងព្រោះស្វីតពេកហើយអ្នកទាំងពីរក៏ត្រូវបានគេចាត់ទុកថាជាគូដែលសមគ្នានិងមិនងាយបំភ្លេចតែម្ដង។

៩. Ji ChangWook និង Park MinYoung

ប្រុសសង្ហារ និងស្រីស្អាត សម្ដែងក្នុងរឿងប្រភេទបាញ់គ្នាទៀតពិតណាស់ថាមានមនុស្សជាច្រើនមិនថាតែក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍។ ដូចការស្មានមិនខុសអ្នកទាំងពីរត្រូវបានអ្នកគាំទ្រជាច្រើនស្រឡាញ់ខ្លាំងនិងចង់ឲ្យបានសម្ដែងរួមគ្នាម្ដងទៀតនៅពេលអនាគត។​

១០. SungJae និង Kim Soohyun

ថ្វីបើចុងក្រោយក្នុងរឿង School 2015 តួអង្គដែល SungJae និង Kim Soohyun សម្ដែងមិនបានជួបគ្នាក៏ដោយតែមួយគូនេះត្រូវបានគេគាំទ្រច្រើនខ្លាំងថែមទាំងជាប់ពានរង្វាន់ Best Couple ទៀត។ មិនតែប៉ុណ្ណោះកន្លងទៅជាង ៧ ឆ្នាំ នៅតែមានអ្នកគាំទ្រសុំឲ្យពួកគេបានសម្ដែងរួមគ្នាម្ដងទៀត។​

គូខាងលើនេះ មានអ្នកដែលប្រិយមិត្តចូលចិត្តដែរឬទេ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ