សញ្ញាទាំង ៥ នេះអាច​បង្ហាញច្បាស់ថា crush ក៏មានចិត្តលើយើងដែរ

មនុស្សប្រុសភាគច្រើនមិនងាយនឹងបញ្ចេញទេថាគេស្រឡាញ់យើងប៉ុណ្ណា បើទោះបីជាគេចង់សារភាពថាស្រឡាញ់ក៏គេអាចធ្វើលក្ខណៈ private អីដែរ។ ចំណែកឯមនុស្សស្រីវិញតែងតែនឹកគេ ចង់ដឹងចម្លើយភ្លាមៗរហូតដល់ពេលខ្លះលួចគិតក្នុងចិត្តតែម្នាក់ឯងទៀតថា crush មានចិត្តលើខ្លួនវិញអត់ ឬក៏មួយយើងមានចិត្តលើគេតែម្នាក់ទៅ? ប៉ុន្តែកុំទាន់រាថយ ចង់ដឹងគេមានចិត្តលើយើងដែរ ឬអត់មកសង្កេតមើលប៉ុន្មានចំណុចនេះសិន។

១. ចង់ឃើញស្នាមញញឹមយើង

ទោះបីជាពេលខ្លះគាត់ធ្វើដូចជារាងសោះកក្រោះជាមួយយើងមែន តែគាត់នៅតែអាចធ្វើឱ្យយើងសើចបាន។ ឧទាហរណ៍គាត់អាចឆ្លៀតពេលផ្ញើសារមកយើង បើទោះបីជាក្នុងសារនោះមិនមែនជាពាក្យពេជន៍ផ្លូវការអីនោះទេតែអត្ថន័យក្នុងសារនោះច្បាស់ណាស់គាត់ចង់ឱ្យសើច និងញញឹមឱ្យច្រើន។ បើនៅខាងក្រៅវិញ គាត់អាចនឹងចាត់ទុកយើងជាមនុស្សពិសេសជាងគេដូចនេះគាត់កាន់តែចង់ស្នាមញញឹមយើង។

២. ចង់ឮសម្លេង

មានតែមូលហេតុ ៣ យ៉ាងតែប៉ុណ្ណោះដែលមនុស្សប្រុសទូរសព្ទទៅមនុស្សស្រីគឺទីមួយការងារ ទីពីរករណីបន្ទាន់ និងទីបីមិនមានការអីទេគ្រាន់តែឮសម្លេងក៏អស់ចិត្តដែរ។ បើសិនជាយើងមិនមែនជាភ្នាក់ងារបម្រើសេវាអតិថិជននោះទេ ច្បាស់ណាស់វាជាសញ្ញាដែលពួកគេចង់បង្ហាញក្ដីស្រឡាញ់ហើយ។

៣. មិនទទួលសារញឹកញាប់ដូចមុន

នៅពេលពួកគាត់ចាប់ផ្ដើមមានចិត្តលើយើងហើយ នោះគាត់នឹងចាប់ផ្ដើមយកចិត្តទុកដាក់លើមនុស្សជាទីស្រឡាញ់ច្រើនជាងអ្នកណាទាំងអស់។ គាត់អាចនឹងផ្អាកការទាក់ទងភាគច្រើនជាមួយមនុស្សស្រីផ្សេង មានន័យថានៅជាមួយយើងគឺគ្រប់គ្រាន់សម្រាប់គាត់ហើយ។ បើទោះជាមានមនុស្សស្រីឯទៀតព្យាយាមផ្ញើសារមកយ៉ាងណាក៏គាត់អាចទុកចោលមិនរវល់ដែរ តែសម្រាប់យើងគាត់តែងតែមានពេលឆ្លើយតបសារជានិច្ច។

៤. តែងតែសួរពីគំនិតយើង

«បើខ្ញុំចង់ផ្ញើសារជូនពរម៉ាក់ ខ្ញុំគួរសរសេរយ៉ាងណាល្អ?»

«ជួយមើលបន្តិចមើល តើស្បែកជើងនេះសក្ដិសមនឹងខ្ញុំអត់?»

«បើខ្ញុំពាក់អាវនេះ មើលទៅម៉េចដែរ?»

សំណួរជាច្រើនដែលពួកគេតែងតែសួរមានន័យថាក្ដីស្រឡាញ់ក្នុងខ្លួនកំពុងកើនឡើងហើយ។

៥. តែងតែត្រូវមិត្តភ័ក្ដិបង្អាប់

គួរតែអរគុណដល់មិត្តភក្ដិគាត់ព្រោះមិនមានអ្នកណាម្នាក់ដឹងរឿងច្បាស់ជាងមិត្តល្អរបស់គាត់នោះទេ ដូចនេះចាំស្ដាប់នូវអ្វីដែលមិត្តភ័ក្ដិគាត់និយាយបង្អាប់គាត់ជាពិសេសនៅចំពោះមុខយើងផ្ទាល់តែម្ដង។ យើងក៏ត្រូវចាំសង្កេតមើលទឹកមុខគាត់ដែរ ប្រសិនបើគាត់អៀន មុខឡើងក្រហមនោះហើយជាសញ្ញាល្អបំផុត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម