ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! តារា K-pop ទាំង ៥ រូបនេះ មានសែស្រឡាយជាសិល្បករតន្ត្រីដូចគ្នា

អាចនិយាយបានថាទេពកោសល្យពីកំណើតរបស់មនុស្សម្នាក់ៗអាចនឹងកើតឡើងតាមរយៈការផ្ទេរពីសមាជិកគ្រួសារពីមួយជំនាន់ទៅមួយជំនាន់។​ ជាក់ស្ដែង តារាចម្រៀងរបស់កូរ៉េខាងត្បូងទាំងនេះសុទ្ធតែមានសមាជិកគ្រួសារដែលជាអ្នកសិល្បៈ ដោយមានអ្នកខ្លះមានឪពុកម្ដាយជាអ្នកតារាចម្រៀង​ តារាសម្ដែង និងអ្នកខ្លះទៀតមានសាច់ញាតិដែលជាអ្នកនៅពីក្រោយផលិតកម្មល្បីទៀតផង។

តស់! មកស្គាល់តារាចម្រៀង K-pop ទាំង​ ៥រូប ដែលមានឈាមជ័រជាអ្នកសិល្បៈ។​

១. Anton សមាជិក RIIZE

នៅក្នុងវិស័យតន្រ្តីប៉ុបកូរ៉េ​​ប្រហែលជាគ្មានអ្នកណាទេ ដែលមិនស្គាល់ពីពង្សាវតាររបស់ Anton ដោយហេតុតារាចម្រៀងវ័យ ២០ឆ្នាំរូបនេះមានឳពុកជាសិល្បករតន្រ្តីល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺលោក Yoon Sang និងមានម្ដាយជាសិល្បការនីផ្នែកសម្ដែង លោកស្រី​​ Shim Hyejin។​

ត្បិតធ្លាប់ចេញមុខនៅក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗតាំងពីក្មេងក៏ពិតមែន តែឪពុកម្ដាយរបស់ Anton មិនបានគាំទ្រឱ្យកូនប្រុសខ្លួនប្រឡូកក្នុងវិស័យតន្ត្រីឡើយ ដោយតារាប្រុសសញ្ជាតិអាមេរិករូបនេះត្រូវចំណាយពេលជាង ១ឆ្នាំក្នុងការលួងលោម ទើបអ្នកមានគុណទាំងពីរនាក់យល់ព្រម។

២. Sunny សមាជិក Girls’ Generation

អ្នកណាមិនដឹងថា សមាជិកក្រុមចម្រៀងនារីជំនាន់ទី២ ដ៏ល្បីល្បាញដូចជា Sunny ជាក្មួយស្រីរបស់លោក Lee Soo Man ដែលជាអ្នកបង្កើតផលិតកម្មជួរមុខដូចជា SM Entertainment។

ត្បិតមានខ្សែរបណ្ដាញក៏ពិតមែន តែ Sunny មិនបានប្រើប្រាស់វាក្នុងអាជីពរបស់ខ្លួនឡើយ ដោយតារាស្រីវ័យ ៣៥ឆ្នាំរូបនេះបានតស៊ូជាអ្នកហ្វឹកហាត់អស់រយៈពេល ៥ឆ្នាំ និងផ្ដល់ប្ដូរផលិតកម្មម្ដងជាពីរដង មុននឹងក្លាយជាសមាជិកក្រុម Girls’ Generation ដូចដែលអ្នកគាំទ្រស្គាល់ក្នុងពេលសព្វថ្ងៃនេះ។

៣. Belle សមាជិក KISS OF LIFE

មួយក្នុងចំណោមសមាជិកទាំង៤នាក់របស់ក្រុមចម្រៀងនារីជំនាន់ទី ៥  Belle មានដើមកំណើតក្នុងគ្រួសារដែលមានឪពុកជាអ្នកចម្រៀង និងអ្នកនិពន្ធ Shim Shin ដែលជាបុគ្គលមានប្រជាប្រិយភាពមួយរូបប្រចាំទសវត្សរ៍​ឆ្នាំ ៩០។​ មិនត្រឹមតែប៉ុណ្ណោះទេ​ នាងក៏ត្រូវជាបងប្អូនជីដូនជាមួយនឹងតារាចម្រៀងស្រីប្រភេទ R&B ដូចជា Cherry Coke ផងដែរ។

តាមគន្លងរបស់គ្រួសារ Belle​ ក៏ធ្លាប់ធ្វើជាអ្នកនិពន្ធចម្រៀងនៅក្រោមផលិតកម្ម SM Entertainment ផងដែរ មុននាងចាប់ផ្ដើមអាជីពជាអ្នកចម្រៀង K-pop នៅក្នុងឆ្នាំ ២០២៣។

៤. Kim Chaewon​ សមាជិក LE SSERAFIM

មេក្រុម LE SSERAFIM ក៏ជាតារាដែលរស់នៅក្នុងត្រកូលអ្នកសិល្បៈម្នាក់ដែរ​ ដោយ Chaewon មានម្ដាយជាសិល្បករសម្ដែងផ្នែកល្ខោនតន្រ្តី លោកស្រី Lee Ran Hee។

គួរបញ្ជាក់ផងដែរថា LE SSERAFIM មិនជាចំណុចចាប់ផ្ដើមដំបូងរបស់នាងក្នុងវិថីសិល្បៈនោះទេ​ ដោយតារាស្រីវ័យ ២៤ឆ្នាំរូបនេះធ្លាប់ជាអតីតសមាជិករបស់ក្រុមចម្រៀង K-pop និង J-pop Iz*One ផងដែរ។

5. Boram សមាជិក T-ARA

បើនិយាយពីអ្នកដែលចូលចិត្តស្ដាប់បទ​ Day by Days អ្នកណាមិនស្គាល់ Boram ក៏ប៉ុន្តែអ្នកគាំទ្រអាចនឹងមិនធ្លាប់ដឹងទេថា នាងជាកូនស្រីរបស់អ្នកចម្រៀង Jeon Young Rok និងអ្នកសម្ដែង Lee Mi Young។

ប្រឡូកក្នុងវិស័យសិល្បៈតាំងតែមានអាយុ ២២ឆ្នាំ Boram បានអភិវឌ្ឍខ្លួនជារឿយរហូតអាចក្លាយខ្លួនជាបុគ្គលម្នាក់ដែលមានពហុទេពកោសល្យ​ មិនថាជាតារាចម្រៀង តារាសម្ដែង និងពិធីការិនីនោះទេ។

ត្បិតមានផលបុណ្យបែបនេះក្ដី តែទាំងអស់នេះមិនបានកំណត់ជោគវាសនារបស់សិល្បករខាងលើនៅក្នុងវិថីសិល្បៈឡើយ។ ពួកគេម្នាក់ៗសុទ្ធសឹងតែទទួលបានឱកាស និងភាពជោគជ័យ ដោយសារតែទេពកោសល្យ សមត្ថភាព និងការតស៊ូព្យាយាមរបស់ខ្លួនឯងផ្ទាល់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *