តារាចម្រៀងជើងចាស់ សូ សាវឿន ទទួលបានសិទ្ធិគ្រប់គ្រងមរតកស្នាដៃចម្រៀងរបស់ស្វាមី

នា​ថ្ងៃ​ទី ២៧ មករា កន្លងទៅ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បានចេញសេចក្ដីប្រកាស​សម្រេច​ប្រគល់​បទ​ចម្រៀង ​៤២ ​ចំណង​ជើង​ ដែល​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង​ និង​ទំនុក​ច្រៀង​ដោយ​លោក​ កែវ​ ឯម​ ក្រោយ​មាន​ការ​ស្នើ​សុំ​សិទ្ធិគ្រប់​គ្រង​ពី​សំណាក់​ភរិយា​របស់​លោក គឺ​លោក​ស្រី​ សូ​ សាវឿន​។

ក្រោយតារា​ចម្រៀង​សម័យ​យុគ​មាស​ សូ​ សា​វឿន​ បាន​ដាក់​សំណើ​​ទៅ​កាន់​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ដើម្បី​សុំ​សិទ្ធិ​គ្រប់គ្រង​មរតក​ស្នាដៃ​ចម្រៀង​របស់​លោក ​កែវ​ ឯម ​(ស្វាមី​លោក​ស្រី​ ​)​​ ពេលនេះក្រសួងបានសម្រេចប្រគល់ជូនបទ​ចម្រៀងចំនួន ៤២ ចំណងជើងទៅឱ្យ​លោកស្រីក្នុងនាមជាម្ចាស់កម្មសិទ្ធិបញ្ញា។

ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ ​និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ក្រសួង​បាន​សម្រេច​ប្រគល់​បទ​ចម្រៀង​ជាង ៤០ ចំណង​ជើង​ដែល​​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ កែវ ឯម​ ជូន​ទៅ​លោក​ស្រី​ សូ​ សា​វឿន ​ដើម្បី​គ្រប់គ្រង​នា​ពេល​ខាង​មុខ។ ​ជាមួយ​គ្នា​នេះ​ដែរ ​ក្រសួង​បាន​ទុក​រយៈ​ពេល​ ១ ​ខែ​សម្រាប់​ភាគីពាក់ព័ន្ធទាំងឡាយណាដែលមានបំណងប្ដឹងជំទាស់​នឹង​ការ​ស្នើ​សុំ​សិទ្ធិ​គ្រប់​គ្រង​បទ​ចម្រៀង​ទាំង​ ៤២​ ចំណង​ជើង​នេះ​​។ ការដាក់ពាក្យបណ្ដឹងត្រូវមាន​ភ្ជាប់​មក​ជាមួយ​ភស្តុតាង​រឹង​មាំ​ផ្ញើ​មក​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។​​​

លោក ​កែវ​ ឯម ​គឺ​ជា​កវី​និពន្ធ​បទ​ភ្លេង ​ទំនុក​ច្រៀង​និង​អ្នក​សម្រួល​តន្ត្រី​ដ៏​ល្បីល្បាញ​ប្រចាំ​វង់​ភ្លេង​យោធាភិរម្យក្នុងអំឡុងឆ្នាំ​ (១៩៦៥ ដល់ ១៩៧៥) កវី​និពន្ធ​រូប​នេះ​បាន​រួមរស់​ជា​ប្ដី​ប្រពន្ធ​ជាមួយ​លោក​ស្រី សូ​ សា​វឿន ​​(តារា​ចម្រៀង​សំឡេង​រៃ​កណ្ដឹង)​ នៅ​ក្នុង​ឆ្នាំ​១៩៦២។ គួរឱ្យដឹងផងដែរថា ការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងដែលជាមរតកស្នាដៃរបស់លោក ​កែវ​ ឯម ក៏ព្រោះតែលោកស្រីមានការព្រួយបារម្ភចំពោះការលួចចម្លងស្នាដៃយកទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ ខណៈមរតកស្នាដៃមួយចំនួនរបស់ស្វាមីលោកស្រីត្រូវបានយកទៅកែច្នៃឡើងវិញគួរឱ្យបារម្ភ៕

ប្រភពរូបភាព ៖ ក្រុមព្រះសុរិយា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *