ឃ្លាតកាយមិនឃ្លាតចិត្ត! Jimin​ ចេញមកជូនពរអ្នកគាំទ្រក្នុងឱកាសឆ្នាំថ្មី រួមទាំងនិយាយពីគម្រោងជួបជុំគ្នាជាមួយអ្នកគាំទ្រម្ដងទៀត

កាលពីថ្ងៃទី២៩ ខែមករានេះ តារាចម្រៀងខេប៉ុប Jimin បានបង្ហោះសំណេរនៅលើបណ្ដាញទំនាក់ទំនង Weverse រៀបរាប់ពាក្យជូនពរទៅកាន់អ្នកគាំទ្រក្នុងឱកាសឆ្នាំថ្មី ព្រមទាំងបង្ហើបពីកិច្ចសន្ទនារបស់ខ្លួន និង Jungkook ពីគម្រោងក្រោយបញ្ចប់ភារកិច្ចក្នុងជួរយោធា។​

នៅក្នុងសំណេរខាងលើនេះ តារាចម្រៀងសមាជិកក្រុម BTS បានចាប់ផ្ដើមរៀបរាប់ថា ខ្លួនបានចុះឈ្មោះចូលហ្វឹកហាត់ក្នុងជួរកងទ័ពតាំងតែពីខែធ្នូ ឆ្នាំ២០២៣ ហើយមកទល់បច្ចុប្បន្នវាបានរំលងទៅអស់ ១ឆ្នាំ ២ខែរួចទៅហើយ។

Jimin រៀបរាប់ពីបទពិសោធន៍របស់ខ្លួននៅគ្រាកន្លងមកនេះថា៖ “វាមិនមែនជារឿងងាយស្រួលទេ តែមានរបស់ច្រើនដែលខ្ញុំបានសិក្សា ហើយខ្ញុំកំពុងរង់ចាំថ្ងៃដែលខ្ញុំអាចជជែកគ្នាឡើងយើងមានសេចក្ដីសុខជាមួយអ្នកទាំងអស់គ្នា អំពើអ្វីៗដែលកើតឡើងនៅអំឡុងពេលនេះ”។

តារាប្រុសវ័យ ២៩ឆ្នាំ បានចែករំលែកទៅកាន់ក្រុមអ្នកគាំទ្រ ARMY បន្ថែមថា កាលវិភាគប្រចាំថ្ងៃរបស់ខ្លួនមិនមានអ្វីប្រែប្រួលច្រើនទេ ដោយសារតែនៅក្នុងជួរទាហាន ដូចនេះលោកមានតែហ្វឹកហាត់ ធ្វើការ ហាត់ប្រាណ និងចូលគេងតាមទម្លាប់ប្រចាំថ្ងៃ។

ដោយឡែក Jimin បានរៀបរាប់ថា ក្រោយពីចូលឆ្នាំហើយ កិច្ចសន្ទនាមុនចូលគេងរវាងខ្លួន និងមិត្តរួមក្រុមម្នាក់ទៀត​ដែលបានចូលហ្វឹកហាត់ជាមួយគ្នា គឺ Jungkook មានការប្រែប្រួលច្រើន។ ជាក់ស្ដែង លោកបានសរសេរជាអក្សរថា៖ “ដោយសារតែថ្ងៃដែលយើងនឹងជួប ARMY ម្ដងទៀតកាន់តែខិតជិតមកដល់ ពួកយើងបានជជែកគ្នាច្រើនអំពីអ្វីដែលពួកយើងត្រូវរៀបចំមុននឹងការជួបជុំមកដល់ តើយើងនឹងបង្ហាញការសម្ដែងអ្វីទៅ? យើងបាននិយាយគ្នាច្រើនអំពីរឿងទាំងនេះ”។

Jimin បានរៀបរាប់បន្ថែម ពីអារម្មណ៍របស់ខ្លួនដែលខកខានឡើងច្រៀងលើឆាកអស់រយៈពេលជាយូរថា៖ “ស្មោះត្រង់ទៅ ខ្ញុំមានអារម្មណ៍ថាភ័យខ្លាចតិចតួចដែរ។ វារៀងយូរដែរហើយ បើគិតចាប់ពីពេលដែលយើងឡើងសម្ដែងជុំគ្នា និងលះបង់ខ្លួនឯងដើម្បីឆាក និងតន្រ្តី។ ដូច្នេះ ខ្ញុំមានអារម្មណ៍ថាភ័យបន្តិចដែរ”។

មុននឹងបញ្ចប់ តារាប្រុសរូបនេះបានសន្យាថា នឹងព្យាយាមឱ្យអស់ពីសមត្ថភាពនៅពេលដែលខ្លួនអាចត្រឡប់មកឡើងសម្ដែងម្ដងទៀត និងឆ្លៀតនិយាយជូនពរថា៖ “ផ្ញើរទៅកាន់ ARMY ជាទីស្រឡាញ់ សូមរក្សាសុខភាពឱ្យបានល្អ និងប្រើប្រាស់ជីវិតដោយមានសេចក្ដីសុខ។ សួស្ដីឆ្នាំថ្មី ARMY ខ្ញុំស្រឡាញ់អ្នក”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *