បើកក្បាល២០២៥ កម្ពុជារកឃើញកន្ធាយក្បាលកង្កែប ២ សម្បុក ដែលជាសត្វជិតផុតពូជ

ដើម​ឆ្នាំ ២០២៥ នេះ អង្គការសមាគមអភិរក្សសត្វព្រៃ និងរដ្ឋបាលជលផល បាន​រក​ឃើញ​សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន ២ សម្បុកដំបូងបង្អស់​។ តាមរយៈ​កម្មវិធី​ការពារ​សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែប ក្រុម​ការងារ​អភិរក្ស​សត្វ​អណ្ដើក​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និង​រដ្ឋបាល​ជលផល បានរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែប នៅ​តាម​ឆ្នេរ​ខ្សាច់​ដង​ទន្លេ​មេគង្គ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ។

ក្រុម​ការងារ​រំពឹង​ថា​នឹង​រក​ឃើញ​សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែបនេះបន្ថែម​ទៀត ​ក្នុង​រដូវ​ពង​កូន​ឆ្នាំ ២០២៥ ដែល​ចាប់ផ្ដើម​ពី​ខែ​មករា រហូត​ដល់​ខែ​ឧសភា។ ចាប់តាំង​ពី​ឆ្នាំ ២០២០ រហូតដល់ ២០២៤ ក្រុម​ការងារ​បាន​រក​ឃើញ​សម្បុក​ពង​កូន របស់​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៅ​លើ​ឆ្នេរ​ខ្សាច់​តាម​ដង​ទន្លេ​មេគង្គ ២០១ សម្បុក ដែល​មាន​ពង​សរុប ៧ ២៩២ គ្រាប់ និង​ញាស់​បាន ៣ ៥៩១ កូន។

ប៉ុន្តែ​កាលពី​ឆ្នាំ ២០២៣ និង ២០២៤ ក្រុម​ការងារ​បាន​កត់​សម្គាល់​ឃើញ​ថា​សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ បែរ​ជា​មាន​ការ​ធ្លាក់​ចុះ ដោយ​មាន​សម្បុក ១០ ក្នុង​ឆ្នាំ ២០២៣ និង​១១ សម្បុក​ក្នុង​ឆ្នាំ ២០២៤ តែ​ប៉ុណ្ណោះ​ត្រូវ​បាន​រក​ឃើញ។

សត្វ​កន្ធាយ​ក្បាល​កង្កែប​ជា​ប្រភេទ​សត្វ​ដែល​ទទួល​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​ក្នុង​សកលលោក។ វា​ត្រូវ​បាន​គេ​គិត​ថា​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា ជា​យូរ​មក​ហើយ។ ប៉ុន្តែ​កាលពី​ឆ្នាំ ២០០៧ ក្រុម​ការងារ​ស្រាវជ្រាវ​អណ្ដើក និង​កន្ធាយ​បាន​រក​ឃើញ​វត្តមាន​របស់​វា​ឡើង​វិញ​នៅ​ចន្លោះ​ប្រមាណ ៤៨ គីឡូម៉ែត្រ នៃ​ដង​ទន្លេ​មេគង្គ​ពី​ស្រុក​សំបូរ ខេត្ត​ក្រចេះ រហូត​ដល់​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង។

កម្មវិធីការពារសម្បុកសត្វកន្ធាយក្បាលកង្កែប គឺ​ជា​គោលដៅ​អភិរក្ស​របស់​អង្គការ WCS និង​រដ្ឋបាល​ជលផល ដើម្បី​ស្ដារ​ចំនួន​កន្ធាយ​ក្បាល​កង្កែប​នេះ​ឲ្យ​មាន​ច្រើន​ឡើង​វិញ នៅ​ក្នុង​ទី​ជម្រក​ធម្មជាតិ​របស់​ពួកវា៕

រូបភាព៖ WCS Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *