ស៊ូ ស៊ីរីកា រៀបរាប់ជីវិតនឹកស្មានមិនដល់ ក្រោយត្រូវខ្ទាតចេញពីផ្ទះធំទ្រនំខ្ពស់

រឿង​ក្ដី​បណ្ដាំ​មរតក​របស់​គ្រួសារ​តារា​ចម្រៀង​ស្រី ស៊ូ ស៊ីរីកា និង​ជីតា​ចុង ដែល​ត្រូវ​ជា​ស្វាមី​ក្រោយ​របស់​លោក​ស្រី កែវ មន្ថា នៅ​បន្ត​អូស​បន្លាយ​ជាង ២ ឆ្នាំ​ ហើយ​មក​ទល់​ព្រឹក​ថ្ងៃ ២៦ ខែ​មីនា ឆ្នាំ ២០២៤ នេះ ​ត្រូវ​បន្ត​ឡើង​តទល់​គ្នា​នៅ​សាលា​យុត្តិធម៌។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញ​ពី​ជំនុំជម្រះ​នៅ​សាលា​យុត្តិធម៌​ថ្ងៃនេះ ម្ចាស់​បទ “ទាសករ​ស្នេហ៍​” បាន​ឲ្យ​ដឹង​ថា​មិនទាន់​អាច​និយាយ​អ្វី​ច្រើន​ឡើយ ព្រោះ​ភាគី​ម្ខាង​ទៀត​មក​បាន​ចូល​ខ្លួន​មក ដោយ​ចាត់​តាំង​តែ​មេធាវី​មក​ ហើយ​ខាង​អ្នក​កាត់​ក្ដី​ឲ្យ​មេធាវី​​ជួប​ជជែក​ចរចា​​ជាមួយ​ភាគី​ខាង​នាង និង​ម្ដាយ​មីង​អ្នកនាងគឺ ជុំ រស្មី ហៅ​ស្រី តូច ប៉ុណ្ណោះ។

ស៊ូ ស៊ីរីកា បាន​រៀបរាប់​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ជីវិត​នាង​នៅ​ពេល​នេះ ពិតជា​ពិបាក​ខ្លាំង​ណាស់​គ្មាន​ទាំង​ជម្រក​ត្រឹមត្រូវ ខណៈ​កាល​ជីដូន​នៅ​រស់ ធ្លាក់​ជ្រកកោន​ក្រោម​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ មាន​អ្វី​ៗ​គ្រប់​យ៉ាង​ក្នុង​ដៃ តែ​ក្រោយ​មរណកាល​របស់​អ្នក​មាន​គុណ​រូប​នេះ ជីវិត​នាង​ត្រូវ​ខ្ទាត​ចេញ​ពី​វីឡា​នៅ​ទួលគោក​តម្លៃ​រាប់​លាន​ដុល្លារ ទាំង​ក្នុង​បណ្ដាំ​មរតក​របស់​អ្នកស្រី កែវ មន្ថា បញ្ជាក់​ថា​មិន​ឲ្យ​អ្នក​ធ្លាប់​រស់នៅ​ទីនោះ​ចាកចេញ​ឡើយ។

ស៊ីរីកា បញ្ជាក់​ថា ជីវិត​នាង​ជួប​ការ​លំបាក​តាំងពី​មុន​ត្រូវ​បណ្ដេញ​ចេញ​ពី​ផ្ទះ​ធំ​នោះ​ម្ល៉េះ។ កញ្ញា​បន្ត​ថា ចាប់តាំង​ពី​លោក​យាយ​នាង គឺ​លោកស្រី កែវ មន្ថា ដែល​ជា​តារា​ចម្រៀង​នា​ទសវត្សរ៍ ៦០-៧០ ស្លាប់​ទៅ អ្វី​ៗ​គ្រប់យ៉ាង​គឺ​លែង​ដូច​មុន​ទៀត​ហើយ។ ម្ចាស់​បទ “ឧបសគ្គ​ស្នេហ៍​” បន្ត​ថា កាល​លោកស្រី កែវ មន្ថា នៅ​រស់ នាង​អាច​យក​ផ្ទះ​ជា​ទីតាំង​ហាត់​រាំ មាន dancer តែ​ក្រោយ​មក​ មិន​អនុញ្ញាត​ឲ្យ​ហាត់​រាំ ឬ​ចាក់​ភ្លេង​អ្វី​ទាំង​អស់។ មិន​អស់​ត្រឹម​នេះ​ឡើយ​សូម្បី​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​ធ្លាប់​ប្រើប្រាស់​បាន​កាលពី​មុន ក៏​មិន​ឲ្យ​យក​ទៅ​ជិះ​ដែរ។

នាង​បន្ត​ទៀត​ថា ក្រោយ​ត្រូវ​រើ​ចេញ​ហើយ នាង​បាន​ជួល​កន្លែង​ស្នាក់​នៅ​សមរម្យ​មួយ ដែល​គិត​ថា​រ៉ាប់រង​រួច តែ​មិន​ដូច្នោះ​ឡើយ​បញ្ហា​រៀង​ក្ដីក្ដាំ​ផង ឪពុក​ឈឺ​ត្រូវ​សម្រាក​ព្យាបាល​នៅ​ពេទ្យ ៣០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ និង​ការ​ចំណាយ​ផ្សេង​ៗ​មាន​ច្រើន​សន្ធឹក ទើប​នាង និង​ឪពុក​បងប្រុស បងថ្លៃ​ក្មួយ ត្រូវ​រើ​ទៅ​រស់នៅ​ជាមួយ​អ្នកនាង ជុំ រស្មី ដែល​ជា​អតីត​តារា​កំប្លែង​ប្រជ្រៀត​គ្នា។ ក្រៅ​ពី​រឿង​ច្រើន​ទាំង​នោះ ខ្លួន​នាង​ក៏​កើត​មាន​ជំងឺ​ថប់បារម្ភ និង​បាក់​ទឹកចិត្ត​មិន​អាច​ចេញ​ក្រៅ​បាន។

នៅ​ពេល​មាន​ជំងឺ​​ជំងឺ​ថប់បារម្ភ និង​បាក់​ទឹកចិត្ត នាង​មិន​អាច​ផ្ដោត​ការងារ​បាន​ល្អ​ឡើយ ដូចនេះ​មិន​ទទួល​ការ​អញ្ជើញ ឬ​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី និង​កម្មវិធី​មិត្ត​រួម​អាជីព​បាន​ឡើយ។ មិន​អស់​ត្រឹម​នេះ​ឡើយ តារា​ស្រី​ដែល​ធ្លាប់​ប្រឡង​ក្នុង​កម្មវិធី The voice Cambodia រដូវ​កាល​ដំបូង​រូប​នេះ​ថា ជីវិត​នាង​វេទនា​ខ្លាំង ព្រោះ​មិន​ត្រឹម​គ្មាន​ជម្រក​ប៉ុណ្ណោះ​ទេ ប្រាក់កាស​ដែល​រក​បាន​ផ្ញើ​នៅ​ជីដូន​ទុក​តាំង​ពី​ចេញ​ប្រឡូក​សិល្បៈ​ក៏​មិន​បាន​មក​វិញ និង​ត្រូវ​តវ៉ា​ក្តី​យូរ​ឆ្នាំ​បែប​នេះ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត