Sorn ប្រាប់រឿងរ៉ាវស្មុគស្មាញ និងហត់នឿយពេលជនបរទេសមកធ្វើជាតារាខេប៉ុប

ដោយសារតែវិស័យខេប៉ុបកាន់តែមានភាពល្បីល្បាញ ដូច្នេះហើយមិនមែនតែជនជាតិកូរ៉េនោះទេដែលដាក់ពាក្យចូលប្រលងធ្វើជាតារាចម្រៀងនៅក្នុងប្រទេសកូរ៉េខាងត្បូងពោលគឺមានទាំងជនបរទេស ជាពិសេសថៃ ចិន និងជប៉ុន។ មូលហេតុនេះដែរធ្វើឱ្យកាន់តែមានភាពប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់ក្រុមអ្នកហ្វឹកហាក់មុនក្លាយជាតារាពេញសិទ្ធិ។

តួយ៉ាង Sorn ដែលជាអតីតសមាជិកក្រុម CLC និងជាជនជាតិថៃបានលើកឡើងពីបទពិសោធន៍របស់នាងអំឡុងពេលហ្វឹកហាត់ និងធ្វើជាតារាខេប៉ុប តាមរយៈបទសម្ភាសជាមួយ The Korea Times ដោយប្រាក់ពីភាពលំបាកផ្សេងៗដែលខ្លួនបានជួប៖

១. ភាសាទំនាក់ទំនង

រូបនាងបានប្រាប់ថា មិនមែនតែនាងឡើយឱ្យតែជាជនបរទេសគឺពិតជាពិបាកខ្លាំងទៅលើការប្រើប្រាស់ភាសា។ ក្រុមហ៊ុនតម្រូវឱ្យនិយាយតែភាសាកូរ៉េប៉ុណ្ណោះដើម្បីឆាប់ចេះនិយាយលឿន ត្រូវច្រៀងមួយថ្ងៃៗ រាប់ម៉ោងជាមួយភាសាបរទេស សឹងតែពេលខ្លះឡើងជាប់មាត់និយាយមិនចេញ។

២. ជំងឺនឹកផ្ទះ

ជឿថាគ្រប់ជនបរទេសដែលមកហ្វឹកហាត់ធ្វើតារាខេប៉ុបទោះតិច ឬច្រើនក៏ធ្លាប់យំនឹកផ្ទះម្ដងដែរ។ រូបនាងបាននិយាយទៅរស់នៅប្រទេសត្រជាក់ ឆ្ងាយពីគ្រួសារ មានអារម្មណ៍ថាឯកា និងនឹកផ្ទះខ្លាំង។ មិនតែប៉ុណ្ណោះ សូម្បីតែអាហារក៏មិនសូវចេះញ៉ាំធ្វើឱ្យនាងកាន់តែនឹកបាយម្ហូបនៅផ្ទះ។ នាងបញ្ជាក់បន្ថែមថា រូបនាងចាកចេញពីផ្ទះដើម្បីតាមក្ដីស្រមៃធ្វើជាតារាខេប៉ុបតាំងពីអាយុ ១៥ ឆ្នាំម៉្លេះ។

៣. ការហ្វឹកហាត់យ៉ាងតឹងរឹង

ដើមឡើយរូបនាងមិនគិតថាមកហ្វឹកហាត់ធ្វើជាតារាគឺលំបាកខ្លាំងដូច្នេះឡើយ អ៊ីចឹងនាងក៏សម្រេចចិត្តចាកចេញពីប្រទេសកំណើតមកតាមក្ដីស្រមៃរបស់ខ្លួន។ តែផ្ទុយពីការគិត គឺត្រូវតែចំណាយពេលស្ទើរពេញមួយថ្ងៃជារៀងរាល់ថ្ងៃ ហ្វឹកហាត់ក្បាច់រាំ រៀនម៉ោងច្រៀង និងតមចំណីផងដែររហូតដល់មានពេលខ្លះទ្រាំមិនបានយំទៀតផង។

៤. ការរើសអើងពូជសាសន៍

នាងបានលើកឡើងថា បើទោះជាមានការយកចិត្តទុកដាក់ពីសមាជិកក្រុម និងក្រុមហ៊ុន តែរឿងដែលចៀសមិនផុតគឺត្រូវបានគេរើសអើងព្រោះមិនមែនជាជនជាតិកូរ៉េ​ ជាពិសេសត្រូវគេប្រើពាក្យមិនសមរម្យដាក់ ដូចជាថាមករកប្រាក់លើទឹកដីរបស់គេជាដើម។

៥. មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើជាតារាខេប៉ុប

នាងបានបន្ដថា រឿងដែលភ័យខ្លាចបំផុតគឺហ្វឹកហាត់ និងប្រឹងប្រែងខ្លាំងតែមិនបានចេញច្រៀង។ រឿងនេះគឺកើតឡើងលើអ្នកហ្វឹកហាត់ជាច្រើន ក្នុងនោះក៏មានជនបរទេសច្រើនដែរ។ សម្ពាធគ្រប់ច្រកល្ហក ស្របពេលនៅឆ្ងាយផ្ទះផង ជនជាតិបរទេសជាច្រើនក៏សម្រេចចិត្តឈប់ពាក់កណ្ដាលទី រីឯអ្នកខ្លះក៏ត្រូវដកចេញតែម្ដងព្រោះគ្មានភាពរីកចម្រើន។ ពេលខ្លះទៀតមុខមិនសក្ដិសមនឹងសមាជិកដទៃ មិនដូចកូរ៉េក៏ត្រូវគេបដិសេធ។

មកដល់ចំណុចនេះនាងបានបន្ថែមថា កុំគិតឱ្យសោះថាមកធ្វើជាតារាខេប៉ុបស្រួល ឆាប់ល្បី វាទាមទារឱ្យអ្នកប្រឹងប្រែងខ្លាំង និងកត្ដាគួបផ្សំជុំវិញទាំងអស់។ ដូចឃើញស្រាប់មិនមានតារាបរទេសច្រើនទេដែលល្បីក្នុងវិស័យខេប៉ុប។ រូបនាងក៏បង្ហើបថា ប្រសិនបើអាចនាងចង់ត្រលប់ទៅប្រទេសថៃធ្វើជាតារានៅទឹកដីកំណើតខ្លួនឯងវិញ។

គួរបញ្ជាក់ ឆ្នាំនេះ Sorn មានអាយុ ២៥​ ឆ្នាំហើយ នាងចាប់ផ្ដើមចេញច្រៀងជាមួយក្រុម CLC ចាប់តាំងពីមានអាយុ ១៨ ឆ្នាំម្ល៉េះ។ ខណៈពេលនេះក្រុម CLC បានរំសាយចោលហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ