ប៉ុន សុរ៉ាវត្តី មិនខ្លាចធ្លាក់កូដ ពេលបើកចំហទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ជនជាតិសិង្ហបុរី

ទោះបីជាកន្លងមកធ្លាប់មានមតិអវិជ្ជមានលើកឡើងអំពីការបើកចំហទំនាក់ទំនងស្នេហាអាចធ្វើឱ្យធ្លាប់ប្រជាប្រិយភាពរបស់​អ្នកសិល្បៈ ក៏បវរកញ្ញារូបស្រស់ ប៉ុន សុរ៉ាវត្តី ម្ចាស់មកុដ Miss Planet Cambodia 2020 មិនញញើតខ្លាចមតិអវិជ្ជមានទាំងនោះឡើយ ដោយរយៈពេលចុងក្រោយនេះនាងបានបង្ហាញ​មុខ​គូស្នេហ៍​ជា​សាធារណៈ និងហ្វេនៗ ឲ្យនាងមានម្ចាស់បេះដូងរួចហើយ ថែមទាំងបង្ហាញភាពស្និទ្ធស្នាលដាក់គ្នាជាញឹកញាប់ទៀតផង។

ប្រាប់ឱ្យដឹងដោយទឹកមុខអៀនប្រៀនក្នុងពិធីសន្នីសិទប្រកាសកម្មវិធី Miss Planet Cambodia 2024 កាលពីពេលថ្មីៗ សុរ៉ាវត្តី ថា គូស្នេហ៍របស់នាងជាជនជាតិសិង្ហបុរី អាយុជាង ៣០ឆ្នាំ គិតមកទល់ពេលនេះអ្នកទាំងពីរស្រលាញ់មើលចិត្តគ្នាបានរយៈពេលប្រមាណជាង ៣ ឆ្នាំហើយ។ អ្នកទាំងពីរបានស្គាល់គ្នាតាមរយៈ social media និងបានបន្ត​សាងទំនាក់ទំនងស្នេហារហូតសព្វថ្ងៃនេះ ថែមទាំងមានគម្រោងអនាគតជាមួយគ្នាទៀតផង ប៉ុន្តែពេលនេះមិនអាចប្រាប់លម្អិត​ឡើយ ដឹងត្រឹមថា ថ្ងៃពិសេសនោះអាចនឹងកើតឡើងឆាប់ៗខាងមុខនេះ។

កំលោះជនជាតិសិង្ហបុរីជាគូស្នេហ៍របស់ ​ប៉ុន សុរ៉ាវត្តី ត្រូវគេស្គាល់ឈ្មោះថា Zwan R. Lee ហើយគេរមែងឃើញ វត្តី បង្ហោះរូបថតស្វីតៗជាមួយគូស្នេហ៍លើបណ្តាញសង្គមឱ្យហ្វេនៗបានឃើញ ហើយលួចច្រណែនគ្រប់គ្នា។ ស្របគ្នាជាមួយការបើកបង្ហាញសមាសភាពរបស់គូស្នេហ៍ វត្តី ក៏បានពោលសរសើរគូស្នេហ៍ពេញៗមាត់ថា ជាមនុស្សល្អ និងជាមនុស្សម្នាក់​ដែលយល់​ និងដឹងទុក្ខធុរៈរបស់នាងគ្រប់ពេល។

ម្ចាស់មកុដ Miss Planet Cambodia 2020 មើលទៅសប្បាយចិត្តក្នុងការបើកបង្ហាញទំនាក់ទំនងស្នេហាជាមួយបុរស​សិង្ហបុរីរូបនេះ និងមិនបារម្ភថា ការបើកបង្ហាញចំណងស្នេហ៍ជាសាធារណៈធ្វើឱ្យនាងធ្លាក់ប្រជាប្រិយភាពនោះទេ ព្រោះនាងយល់ថា នេះជាឆ្នាំ២០២៤ ជាយុគ្គសម័យថ្មីដែលយើងមិនចាំបាច់ត្រូវលាក់លៀម ឬ fake អ្វីទេ យើងគួរជ្រើសរើសធ្វើនូវអ្វីដែលយើងសប្បាយចិត្ត ព្រោះវាជីវិតរបស់យើង។ ម៉្យាង នាងក៏បានបែកចែកពេលវេលាច្បាស់លាស់ក្នុងការបំពេញតួនាទីជាគូស្នេហ៍ និងតួនាទីជាសិល្បករ មិនឱ្យមានភាពរញ៉េរញ៉ៃចំពោះគ្នានោះឡើយ។

ក្រឡេកមកការងារសិល្បៈវិញ កញ្ញារៀងរយាលដៃបន្តិច ដោយសារ​ដកឃ្លាយកពេលវេលាខ្លះទៅបន្តការសិក្សាផ្នែក fashion design នៅសាលា Raffles International College Phnom Penh ដោយសិក្សានៅភ្នំពេញរយៈពេល ២ឆ្នាំ ទើបបន្តទៅសិក្សានៅសិង្ហបុរីរយៈពេល ១ ឆ្នាំទៀត ដើម្បីបញ្ចប់ការសិក្សាតែម្តង។

វត្តី ឱ្យដឹងថា ជំនាញ fashion design ជាអ្វីដែលនាងស្រលាញ់តាំងពីក្មេងមកម៉្លេះ ស្របពេលគិតចង់ងាកទៅធ្វើអ្វីថ្មី ដើម្បីខ្លួនឯងក្រៅពីការងារសិល្បៈ ក៏នាងសម្រេចចិត្តចូលរៀនជំនាញនេះតែម្តងទៅ។ ដោយសារត្រូវផ្តោតលើការសិក្សា និងកិច្ចការផ្សេងៗដែលគ្រូដាក់ឱ្យ ទើបធ្វើឱ្យនាងមិនសូវមានពេលទទួលធ្វើការងារសិល្បៈច្រើនដូចមុនឡើយ ប៉ុន្តែឆាប់ៗនេះលោកអ្នកនាងបានឃើញស្នាដៃរឿងភាគខ្នាតធំថ្មីរបស់នាងចំណងជើង «ប្រហុកស្រែស្នេហ៍ខ្ញុំ វគ្គ២» និងវត្តមាននាងក្នុងកម្មវិធីប្រកួត Miss Planet Cambodia 2024 ដែល​នឹងចូលរួមបង្វឹកបេក្ខភាព និងឡើងបំពាក់មកុដដល់ម្ចាស់ជយលាភីឆ្នាំថ្មីផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ