ឱក សុគន្ធកញ្ញា សម្ដែងជាង ៣ម៉ោង ជិត ៤០ បទហើយ ហ្វេនៗនៅត្អូញមិនទាន់ឆ្អែតទៀត!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការ​ប្រគំ​តន្ត្រី​របស់​កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ប្រទេស ឱក សុគន្ធកញ្ញា កាល​ពី​ថ្ងៃ ១៤ ខែ​កញ្ញា ឆ្នាំ ២០២៤ កន្លង​ទៅ នៅតែ​ជា​ប្រធានបទ​ពេញ​បណ្ដេញ​សង្គម​ដដែល បើ​ទោះ​ជា​ចប់​រយៈពេល ២-៣ ថ្ងៃ​ហើយ​ក៏​ពិត​មែន តែ​ឥទ្ធិពល​មិន​ងាយ​សាប​រលាបទៅ​វិញ​ឡើយ។

តារា​ចម្រៀង​ដែល​ហ្វេន​ប្រសិទ្ធិនាម Queen រូប​នេះ​បាន​សម្ដែង​អស់​រយៈ​ពេល​ជាង ៣ ម៉ោង ដែល​មាន​បទ​រហូត​ទៅ​ដល់​ជិត ៤០ ឯណោះ សុទ្ធ​សឹង​ជា​បទ​ល្បី​ៗ​របស់ កញ្ញា។ តារា​ស្រី​វ័យ ៣៧ ឆ្នាំ​រូប​នេះ​បាន​គាស់កកាយ​បទ​ចម្រៀង​របស់​ខ្លួន​តាំងពី​ចូល​ប្រឡូក​សិល្បៈ​ដំបូង​ៗ​កាលពី​នៅ​ផលិតកម្ម​ចាស់​ៗ។

បើក​ឆាក​ដំបូង​ដោយ​បទ «រស់​ជា​ខ្លួនឯង» អម​ជាមួយ​ការ​សម្ដែង​របាំ​បុរាណ​នៅ​ពី​ក្រោយ និងគ្រងឈុត​សហសម័យ​អាវ​ធំ​វែង​ដែល​មាន​រូបភាព​ជា​សមិទ្ធផល​សំណង់​ស្ថាបត្យកម្ម​ជាច្រើន​របស់​ខ្មែរ រួមទាំង​ក្បាច់​ផ្កា​ច័ន្ទ​នៅ​លើ​សម្លៀកបំពាក់​ថែម​ទៀត។ បទ​បន្តបន្ទាប់​ទៀត​អ្នក​ម្ដាយ​កូន ២ រូប​នេះ​ពិតជា​មិន​ធ្វើ​ឲ្យ​ហ្វេន​ៗ​ដែល​ចំណាយ​ប្រាក់ ខក​បំណង​ឡើយ មាន​ទាំង​ចម្រៀង ក្បាច់​រាំ និង​ការ​សម្ដែង​ផ្សេង​ៗ​មក​ជាមួយ។

បើ​និយាយ​ពី​ម៉ូដ​សក់​របស់ សុគន្ធកញ្ញា មិនមែន ១ ឬ ២ ឡើយ ហើយ​ឈុតវិញ​​រាប់​លែង​អស់តែម្ដង។ ចំណែក​ចង្វាក់​វិញ​មាន ម្ចាស់​បទ «ចង់​ទៅ ទៅ​ទៅ» ពិតជា​មិន​ធ្វើ​ឲ្យ​ខក​បំណង​ឡើយ​មាន​ទាំង​មនោសញ្ចេតនា ញាក់ rock មក​ជា​មួយ​ក្បាច់​រាំ​ដ៏​រស់រវើក​មិន​ចេះ​ថមថយ បើ​ទោះ​ជា​ទើប​តែ​កូន​ខ្ចី​ហើយ​បាន​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ក៏​ដោយ។

នៅ​លើ​បណ្ដាញ​សង្គម​គេ​សង្កេត​ឃើញ​ថា អ្នក​ដែល​ទៅ​ទស្សនា​ការ​ប្រគំ​តន្ត្រី solo របស់ ឱក សុគន្ធកញ្ញា មាន​ទាំង​តារាៗ​ដូច​គ្នា influencer អ្នក​ជំនួញ​អនឡាញ​ល្បី​ៗ ព្រម​ទាំង​កូន​សេដ្ឋី​ៗ​ដែល​ជា​ម្ចាស់ sponsor មួយ​ចំនួន​ទៀត​ដែរ។

ក្រឡេក​ទៅ​មើល​សកម្មភាព​អ្នក​គាំទ្រ​ទាំងអស់​​បាន​ចំណាយ​​កម្លាំងស្រែក​ច្រៀង រាំ​លេង សប្បាយ​ជាមួយ​អាយដល​ខ្លួន ហើយ​បើ​ទោះ​ជា​ច្រៀង​រាប់​ម៉ោង រាប់​បទ​ប៉ុណ្ណឹង​ហើយ ហ្វេន​ៗ​នៅ​រអ៊ូ​ថា​កម្មវិធី​ឆាប់​ចប់​ម្ល៉េះ​ជា​ចុង​បញ្ចប់​នៃ​កម្មវិធី​កំពូល​តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​លុតជង្គង់​ចុះ សំពះអរគុណ​អ្នក​គាំទ្រ ដែល​ដាក់​ចិត្ត​ដាក់​កាយ​តាម​ស្រលាញ់​នាង​រាប់​ឆ្នាំ​មិន​ប្រែ។ អ្នក​គាំទ្រ​នៅ​មិន​អស់​ចិត្ត​តាម​សួរ ឱក សុគន្ធកញ្ញា ថា​ ខនសឺត «THE Q – RISE OF THE QUEEN» ពេល​ណា​មាន​កម្មវិធី​បែបនេះ​ម្ដង​ទៀត៕

រូបភាព៖ One Memory



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *