តោះចូលរួម! លើកនេះ សាយ បង្កើតកម្មវិធីរត់ដោយបេះដូង ដើម្បីជួយដល់កុមារអូទីហ្សឹមនៅកម្ពុជា

តារា​ចម្រៀង​ សាយ​ បាន​បង្កើត​ និង​រៀប​ចំ​​​​​កម្មវិធី​​ «​រត់​ពី​ចម្ងាយ​ជាមួយ​សាយ​ ២០២៤​​»​ និង​កម្មវិធី​ «​រត់​ដោយ​បេះដូង​»​ ដើម្បី​​​រក​ជំនួយ​ជួយ​ដល់​កុមារ​អូទីហ្សឹម​ក្នុង​សាលា​រៀន​ទន្សាយ​ នៅ​កម្ពុជា​។

​ព្រឹត្តិការណ៍​លើក​ទី​២ ​នៃ​កម្មវិធី​ «​រត់​ពី​ចម្ងាយ​ជាមួយ​សាយ​ក្នុង​ឆ្នាំ ​២០២៤​» ត្រូវ​បាន​រៀបចំ​ពី​ថ្ងៃ​ទី​ ០៨​​ ខែ​ ឧសភា ​រហូត​ដល់​ថ្ងៃ​ទី ​៣០​ ខែ ​មិថុនា​ ឆ្នាំ ​២០២៤​​ លើ​វិញ្ញាសា​ ៣ ​គឺ​ ៧ គីឡូម៉ែត្រ,​ ១០​ គីឡូម៉ែត្រ និង ​២១ ​គីឡូម៉ែត្រ ​​​​ក្នុង​តម្លៃ​ ៤ ម៉ឺន​រៀល​។ សម្រាប់អ្នកមានបំណងចូលរួមសុំធ្វើការចុះ​ឈ្មោះ​ព្រោះ​ចំនួន​មេដាយ​មាន​កំណត់​។​ គួរ​បញ្ជាក់​ដែរ​ថា ចំពោះ​​កម្មវិធី​រត់​ពី​ចម្ងាយ​ លោក​អ្នក​អាច​រត់​នៅ​ទីតាំង​ណា​ក៏​បាន​ដែរ​។

សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ចុះ​ឈ្មោះ​បាន​តាម​រយៈ​

App: https://onelink.to/bookmeplus

Website: https://www.bookme.plus/t/events/virtual-run-2024

ដោយ​ឡែក​សម្រាប់​​​កម្មវិធី​ «​រត់​ដោយ​បេះដូង​»​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​០១ ​ខែ​ មិថុនា ​ឆ្នាំ​ ២០២៤​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ លោក​អ្នក​ក៏​អាច​ចូលរួម​រត់​ដោយ​ផ្ទាល់​ជាមួយ​​​កុមារ​អូទីហ្សឹម​ដោយ​

ធ្វើ​ការ​បរិច្ចាគ​ទៅ​កាន់​សាលា​ទន្សាយ​ក្នុង​តម្លៃ​ចាប់​ពី​៥០​ដុល្លារ​​ឡើងទៅ ដោយ​ Remark ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​ បន្ទាប់​មក​ Screenshot មក​កាន់​តេឡេក្រាម​ខាង​ក្រោម​ https://t.me/+aVoGNDLGzgAxNjM1 ដើម្បីងាយស្រួលដល់ក្រុមការងារទាក់ទងសម្រាប់ទទួលបានព័ត៌មានលម្អិតពីកម្មវិធី​និងលិខិតអញ្ជើញ​។​ «ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​អនាគត​កុមារ​អូទីហ្សឹម​និង​ចូល​រួម​ដើម្បី​ការងារ​មនុស្សធម៌​»។

​គួរ​បញ្ជាក់​ដែរ​ថា​ គោល​បំណង​នៃ​ការ​បង្កើត​កម្មវិធី​ Be A Hero With Sai Virtual Run 2024 លើក​ទី​២នេះ​គឺ​ក្នុង​គោល​ដៅ​រៃ​អង្គាស​ថវិកា​ ដើម្បី​ជួស​ជុល​អគារ​សិក្សា ​កែ​លម្អ​សោភ័ណភាព​ និង​បំពាក់​គ្រឿង​បរិក្ខារ​អនាម័យ ​​សំដៅ​ធានា​បាន​នូវ​សុខុមាលភាព​របស់​សិស្សា​នុសិស្ស​ ដើម្បី​រួម​ចំណែក​ក្នុង​បេសកកម្ម​ចួយ​ដល់​កុមារ​ពិការភាព​បញ្ញា ​​(Autism)​ ក្នុង​ប្រទេស​កម្ពុជា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​