ភាពចៃដន្យមួយនេះ ទើបធ្វើឲ្យ Rain និងភរិយា ផ្ដើមចំណងស្នេហា រហូតអាចចាប់ដៃគ្នាសាងគ្រួសារ

និយាយពីប្រវត្ដិស្នេហារបស់តារាខេប៉ុប Rain និងភរិយា Kim TaeHee វិញ គឺតែងធ្វើឲ្យមហាជនជាច្រើនលួចច្រណែន ដោយសារតែអ្នកទាំងពីរមានភាពផ្អែមល្ហែមខ្លាំង។ តែមិនទាន់អស់នៅឡើយ នៅមានរឿងចៃដន្យមួយផ្សេងទៀត ដែលជាហេតុធ្វើឲ្យតារាប្រុស Rain និងភរិយា ចាប់ផ្ដើមចំណងស្នេហារហូតដល់ការចាប់ដៃគ្នាសាងអនាគតរួមគ្នា។

ឆ្លៀតចូលក្នុងកម្មវិធី “Zzan Bro” ម្ចាស់​បទ “la Song” អត់ទ្រាំមិនបានក៏និយាយរំឭកដល់ភរិយាសំណព្វសាជាថ្មីម្ដងទៀត និងទម្លាយពីភាពចៃដន្យមួយដែលលោកមិនដែលប្រាប់នរណា ហើយវាជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យលោក និង Kim TaeHee មាន​ឱកាសបានសេពគប់មើលចិត្ដថ្លើមគ្នា។

Rain បានឲ្យដឹងថា អ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយ លោក និងភរិយាគឺស្គាល់គ្នាអំឡុងពេលថតផ្សាយពាណិជ្ជកម្ម។ កាលនោះលោកមិនមានមិត្ដស្រីឡើយ នៅពេលដែលលោកចាប់អារម្មណ៍ភរិយា ដោយសារអត្ដចរិតល្អរបស់នាង តែនាងមិនបានចាប់អារម្មណ៍លោកឡើយ។ នៅពេលដែលលោកបានសុំនាងសេពគប់មើលចិត្ដថ្លើមគ្នា នាងបែរជាលើកឡើង លោកមិនមែនជាប្រភេទបុរសក្នុងក្ដីស្រមៃនាងឡើយ។

តារាប្រុសវ័យ ៤១ ឆ្នាំបានបន្ដទៀតថា​ ការបដិសេដរបស់ភរិយាគ្រា​នោះ មិនបានធ្វើឲ្យលោកអស់សង្ឃឹមទេ។ លោកបានសុំលេខទូរសព្ទ​នាង និងបានទាក់ទងទៅនាងម្ដងទៀត ដើម្បីទៅញ៉ាំអាហារជុំគ្នា។ តែលោកក៏ត្រូវ Taehee ​បដិសេធម្ដងទៀត។ មិនទាន់អស់សង្ឃឹម លោកក៏បានទាក់ទងទៅនាងម្ដងទៀត នៅពេលលោកជិតចូលបម្រើកងទ័ព លោកក៏បាន​សុំណាត់ជួបជាមួយតារាស្រី Kim Taehee តែក៏ត្រូវនាងបដិសេធមិនព្រមជួបដដែល។

លោកបន្ដទៀតថា៖ រហូតដល់មួយឆ្នាំក្រោយ រឿងដែលលោកនឹកស្មានមិនដល់គឺបានកើតឡើង។ មានថ្ងៃមួយលោកបានច្បាប់ឈប់សម្រាកពីការបម្រើកងទ័ព និងចង់ស្វែងរកមិត្ដភក្ដិទៅញ៉ាំអាហារ និងផឹកស្រាជុំគ្នា។ លោកមានបំណងផ្ញើសារទៅមិត្ដម្នាក់ដែលមានឈ្មោះ Kim TaeSoo  តែបែរជាច្រឡំផ្ញើ​ទៅកាន់​Kim TaeHee ទៅវិញ។ តួប្រុស​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” បានផ្ញើសារថា៖ “តោះទៅញ៉ាំអាហារជាមួយគ្នា ថ្ងៃនេះជាថ្ងៃខ្ញុំឈប់សម្រាក”។ ស្រាប់តែសារបានឆ្លើយតបមកវិញ និងបញ្ជាក់ថា លោកបានផ្ញើច្រឡំមនុស្សហើយ។ ក្រោយមកលោកបានដឹងថា ម្នាក់នោះជាតារាស្រី Kim TaeHee។

ម្ចាស់​បទ “30 Sexy” បន្ថែមថា លោកប្រមូលក្ដីក្លាហាន និងសួរនាងម្ដងទៀត តើចង់ទៅញ៉ាំអាហារជាមួយគ្នាទេ ថ្ងៃនេះជាថ្ងៃលោកឈប់សម្រាក? ជាការឆ្លើយតប តារាស្រី Kim TaeHee ក៏បានយល់ព្រម។ នេះហើយជាចំណុចចាប់ផ្ដើមនៃទំនាក់ទំនងស្នេហារបស់អ្នកទាំង២។

គួរបញ្ជាក់ថា Rain និងតារាស្រី Kim TaeHee បានប្រកាសពីទំនាក់ទំនងស្នេហាក្នុងឆ្នាំ ២០១៣ និងប្រកាសរៀបការក្នុងឆ្នាំ ២០១៧។ មកទល់បច្ចុប្បន្ន អ្នកទាំង ២ នៅតែជាគូស្នេហ៍ផ្អែមល្ហែមមួយក្នុងប្រទេសកូរ៉េខាងត្បូង អ្នកទាំងពីរមានចំណងដៃកូនស្រី ២ នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​