មោទនភាពខ្លាំង! រិទ្ធី លំអរពេជ្រ ត្រៀមបង្ហាញភាពយន្តខ្លីនៅមហោស្រពភាពយន្ត CANNES ឆ្នាំក្រោយ

ស្ថាបនិក «ភ្លើងគប់» និងជាអ្នកបង្កើតមហោស្រពសិល្ប:បុណ្យភូមិ កញ្ញា រិទ្ធី លំអរពេជ្រ (YoKi) បានធ្វើឱ្យកម្ពុជាមោទនភាពជាថ្មីម្តងទៀត ក្នុងនាមជាកូនខ្មែរ ដែល​នាំនូវខ្សែភាពយន្តខ្លីរបស់ខ្លួន ទៅបង្ហាញនៅមហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង។

បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញ​ផលិតករភាពយន្ត ក្នុងកម្មវិធី The Directors Factory  អ្នករៀបចំកម្មវិធី នឹងធ្វើការជ្រើសរើសខ្សែភាពយន្តរបស់ផលិតករនានា ដើម្បីបង្ហាញក្នុងមហោស្រពអន្តរជាតិ Cannes។ ក្នុងចំណោមផលិតករជាច្រើនរូបដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានតែខ្សែភាពយន្តរបស់ផលិតករ ៤ ក្រុម មាន ៨ រូបប៉ុណ្ណោះ ដែលមានឪកាសយកមកបញ្ចាំង​ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។ 

ក្នុងនោះស្នាដៃរបស់ ​រិទ្ធី លម្អពេជ្រ តំណាងឱ្យកម្ពុជា សហការជាមួយផលិតករហ្វីលីពីន ត្រូវបានជ្រើសរើសជាពិសេស។ ខ្សែភាពយន្តខ្លីនេះ នឹងចាក់បញ្ចាំងក្នុងរាត្រី Directors’ Fortnight (aka Quinzaine des Cineastes) នៅក្នុងខែឧសភា។

កញ្ញា រិទ្ធី លំអរពេជ្រ បានលើកឡើងទាំងចិត្តរំភើបថា “ការចូលរួម CANNESFestival មិនមែនជាលើកទី១ទេ តែនេះជាលើកទី១ដែលយើងមានកុនយកទៅបញ្ចាំងនៅទី​នោះ។ ឆ្នាំក្រោយ ២០២៤ ការចូលរួមរបស់ខ្ញុំគឺជាលើកដំបូងក្នុងនាមជា filmmaker ហើយមានខ្សែភាពយន្តទៅដាក់បញ្ជាំងទីនោះ មានជា project ទៅទីនោះផ្ទាល់ ហើយ​ក៏​ជាលើកទី១ ក្នុង carrer នេះដែរ ដែលទៅថតបែប international លើទឹកដីប្រទេសហ្វីលីពីន បើទោះបីវាជាក្នុងអាស៊ីដូចគ្នាក៏ដោយ តែយើងទៅធ្វើការឆ្ងាយពីផ្ទះ ហើយធ្វើការជាមួយក្រុមការងារហ្វីលីពីនសុទ្ធតែម្តង សូម្បីតួក៏យើង cast តួហ្វីលីពីន និយាយភាសាហ្វីលីពីនទាំងអស់“។

ស្ថាបនិក «ភ្លើងគប់» រូបនេះយល់ថា វិស័យភាពយន្តចាំបាច់បំផុតដែលយើងត្រូវតែផ្សព្វទៅបណ្តាប្រទេសនៅខាងក្រៅ ជាលក្ខណៈអន្តរជាតិ ព្រោះខ្សែភាពយន្តជាភាសាអន្តរជាតិមួយ ជាសិល្បៈមួយដែលទូលំទូលាយខ្លាំងមែនទែន ហើយសម្រាប់កម្ពុជា គឺពិតណាស់យើងត្រូវការ connection ត្រូវការផ្សព្វផ្សាយ ក៏ដូចជា​នាំយកខ្សែរឿងរបស់កម្ពុជា​ទៅបង្ហាញនៅក្រៅប្រទេស។

ខ្សែភាពយន្តខ្លីរបស់ផលិករកម្ពុជាដែលសហការជាមួយផលិតករហ្វីលីពីន នឹងចាប់ផ្តើមការដំឡើងសាច់រឿង និងថតនៅក្នុងខែមីនា ឆ្នាំ ២០២៤ ខាងមុខ នៅ Dapitan ដែលជាទីក្រុងមួយនៅ ក្នុងឧបទ្វីប Zamboanga របស់ប្រទេសហ្វីលីពីន ត្រូវបានគេស្គាល់ថាជាទីសក្ការបូជាជាច្រើន និងជាមជ្ឈមណ្ឌលសម្រាប់ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង ជាមហោស្រពភាពយន្តប្រចាំឆ្នាំ ដែលបញ្ចាំងខ្សែភាពយន្តថ្មីៗគ្រប់ប្រភេទ និងភាពយន្តឯកសារ​ពី​ជុំវិញពិភពលោក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ហើយជាមហោស្រពភាពយន្តធំមួយក្នុងចំនោមមហោស្រពភាពយន្តអឺរ៉ុបធំៗ ចំនួន៣ ដូចជា ហោស្រពភាពយន្តទីក្រុង Venice ក្នុងប្រទេសអ៊ីតាលី និងមហោស្រពភាពយន្តអន្តរជាតិទីក្រុង Berlin ក្នុងប្រទេសអាល្លឺម៉ង់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ