ដើម្បីតបស្នង​លោកតា គង់ ណៃ​ វណ្ណដា និងបារមី បង្កើត​យុទ្ធនាការ​រៃអង្គាស ១០០ លាន​រៀល ជួយព្រឹទ្ធាចារ្យ​ចាប៉ីដងវែង

កាល​ពី​យប់​មិញ​ផលិតកម្ម​បារមី បាន​ប្រកាស​ចាប់ផ្ដើម​បង្កើត​យុទ្ធនាការ​រៃ​អង្គាស​ថវិកា ដើម្បី​ជួយ​ដល់​លោក​តា គង់ ណៃ។ ទង្វើ​បែប​នោះ​ដើម្បី​ជា​ការ​ដឹង​គុណ​​ព្រឹទ្ធាចារ្យ​ចាប៉ី​ដងវែង​រូប​នេះ​បាន​ពលី​កម្លាំង​កាយ​ចិត្ត​ជួយ​ដល់​វិស័យ​សិល្បៈ​ខ្មែរ ស្រប​ពេល​បទ « Time To Rise » ទទួល​បាន​ការ​ទស្សនា ១០០ លាន​ដងនាពេលថ្មីៗនេះ។

​​

យុទ្ធនាការ ១០០ លាន​រៀល “Rise For Master Kong Nay” ជា​កម្មវិធី​ដែល​មាន​តារា​រ៉េប វណ្ណដា ឡូរ៉ា ម៉ម ផលិតកម្ម​បារមី ព្រម​ទាំង​តារា​ក្នុង​ទ្រនំ​ បាន​រួម​​គ្នា​បង្កើត។ ក្នុង​នោះ​ផលិត​កម្ម​របស់​តារា​ស្រី​ ឡូរ៉ា បាន​ប្រកាស​ថា “សូម​ជម្រាប​សួរ​ទៅ​ដល់​ពុក​ម៉ែ​បងប្អូន​ពូ​មីង​ទាំងអស់​គ្នា!សូម​ចូល​រួម​អបអរសាទរ ទៅកាន់ ព្រឹទ្ធាចារ្យ​ កោសល្យ​វោហារ គង់ ណៃ ដែល​ទទួល​បាន​ការ​ទស្សនា ១០០ លាន​​ដង ក្នុង​បទ Time To Rise ។ ដើម្បី​តប​ស្នង​ទៅ​ដល់​ព្រឹទ្ធាចារ្យ គង់ ណៃ ពួក​​យើង​ផ្ដើម​បង្កើត​យុទ្ធនាការ ១០០ លាន​រៀល “Rise For Master Kong Nay” ដើម្បី​រៃអង្គាស​ថវិកា​​ក្នុង​​គោល​បំណង​ជួយ​សម្រាល​បន្ទុក​ថ្លៃ​ចំណាយ​ព្យាបាល​ជំងឺ និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់ ព្រឹទ្ធាចារ្យ គង់ ណៃ។ ដូច​ដែល​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​មក​ហើយ​ថា ព្រឹទ្ធាចារ្យ គង់ ណៃ លោក​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​យូរ​មក​ហើយ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ស្ថានភាព​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ បាន​រាង​ធូរស្បើយ​បន្តិច​ហើយ តែ​មិន​ទាន់​មាន​កម្លាំង​​គ្រប់គ្រាន់ មិន​អាច​ធ្វើ​ដំណើរ និង​​មិន​អាច​​ធ្វើការ​សម្ដែង​ដូច​មុន។ ដូច​នេះ​ហើយ​ក្រុមហ៊ុន​បារមី សិល្បករ និង​សិល្ប​ការិនី​បាន​ផ្ដួចផ្ដើម​​។

តោះ​ចូល​រួម​យុទ្ធនាការ​របស់​យើង​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី ២៥ ខែ តុលា នេះ​រហូត​ដល់ ថ្ងៃ​ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ អ្នក​ទាំងអស់​គ្នា​អាចធ្វើការបរិច្ចាគជាមួយពួកយើងបានតាមរយៈ ABA: 000 558 440 (KONGSAMAY) ​”។

គ្រាន់តែ​បារមី​ប្រកាស​បែប​នេះ​ភ្លាម​​ ម្ចាស់​បទ «BONG» បាន​ចូលរួម​ ៩៩៩ ដុល្លារ ហើយ ឡូរ៉ា ផ្ទាល់​បានផ្ដល់ ១ ១១១ ដុល្លារ និង​តារា​ៗ​ជាច្រើន​រូប​ទៀត។ ចំណែក​អ្នក​គាំទ្រ​​ទាំង​ចាស់​ទាំង​ក្មេង​បាន​ចូលរួម​បរិច្ចាគ​ម្នាក់​បន្តិច​ទៅ​តាម​លទ្ធភាព​ខ្លួន ហើយ​ថែ​ម​ទាំង​បាន​ជូនពរ​លោក​តា គង់ ណៃ ឲ្យ​ឆាប់​បាន​ត្រឡប់​មក​ធម្មតា​វិញ ដោត​នៅ​រង់ចាំ​គាំទ្រ​ស្នាដៃ​លោក​បន្តបន្ទាប់​ទៀត៕ ​​

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត