Avatar វគ្គ ២ ឬ Avatar: The Way Of Water ជាខ្សែភាពយន្ដកុនកំពុងមានភាពល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ជាពិសេសទើបចាក់ផ្សាយជាផ្លូវការទើបបានជិតមួយសប្ដាហ៍អាចរកចំណូលបានរហូតដល់ជាង ៦០០ លានដុល្លារអាមេរិកទៅហើយ ខណៈរំពឹងថាអាចរកចំណូលបានរហូតដល់ជាង ២ ពាន់លានដុល្លារឯណោះ។ ទន្ទឹមនេះ មកដឹងពីប្រាក់ឈ្នួលរបស់តួសំខាន់ៗ ក្នុងរឿង Avatar: The Way Of Water បើយោងតាមប្រភពព័ត៌មាន Hindi Fact៖
១.Sam Worthington
លោកសម្ដែងជាតួឯកប្រុស Jake Sully ទទួលបានប្រាក់ឈ្នួល ១០ លានដុល្លារអាមេរិក។
២.Zoe Saldan
តារាស្រីរូបនេះសម្ដែងជាតួព្រះនាង Neytiri ទទួលបានប្រាក់ឈ្នួលប្រមាណ ១១ លានដុល្លារអាមេរិក។
៣.Kate Winslet


តារាស្រីរូបនេះសម្ដែងជាតួ Ronal ទទួលបានប្រាក់ឈ្នួលប្រមាណ ៦ លានដុល្លារអាមេរិក។
៤.Sigourney Weaver
តារាស្រីវ័យ ៧៣ រូបនេះសម្ដែងជាតួ Kiri ទទួលបានប្រាក់ឈ្នួលប្រមាណ ៤ លានដុល្លារអាមេរិក។
៥.Stephen Lang
លោកសម្ដែងជាតួ Colonel Quaritch ទទួលបានប្រាក់ឈ្នួល ២ លានដុល្លារអាមេរិក។
៦.Cliff Curtis
លោកសម្ដែងជាតួ Tonowari ទទួលបានប្រាក់ឈ្នួល ១ លានដុល្លារអាមេរិក។
៧.Jamie Flatter
លោកសម្ដែងជាតួ Neteyam ទទួលបានប្រាក់ឈ្នួល ៦០ ម៉ឺនដុល្លារអាមេរិក។
៨.Britain Dalton

លោកសម្ដែងជាតួ Lo’ak ទទួលបានប្រាក់ឈ្នួល ៥០ ម៉ឺនដុល្លារអាមេរិក៕

























































Account
Security
Favourite Content