រ៉េត សារីតា ត្រូវអញ្ជើញចូលរួមមហោស្រពភាពយន្ត ASEAN FILM FESTIVAL 2023 នៅម៉ាឡេស៊ី

ពិតជាកិត្តិយសខ្លាំងមែនទែន ដែលបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិអាស៊ាន និងពានរង្វាន់ (ASEAN FILM FESTIVAL 2023)  នៅទីក្រុង ​Kuching ប្រទេសម៉ាឡេស៊ី ក្នុងពេល​ឆាប់​ៗ​ខាង​មុខនេះ។ នេះបើយោងតាមការបង្ហោះឱ្យដឹងរបស់ទំព័រហ្វេសប៊ុកផ្លូវការ Sash Factor Cambodia។

Sash Factor Cambodia បានរៀបរាប់ថា «ជួបគ្នាលេីឆាកក្នុងកម្មវិធីមហោស្រពភាពយន្ត​ ASEAN FILM FESTIVAL 2023 នៅឯទីក្រុង​ Kuching​ ប្រទេសម៉ាឡេសុីនាដេីមខែសីហា​ ឆ្នាំ២០២៣នេះ»។

តាមដែលដឹងមក កម្មវិធីដែលបវររកញ្ញារាងតូចច្រឡឹង សារីតា នឹងហោះទៅចូលរួមនេះ គឺជាវេទិកាជួបជុំដ៏សំខាន់ អាចនិយាយបានថា ជាការរៀបចំពិធីអបអរ និងប្រគល់​ពាន​រង្វាន់សម្រាប់បុគ្គលឆ្នើមដែលបានកសាងស្នាដៃ និងសមិទ្ធផលល្អក្នុងវិស័យភាពយន្ត និងតារាសម្តែងពីតំបន់អាស៊ានផងដែរ។ 

Miss Universe Cambodia 2020 រូបនេះ ត្រូវជ្រើសរើសជាតារាភាពយន្តតំណាងកម្ពុជា និងជាអ្នកអត្ថាធិប្បាយ (Speaker) ម្នាក់ក្នុងកម្មវិធី ដែលនឹងមានការអញ្ជើញចូលរួមដ៏ឧត្តុងឧត្តមពីព្រះអង្គម្ចាស់ស៊ីសុវត្ថិតេសូ។ នៅថ្ងៃទី៤ ខែសីហានេះ មហោស្រពក៏នឹងមានការចាក់បញ្ចាំងភាពយន្តឯកសាររបស់កម្ពុជា គឺរឿងទេពហត្ថា (The Perfect Motion) ឱ្យគ្រប់គ្នាបានទស្សនាផងដែរ។

គួររំលឹកផងដែរថា កាលពាក់កណ្តាលឆ្នាំ២០២២ ​រ៉េត សារីតា ​បានទទួល​ពាន​រង្វាន់​ជា​តារា​សម្ដែង​ស្រី​ឆ្នើម​ពី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ​​(Cambodia International Film Festival)។ កន្លងមក សារីតា ក៏ធ្លាប់ពានរង្វាន់ពីវិស័យបវរកញ្ញាផងដែរ រួមមាន ៖ ការសម្ភាសន៍ល្អដាច់គេ (Best in Interview) ការតស៊ូមតិឆ្នើម Best in Advocacy ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ