តួឯកស្រីរឿង «អធិរាជព្រះអាទិត្យ» ទម្លាយរឿងមួយធ្វើឱ្យនាងស្ដ្រេសខ្លាំងអស់ជិត ១១ ឆ្នាំ 

ជឿថាប្រិយមិត្តមួយចំនួនប្រាកដជាចាំរឿងភាគកូរ៉េខាងត្បូងដ៏ល្បី “The Moon Embracing the Sun” ឬ «អធិរាជព្រះអាទិត្យ» ជាមិនខាន ដោយសារតែពេលចេញផ្សាយដំបូងក្នុងឆ្នាំ ២០១២ ពិតជាទទួលបានប្រជាប្រិយភាពខ្លាំង។ រហូតមកដល់បច្ចុប្បន្នរឿងភាគមួយនេះនៅតែត្រូវបានគេលើកឡើងយកមកនិយាយជារឿងភាគបុរាណដែលមានគុណភាពខ្ពស់មួយ។ 

មិនតែប៉ុណ្ណោះ សូម្បីតួឯកប្រុសស្រីក៏មានឈ្មោះល្បីខ្លាំងមិនធម្មតា និងត្រូវបានមហាជនបន្តតាមដានឥតឈប់ឈររួមមានតារាប្រុស Kim SooHyun និងតារាស្រី Han GaIn។

បើក្រឡេកទៅមើលតារាស្រី Han GaIn ថ្មីៗ នេះពេលចូលរួមកម្មវិធី “Circle House” របស់ទូរទស្សន៍ SBS បានលើកឡើងថាមានរឿងមួយដែលធ្វើឱ្យនាងមានអារម្មណ៍ថា ស្ដ្រេសខ្លាំងអស់រយៈពេលជិត ១១ ឆ្នាំ។ បកត្រលប់ទៅអតីតកាលនាងតែងត្រូវមនុស្សជុំវិញមិនថា មិត្តភ័ក្ដិ បងប្អូន ចោទសួរថា៖ ហេតុអ្វីនាងគ្មានកូន?

នាងបន្ដថា៖ នាងបានជួបស្វាមីរបស់ខ្លួនដែលជាតារាសម្ដែងប្រុស Yeon JungHoon នៅក្នុងឆ្នាំ ២០០៣ ពេលថតរឿង។ ក្រោយមកអ្នកទាំងពីរក៏បានសម្រេចចិត្តរៀបការជាមួយគ្នាក្នុងឆ្នាំ ២០០៥ នៅពេលនោះនាងទើបតែមានអាយុ ២៤ ប៉ុណ្ណោះទើបសម្រេចចិត្តថាមិនទាន់យកកូនភ្លាមៗទេ។ 

ដោយរូបនាងបាននិយាយជាមួយស្វាមីថាពួកគេនៅក្មេងៗ ណាស់មិនទាន់ចាស់ទុំនៅឡើយក្នុងការមានកូន និងមើលថែពួកគេឱ្យបានល្អទេ ដូច្នេះចាំពេលវេលាសមគួរមួយចាំយកកូន។

ប៉ុន្ដែរឿងនេះហើយដែលធ្វើឱ្យរូបនាងមានសម្ពាធ និងស្ដ្រេសខ្លាំងមែនទែនអស់រយៈពេល ១១ ឆ្នាំ ព្រោះគ្រប់គ្នាតែងតែជីកកាយសួរនាំមិនឈប់ពីរឿងយកកូន។ ហេតុអ្វីមិនយកកូន? ពេលណាមានកូនហ្នឹងគេ? រៀបការយូរហើយម៉េចគ្មានកូនមួយគ្រាប់សោះអ៊ីចឹង? 

អ្វីដែលធ្វើឱ្យរូបនាងកាន់តែអន់ចិត្ត និងខឹងខ្លាំងគឺ ជនឆ្លៀតឱកាសមួយចំនួនបែរជាចែកចាយព័ត៌មានក្លែងក្លាយថាគ្រួសារនាងបែកបាក់ប្រេះឆាព្រោះតែគ្មានកូន។ 

នាងបានបន្ថែមថា៖ មិនមែនឱ្យតែរៀបការហើយត្រូវតែយកកូនភ្លាមឡើយ មនុស្សមួយចំនួនមានរឿងសំខាន់ និងផ្សេងៗ ដែលត្រូវធ្វើ រីឯរូបនាងក៏ដូចគ្នា។ សំណាងហើយដែល ស្វាមីរបស់នាងជាមនុស្សចិត្តទូលាយ មិនប្រកាន់ច្រើន និងចេះយល់ចិត្តហើយឥលូវគាត់មើលថែកូនៗ ទាំងពីររបស់ពួកយើងបានយ៉ាងល្អ។ បើមិនដូច្នេះនាងច្បាស់ជាស្ដ្រេសខ្លាំងជាងនេះមិនខាន។

គួរបញ្ជាក់ បច្ចុប្បន្នតារាស្រី Han GaIn និងស្វាមីមានចំណងដៃកូនពីរហើយ ដោយកូនទី ១ កើតក្នុងឆ្នាំ ២០១៦ ជាកូនស្រី និងកូនទី២ ក្នុងឆ្នាំ ២០១៩ ជាកូនប្រុស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​