Rain សារភាពថា ស្ថានភាពសុខភាពរបស់ខ្លួនកំពុងធ្លាក់ចុះ ខណៈមានបញ្ហាសន្លាក់ឆ្អឹងក និងចង្កេះ

តារាចម្រៀងកូរ៉េ Rain បានចែករំលែកពីស្ថានភាពរាងកាយដែលកំពុងចុះខ្សោយ រហូតនិយាយថា រាងកាយខ្លួនមិនរឹងមាំដូចមុនទេ ក្រោយធ្វើរោគវិនិច្ឆ័យរកឃើញថាមានបញ្ហាសន្លាក់ឆ្អឹងក និងចង្កេះ ដែលនាំឱ្យពិបាកប្រើប្រាស់ជីវិតប្រចាំថ្ងៃ។

កាលពីថ្ងៃទី ២៩ ខែមករា Rain បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា “My Back… What Did You Say About My Condition?” លើឆានែល YouTube ផ្ទាល់ខ្លួនដែលមានឈ្មោះថា Season B Season។ នៅក្នុងវីដេអូនេះ លោកបានបង្ហាញថា ខ្លួនបានជួបប្រទះនឹងបញ្ហាសន្លាក់ឆ្អឹងក និងការឈឺចង្កេះ ដែលជំរុញឱ្យលោកត្រូវស្វែងរកការព្យាបាលពីអ្នកជំនាញ។

ជាក់ស្ដែង តារាប្រុសវ័យ ៤៣ឆ្នាំ បានធ្វើរោគវិនិច្ឆ័យរកឃើញថា មានបញ្ហាសន្លាក់ឆ្អឹងកប៉ោង (Herniated discs) នៅត្រង់ឆ្អឹង C5 និង C6 ព្រមទាំងមានបញ្ហាត្បៀតឆ្អឹងខ្នង L5 និង L6 (Spinal stenosis) នៅត្រង់ចង្កេះ។  ទន្ទឹមគ្នានេះ លោកបានរៀបរាប់ពីអាការៈរបស់ខ្លួនបន្ថែមថា៖ “សូម្បីតែត្រង់កន្លែងដែលខ្ញុំពាក់ខ្សែក្រវាត់ ក៏មានការឈឺចាប់ខ្លាំងរហូតធ្វើឱ្យខ្ញុំចង់ស្រែកយំដែរ”។

បន្ទាប់ពីបានពិនិត្យលទ្ធផលស្កេន MRI របស់តារាចម្រៀង និងតារាសម្ដែងរូបនេះរួច គ្រូពេទ្យជំនាញបានពន្យល់ថា ឆ្អឹងកត្រង់កន្លែងតារាប្រុសឈឺនោះ បានជួបនឹងបញ្ហាស្រុតចុះខ្លាំង ស្របពេលឆ្នឹងខ្នងផ្នែកខាងក្រោមរបស់លោកក៏មានសញ្ញានៃការចុះខ្សោយ​ និងរលាកផងដែរ។ ទន្ទឹមគ្នានេះ គ្រូពេទ្យក៏បានណែនាំនូវវិធីសាស្ត្រព្យាបាលជាច្រើនបែប រួមមានការព្យាបាលដោយរំញោច ការម៉ាស្សា ការចាក់ថ្នាំ និងការព្យាបាលដោយអុកស៊ីសែនជាដើម។

ក្រោយពីបញ្ចប់ការព្យាបាលដំបូងរួច ស្ថានភាពក និងខ្នងរបស់ Rain មានភាពប្រសើរជាងមុនភ្លាមៗ ដោយលោកនិយាយថា៖ “ភាពឈឺចាប់ដែលខ្ញុំមានអម្បាញ់មិញនេះ បានធ្លាក់ចុះច្រើនមែនទែន”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

Leave a Reply

Your email address will not be published. Required fields are marked *