សារព័ត៌មានចក្រភពអង់គ្លេសសរសើររ៉ូបប្រេនកូនខ្មែរ ដែល Ariana Madix គ្រងទៅចូលរួមសម្ពោធរឿង “Wuthering Heights”

សារព័ត៌មាន​ចក្រភពអង់គ្លេស The Sun បាន​ចុះផ្សាយ​ពី​តារា​ស្រី Arina Madix ដែល​ពេល​នាង​គ្រង​ឈុត Almée Couture ជា​ស្នាដៃ​កូន​ខ្មែរ នា​គ្រា​បង្ហាញ​ខ្លួន​ចូលរួម​សម្ពោធ​រឿង​ហូលីវូដ Wuthering Heights របស់​តារា​ស្រី Margot Robbie និង​តារា​ប្រុស Jacob Elordi។

កាលពី​នា​រាត្រី​ថ្ងៃ​ថ្ងៃ ២៨ ខែ​មករា ឆ្នាំ ២០២៦ Ariana Madix ត្រូវ​បាន​សារព័ត៌មាន Entertainmentnow និង The Sun ចុះផ្សាយ និង​ដាក់​ចំណងជើង​ថា “រ៉ូប Couture និងសក់ពណ៌ត្នោតថ្មីរបស់ Ariana Madix បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ចាក់​បញ្ចាំង​លើក​ដំបូង​នៃ​រឿង ‘Wuthering Heights”។

Entertainmentnow បាន​រៀបរាប់​បន្ត​ថា កម្រាល​ព្រំ​ក្រហម​ត្រូវ​បាន​តុបតែង​ដោយ​តារា​ល្បី​ៗ​ជាច្រើន ហើយ​ក៏​មាន Ariana ដែរ។ ពិធី​ករ​រឿង “Love Island” បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយ​នឹងរ៉ូប Couture និង​សក់​ពណ៌​ត្នោត​ថ្មី​ដិត​របស់​នាង។ តារា​ស្រី​វ័យ ៤០ ឆ្នាំ​រូបនេះ​កំពុង​ឆក់​យក​ការចាប់អារម្មណ៍​ម្ដង​ទៀត ដោយ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​រូបរាង​ថ្មី​បំផុត​របស់​នាង​នៅ​ក្នុង​ការ​ចាក់​បញ្ចាំង​លើក​ដំបូង​លើ​ពិភពលោក​នៃ​រឿង “Wuthering Heights” នៅ​ហូលីវូដ រដ្ឋ​កាលីហ្វ័រញ៉ា កាល​ថ្ងៃ ២៨ ​កន្លង​ទៅ។

អ្នក​គាំទ្របាន​ចូល​ទៅ​ផ្នែក​មតិយោបល់របស់អ្នករចនាម៉ូដ ដោយសរសើរពី​សម្រស់ Madix មើល​ទៅ​ស្រស់​ស្អាត​នៅ​ក្នុង​រ៉ូប Almée Couture។ អ្នកគាំទ្រម្នាក់បានចែករំលែកថា “មែនហើយ នាង​ជា​មនុស្ស​ដ៏​ល្អឥតខ្ចោះ​ក្នុង​ការ​ស្លៀក​ឈុត​នេះ“។ ម្នាក់ទៀតបានចែករំលែកថា “នាងមើល​ទៅ​ស្រស់​ស្អាត​ណាស់​” ខណៈពេលដែលមនុស្សជាច្រើនបានចែករំលែករូបសញ្ញា​បេះដូងដែលត្រូវគ្នានឹងអាវ corset ពណ៌​ក្រហម​ដិត​របស់​រ៉ូប។

គួរ​បញ្ជាក់​ថា Rosefire ជា​ឈុត​ដែល​តារា​ស្រី Arina Madix គ្រង​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​ឈុត​នោះ​ដែរ​ជា collection ថ្មី​របស់ ALmée ដែល​បាន​ទៅ​ដើរ​បង្ហាញ​នៅ Sanya Bridal Fashion Week 2025 កន្លង​ទៅ​ថ្មី​ៗ។ មិនមែន​តែ​សារព័ត៌មាន The Sun របស់​ចក្រភព​អង់គ្លេស​ទេ Entertainment Now ក៏​ចាប់អារម្មណ៍ និងបាន​សរសើរ​ពី​ឈុត​ដែល Ariana Madix ឈុត​ជា​ប្រេន​កូន​ខ្មែរ Almée Couture ដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *