មកដឹងត្រួសៗពីចំណងដៃមង្គលការកូនកំលោះខ្មែរ និងកូនក្រមុំវៀតណាម កំពុងល្បី

ក្នុង​សប្ដាហ៍​នេះ រឿង​ដែល​កំពុង​ល្បី​លើ​បណ្ដាញ​សង្គម​ខ្មែរ និង​វៀតណាម ទាំង​ហ្វេសប៊ុក និង Tik Tok គឺ​មង្គលការ​ដ៏​អស្ចារ្យ​រវាង​កូន​កំលោះ​ខ្មែរ​ដែល​មាន​រូប​សម្បត្តិ​ស្រស់​សង្ហា និង​កូន​ក្រមុំ​វៀតណាម​ដ៏​ស្រស់​ស្អាត។

កូន​កំលោះ​ខ្មែរ មាន​ឈ្មោះ​ថា អាន ឡុងហួរ ហើយ​កូន​ក្រមុំ​វៀតណាម​ដ៏​ស្រស់​ស្អាត​មាន​ឈ្មោះ ង្វៀន ធីយៀន។ អ្នក​ទាំង ២ បាន​រៀបចំ​មង្គលការ​ម្ដង​រួច​មក​ហើយ​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ ២៤ ខែ​មករា ឆ្នាំ ២០២៦ ហើយ​មក​រៀបចំ​តាម​បែប​ប្រពៃណី​ខ្មែរ​លើ​ទឹកដី​កម្ពុជា​កាលពី​ម្សិលមិញ​នេះ គឺ ថ្ងៃ ២៩ ខែ​មករា ឆ្នាំ ២០២៦។

មង្គលការ​នៅ​លើ​ទឹកដី​វៀតណាម​តាម​បែប​ប្រពៃណី​ខាង​ស្រី​ក៏​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ ព្រោះ​ថ្លៃ​បណ្ណាការ និង​ចំណងដៃ​ដែល​ម្ដាយ​ឪពុក​ទាំង​សងខាង​ផ្ដល់​ឲ្យ រាប់​សិន​លាន​ដុង​ឯណោះ។ មិនតែ​ប៉ុណ្ណោះ​ប្រណីតភាព​នៃ​ការ​រៀបចំ​កម្មវិធី​នៅ​វៀតណាម​ក៏​ធ្វើ​យ៉ាង​អស្ចារ្យ និង​ស្រស់​ស្អាត ដោយ​ការ​តុបតែង​លម្អ​ផ្សេង​ៗ ប្រៀប​ដូច​មង្គលការ​ក្នុង​ព្រេង​និទាន។

ងាក​មក​មើល​កម្មវិធី​បែប​ប្រពៃណី​ខ្មែរ នៅ​ទឹកដី​ខាង​ប្រុស​ម្សិលមិញ​នេះ​ដែរ ឃើញ​ថា​អស្ចារ្យ​ទាំង​ថ្លៃ​បណ្ណាការ និង​សម្លៀកបំពាក់​បុរាណ​ខ្មែរ ដែល​ធ្វើឲ្យ​អ្នក​លេង​ហ្វេសប៊ុក​ភ្ញាក់ផ្អើល​នឹង​រូប​សម្រស់​កូន​ក្រមុំ- កូន​កំលោះ។ អ្វី​កាន់តែ​ធ្វើឲ្យ​មហាជន​លាន់​មាត់​សរសើរ ពេល​ចងដៃ​ឪពុក​ម្ដាយ​ទាំង​សងខាង បាន​យក​ដុល្លារ​ទាំង​ដុំៗ ដោយ​១ ដុំ​ស្មើ​នឹង​១០ ម៉ឺន​ដុល្លារ​ឯណោះ។

តែ​បើ​មក​ដឹង​ពី​ថ្លៃ​បណ្ណាការ​ត្រួស​ៗ​ថ្ងៃ​រៀបការ២ ដង​របស់​គូស្នេហ៍​ដ៏​ល្បី​នៅ​លើ​បណ្ដាញ​សង្គម​ពេលនេះ​វិញ ច្បាស់​ណាស់​ម្នាក់​ៗ​ពិតជា​ចំហ​មាត់ ភ្ញាក់ផ្អើល​នឹង​ចំនួន​ចំណងដៃ​ថ្ងៃ​ទី​១ គឺ​ទទួល​បាន​ច្រើន​ខ្លាំង។ ម្ដាយ​ឪពុក​ខាង​កូន​កំលោះ​បាន​ប្រគល់​ចំណងដៃ​ជូន​សរុប​ទាំងអស់​ប្រមាណ ៤៥ ម៉ឺន​ដុល្លារ រួម​ទាំង​គ្រឿងអលង្ការ និង​បាច់​ផ្កា​គ្រីស្តាល់ Swarovski ៦ ៨០០ ដុល្លារ។

ចំណែក​ឪពុក​ម្ដាយ​ខាង​ស្រី​បាន​ប្រគល់​ដី​តម្លៃ ១ លាន​ដុល្លារ​ជាង និង​ប្រាក់​សុទ្ធ​ប្រហែល ១១ ម៉ឺន​ដុល្លារ, រថយន្ត Ford Raptor និង​គ្រឿង​អលង្ការ​ជា​មាស​ជាច្រើន​ទៀត។ ងាក​ទៅ​ការ​កួច​ដៃ​នៅ​ថ្ងៃ​មង្គលការ​នៅ​ខ្មែរ ប្រាក់​ដុល្លារ ៦ ដុំ​ធំ​ៗ ស្មើ​នឹង ៦០ ម៉ឺន​ដែល​នេះ​ជា​ការ​កួច​ដៃ​របស់​ម្ដាយ​ឪពុក​ទាំង​សងខាង មិន​រាប់​បញ្ចូល​សាច់​ញាតិ​ឡើយ៕

រូបភាព៖ អ៊ីនធឺណេត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *