ព្រះនាងតូច ជេនណា រំភើបព្រះហឫទ័យចំពោះជ័យជម្នះរបស់ ល្អហួស

ក្រោយ ល្អហួស ទទួល​បាន​ជ័យជម្នះ​ក្លាយ​ជា​ម្ចាស់​មកុដ Miss Preteen Junior Idol World 2024 កាល​ពី​រាត្រី​ម្សិលមិញ មហាជន និង​អ្នក​គាំទ្រ​ពិតជា​សាទរ ចំពោះ​ព្រឹត្តិការ​មួយ​នេះ​បំផុត។ មិន​ត្រឹម​អ្នក​គាំទ្រ​ឡើយ សូម្បី​តែ​អ្នក​សិល្បៈ​រួម​អាជីព ​រៀមច្បង និង​សិស្ស​ប្អូន ក៏​ត្រេកអរ​នឹង ល្អហួស ទទួល​បាន​ជោគជ័យ​នេះ​ដូចគ្នា។

ក្នុង​នោះ​ព្រះនាង នរោត្តម ជេនណា ក៏​បាន​ផុស​សារ​អបអរ ដល់​ម្ចាស់​មកុដ​ថ្មី Miss Preteen Junior Idol World 2024 ក្នុង​ការ​ប្រកួត The 3rd Junior Idol World 2024 កាល​ពី​យប់​ថ្ងៃ ៣១ ខែ​មីនា ឆ្នាំ ២០២៤ កន្លង​ទៅ​នេះ​ដែរ។ ព្រះនាង​តូច និង ល្អហួស មាន​ការ​រាប់អាន និង​គោរព​គ្នា ហើយ​ពេល​ឃើញ​យុវតី ល្អហួស ឈ្នះ​មកុដ ទ្រង់​សម្ដែង​ក្ដី​សោមនស្ស​ជាមួយ​ក្រៃលែង។

ព្រះនាង បាន​រៀបរាប់​ទាំង​យប់​ថា “អរអបសាទរ បង Laor Hours ល្អហួស ដែល​បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Junior Idol World 2024 បង​បាន​នាំ​យក​នូវ​មកុដ​ដ៏​អស្ចារ្យ ដែល​ជា​ការ​លើក​តម្កើង​មុខមាត់​ប្រទេស​យើង យើង​មាន​មោទនភាព​ណាស់​ចំពោះ​បង”។ គ្រាន់តែ​ឃើញ​សំណេរ​នេះ​ភ្លាម ​ម្ចាស់​មកុដ​ថ្មី Miss Preteen Junior Idol World 2024 ក៏​បាន​ចូល cmt តប បញ្ជាក់​ពី​ការ​គោរព​ស្រលាញ់​ដល់​ព្រះ​នាង​វិញ​ភ្លាម។

ជា​ការ​ពិត​ណាស់ ​ទាំង​ព្រះនាង នរោត្តម ជេនណា និង ល្អហួស ដែល​ជា​ម្ចាស់​មកុដ Miss Preteen Junior Idol World 2024 ថ្មីថ្មោង​រូប​នេះ ឧស្សាហ៍​មាន​ការងារ​ជាមួយ​គ្នា។ ចំណែក​ទ្រង់ នរោត្តម ជេនណា កាល​ថ្ងៃ ល្អហួស បញ្ចេញ​ឈុត​តំណាង​ជាតិ ក៏​បាន ពោល​កោតសរសើរ និង​បង្ហាញ​ពី​ការ​គាំទ្រ​ដល់ ល្អហួស ផង​ដែរ៕

រូបភាព Dy Sonita Wedding Planner


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន