ព ស៊ាង បង្ហើប​ពី​អត្ថន័យ​បទ​ថ្មី ជាការ​លើក​តម្កើងនារី​ខ្មែរ

កាល​ពី​ម្សិលមិញ​នេះ​លោក ព ស៊ាង បាន​ផុស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​នឹង​ចេញ​បទ​ថ្មី​នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ ​ធ្វើ​ឲ្យ​ហ្វេន​ៗ​កំពុង​តែ​ទន្ទឹង​រង់ចាំ​ទឹកដម​សំឡេង និង​ស្នាដៃ​ផលិត​ចម្រៀង​ថ្មី​ថា​មាន​អត្ថន័យ​យ៉ាងណា។​ ជឿ​ថា​ប្រិយមិត្ត​ច្បាស់​ជា​ស្គាល់​ហើយ​ថា​តារា​ចម្រៀង​សំឡេង​ផ្អែម​រូប​នេះ តែងតែ​ផលិត​បទ​ចម្រៀង​បែប Original មិន​ចម្លង​តាម​អ្នកណា ពោល​គឺ​បទ​ចម្រៀង​នីមួយ​ៗ​របស់​គាត់​ពោរពេញ​ទៅ​ដោយ​ទឹកដម ពីរោះ​រណ្ដំ និង​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ។

ខណៈ​ពេល​ដែល​តារា​ចម្រៀង​មួយ​ចំនួន​ត្រៀម​ចេញ​បទ​សម្រាប់​ចូល​ឆ្នាំ​ខ្មែរ​តាម​បែប​រាំវង់ និង​ញាក់​កន្ត្រាក់​អារម្មណ៍ ឈយ ព ស៊ាង បែរ​ជា​ប្រកាស​ថា​ខ្លួន ​និង​ចេញ​បទ​បែប​មនោសញ្ចេតនា​​​និយាយ​ពី​សម្រស់​នារី​ខ្មែរ​ទៅ​វិញ។ យ៉ាងណា​មិញ​ ព ស៊ាង ក៏​បាន​បង្ហើប​ប្រាប់​ក្រុម​ការងារ AMS បន្តិច​បន្តួច​ដែរ​ពី​អត្ថន័យ​របស់​ចម្រៀង​ដែល​ខ្លួន​ត្រៀម​នឹងចេញ​មាន​អត្ថន័យ​ដូច្នេះ​ថា​៖ «ដោយសារ​តែ​មក​ដល់​សព្វ​ថ្ងៃ​នេះ​ពួក​យើង​មើល​ឃើញ​ថា​មិន​សូវ​មាន Artists ឬ​ក៏​អ្នក​និពន្ធ​ណា​ដែល​និយាយ​ពី​នារី​ខ្មែរ​ច្រើន​ទេ ខណៈ​ពេល​ដែល​នារី​មាន​កន្លែង​ល្អ​ជា​ច្រើន​ដែល​យើង​គួរ​តែ​រក្សា​ទុក ដូចជា​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​លោកតា ក្រម ង៉ុយ ជំនាន់​លោកតា ស៊ិន ស៊ីសាមុត លោកតា គង់ ប៊ុនឈឿន គឺ​មាន​ច្រើន ប៉ុន្តែ​ក្នុងទសវត្សរ៍យើង​គឺ​បែរ​ជា​បាត់​បង់​អស់​ច្រើន​ទៅ ដូច្នេះ​ហើយ​ទើប​ក្រុម​ការងារ​យើង​សម្រេច​ចិត្ត​ផលិត​បទ​ចម្រៀង​នេះ​ឡើង»។

តារា​ចម្រៀង​សំឡេង​ផ្អែម​រូប​នេះបន្ត​ថា៖ «នៅ​ក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ គឺ​នឹង​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ខ្លាំង ហើយ​ជា​ពិសេស​គឺ​អត្ថន័យ​ដ៏​អស្ចារ្យ​ដែល​បាន​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​យ៉ាង​ច្រើន។ ហើយ​ខ្ញុំ​ជឿ​ថា​ហ្វេនៗ​ដែល​តែងតែ​គាំទ្រ​ខ្ញុំ​ច្បាស់​ជា​ពេញ​ចិត្ត​នូវ​បទ​ចម្រៀង​មួយ​នេះ»។

គួរ​បញ្ជាក់​ផង​ដែរ​លោក ព ស៊ាង​ គឺ​ជា​តារា​ចម្រៀង​ Original វ័យ​ក្មេង​មួយ​រូប​ដែល​តែងតែ​ផលិត​បទ​ចម្រៀង​បែប​​មនោសញ្ចេតនា និង​លាយ​ឡំ​ជាមួយ​តន្ត្រី​ភ្លេង​ខ្មែរ​ដែល​ធ្វើ​ឲ្យ​ហ្វេន​ៗ​ចូលចិត្ត​ស្ដាប់ និង​សរសើរ​ពី​ស្នាដៃ​មិន​ដាច់​ពី​មាត់​ទាំង​អត្ថន័យ ​និង​សាច់​ភ្លេង។ បទ​ចម្រៀង​របស់​គាត់​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មាន​ដូចជា «រាស្ត្រ​សាមញ្ញ» «អង្វរ​តេជគុណ» «ព្រះនាង» «លួង» «មនុស្ស​មិន​ប្រក្រតី» និង​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ដែល​សុទ្ធ​សឹង​តែ​កើត​ចេញ​ពី​ការ​សម្រិត​សម្រាំង​របស់​គាត់។

ខាងក្រោម​នេះ​ គឺ​ជា​ពាក្យ​ពេជ្រ​ដែល​តារា​ចម្រៀង​វ័យ​ក្មេង​នេះ​បាន​សរសេរ​ផុស​នៅ​ក្នុង​ហ្វេស​ប៊ុក​ផេក​របស់​ខ្លួន៖

. ស្លុងផុងអារម្មណ៍ មន្តសន្ដំស្នេហ៍

. ស្នេហ៍នាងទេពធីតា Por Xeang ft Sofie

.​ Release on this 01.04.2022

“ស្នេហ៍​នាង​ទេព​ធីតា” គឺ​ជា​ចំណង​ជើង​បទ​ចម្រៀង​ដែល​លោក​ ព ស៊ាង ​បាន​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​នឹង​ចេញ​ផ្សាយ​ជា Audio នៅ​ថ្ងៃ​ទី០១ ខែ​មេសា​ខាង​មុខ​នេះ។​ ចង់​ដឹង​ថា​បទ​នេះ​មាន​អត្ថន័យ​ពិសេស​យ៉ាងណា កុំ​ភ្លេច​រង់ចាំ​ស្ដាប់​ទាំង​អស់​គ្នាណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ