ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់ក្រឡាប់ឡាន ៣-៤ ជុំ រហូតបន្សល់ទុកបញ្ហាឈឺក្បាលមួយចំហៀងដល់សព្វថ្ងៃ

ថ្មី​ៗ​នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន​ឡាយ​ជជែក​គ្នា និង​បកស្រាយ​ពី​បញ្ហា​នាង​មិន​សូវ​ពាក់​សក់​ឡើយ តាំង​ពី​អំឡុង​ប្រឡង Miss Grand Cambodia និង Miss Grand International 2022 មក​ម្ល៉េះ។ 5th Runner up Miss Grand International 2022 បាន​បញ្ជាក់​ថា​នៅ​ពេល​នាង​ពាក់​សក់ នាង​តែង​ប្រាប់​គេ​ថា នាង​ឈឺក្បាល​ពិបាក​ទ្រាំ​ណាស់។

ចំពោះ​មូលហេតុ​គឺ​មក​ពី​នាង​ធ្លាប់​ជួប​គ្រោះថ្នាក់​ក្រឡាប់​ឡាន ៣ ៤ ជុំ ហើយ​បោក​ត្រូវ​ផ្នែកក្បាល​មួយ​ចំហៀង។ ក្នុង​នោះ​នាង​បញ្ជាក់​ថា នាង​មិន​មែន​ជា​អ្នក​បើក​ឡាន​ឡើយ ហើយ​មូលហេតុ​ធ្វើឲ្យ​ក្រឡាប់​មកពី​ងងុយ​ដេក និង​ត្រូវ​​ចុះ​ទៅ​តាម​ខេត្ត​ពេល​យប់។ ការដែល​ហ្វេន​សួរ​ពី​បញ្ហា​​ពាក់​សក់​នោះ ក្រោយ​ពី​ឃើញនាង​ពាក់​សក់​ចូល​រួម​កម្មវិធី​ជប់លៀង​មួយ​របស់​អ្នក​សិល្បៈ​កាលពី​ពេល​ថ្មី​ៗ​នេះ។

ព្រោះ​តែ​ទទួល​រង​ប៉ះពាល់​បែប​នោះ​ហើយ ទើប​នាង​មិន​ដែល​ពាក់​សក់​សោះ​ឡើយ បូក​រួម​ទាំង​ការ​ប្រឡង Miss Grand Cambodia 2022 បន្ត​រហូត​ដល់ Miss Grand International ទៀត គឺ​នាង​ប្រើ​សក់​ពិត​ៗ​របស់​ខ្លួន​ធ្វើ​ម៉ូដ​នេះ ម៉ូដ​នោះ ដោយ​មិន​មាន​ការ​ពាក់​សក់​ឡើយ រហូត​ទាល់តែ​ចូល​មក​ដល់​វគ្គ Final ក្នុង​ថ្ងៃ​ប្រកួត Miss Grand International 2022 ទើប​នាង​ពាក់​សក់។

និយាយ​ដល់​គ្រា​ប្រកួត​នោះ នាង​បាន​បញ្ជាក់​ថា បេក្ខភាព Miss Grand ប្រទេស​ជាច្រើន​បាន​ពាក់​សក់ ព្រោះ​វា​មើល​ទៅ​ធ្វើ​ឲ្យ​ស្អាត​ជាង​មុន ហើយ​សម្រាប់​នាង​ក៏​បាន​ជ្រើសរើស​ការ​ពាក់​សក់​នោះ​ដែរ នា​ថ្ងៃ​ចុងក្រោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ