ជាលើកទី១ កម្មវិធីល្បីលំដាប់ពិភពលោក MGI ធ្វើមកុដចំនួន ១០ ហើយកម្ពុជាយកបាន ១ជាប្រវត្តិសាស្ត្រ

កម្មវិធីប្រកួតប្រជែងសម្រស់ Miss Grand International 2022 បានបញ្ចប់ទៅសព្វគ្រប់ហើយកាលពីរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ ដោយម្ចាស់មកុដ Miss Grand International 2022 បានទៅលើបវរកញ្ញាប្រទេសប្រេស៊ីល Isabella Menin ខណៈ 1st Runner up បានទៅលើបវរកញ្ញាថៃ 2nd Runner up បានទៅលើបវរកញ្ញាឥណ្ឌូនេស៊ី 3rd Runner up បានទៅលើបវរកញ្ញាវេណេហ្សូអេឡា និង 4th Runner up បានទៅលើបវរកញ្ញាសាធារណរដ្ឋ​ឆែក។

ក្រឡេកមក ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខភាពតំណាងជាតិកម្ពុជាវិញនោះ នាងពិតជាធ្វើបានយ៉ាងល្អបំផុត ដោយបានចូលដល់ Top 10 ចុងក្រោយដោយសមត្ថភាពពិតក្នុងការប្រកួតប្រជែង តែគួរឱ្យសោកស្តាយ Miss Grand កម្ពុជាមិនអាចឈានចូលដល់វគ្គ Top5។ ប៉ុន្តែនាងក៏ទទួលបានកមុដ១ ត្រឡប់មកកម្ពុជាវិញផងដែរ រួមជាមួយតំណែង 5th Runner up Miss Grand International 2022 ដែលនេះសមិទ្ធផល និងកំណត់ត្រាថ្មី ហើយក៏ជាមោទកភាព​មួយទៀតសម្រាប់កម្ពុជាលើវេទិកាប្រកួតអន្តរជាតិ ដោយ ​វត្តីសារ៉ាវឌ្ឍី បានបង្ហាញឱ្យពិភពលោកឃើញថា ស្រ្តីខ្មែរមានសមត្ថភាព ភាពស្រស់ស្អាត និងភាពអង់អាចក្លាហានគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង​។

ប្រជាជនកម្ពុជា រួមទាំងបវរកញ្ញា និងសិល្បករ-សិល្បការិនីល្បីៗស្ទើរទូទាំងប្រទេសបាននាំគ្នាអបអរសាទរដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចំពោះសមិទ្ធិផលថ្មីដែលធ្វើបានលើឆាកអន្តរជាតិ។

សូមជម្រាបថា នេះជាប្រវត្តិសាស្រ្តដំបូងបំផុតដែលកម្មវិធី  Miss Grand International ផ្ដល់មកុដ ១០ ដល់ Top 10 ដោយសារឆ្នាំនេះជាខួបគម្រប់ ១០ ឆ្នាំរបស់ស្ថាប័ន Miss Grand International ដូច្នេះលោក Nawat Itsaragrisil បានសម្រេចផ្តល់មកុដម្នាក់១ ដល់បេក្ខភាពដែលអាចចូលដល់វគ្គ Top10 ហើយកម្ពុជាក៏ជាម្នាក់ក្នុងចំណោម១០នាក់ចុងក្រោយនោះដែរ។ គួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ កម្មវិធី Miss Grand International ឆ្នាំនេះត្រូវបានប្រារព្ធយ៉ាងធំ ហើយប្រណិតអស្ចារ្យលើទឹកដីប្រទេសឥណ្ឌូណេស៊ី ជាការអបអរខួបគម្រប់ ១០ ឆ្នាំរបស់ស្ថាប័នដ៏ធំ និង​ជោគជ័យ​មួយ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត