ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញបំពេញសកម្មភាពមនុស្សធម៌ច្រើន មុន​ទៅប្រកួតលើឆាកអន្តរជាតិ

នៅមិនប៉ុន្មានខែទៀតនោះទេ ការប្រកួត Miss Grand International 2022 ដែលឥណ្ឌូណេស៊ី នឹងក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតប្រជែងសម្រស់​មួយ​នេះ​ឡើង។ ចំណែក Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានត្រៀមខ្លួនជាស្រេចហើយ ដើម្បីត្រៀមទៅប្រកួតប្រជែង។

យ៉ាងណា ដើម្បីនាំយកភាពជោគជ័យមកកម្ពុជាវិញ ពេលនេះម្ចាស់មកុដតម្លៃ ២៥ ម៉ឺនដុល្លារ កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯង ថែមទាំងសម្រុករៀនភាសាអង់គ្លេសបន្ថែមទៀត ព្រោះនេះជាចំណុចដែលនាងខ្វះខាត។

មិនតែប៉ុណ្ណោះ ស្រីស្អាតរូបនេះថែមទាំងឆ្លៀតពេលធ្វើ សកម្មភាពមនុស្សធម៌ ដោយថ្មីៗនេះ រូបនាងបានកៀរគរមូលនិធិ ដើម្បីជួសជុលសាលារៀនដែលកំពុងទ្រុឌទ្រោម នៅសាលាបឋមសិក្សាព្រៃគគីរ ស្ថិតនៅ ភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ មិនតែប៉ុណ្ណោះ នាងថែមទាំងបានចូលរួមបរិច្ចាគឈាមជួយដល់សង្គម ជាមួយកញ្ញា នី មុន្នីនាថ ដែលបានបង្កើតកម្មវិធី «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម ផ្តល់ក្តីស្រលាញ់ ផ្តល់ជីវិតថ្មី ជួយអាយុជីវិតមនុស្សដោយមិនប៉ះពាល់សុខភាព» ថែមទៀតផង។

ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងពិតជារីករាយណាស់ដែលក្លាយជាចំណែកមួយផ្នែកជួយដល់សង្គមជាតិ។ នាងអរគុណដល់តារាសម្តែង នី មុន្នីនាថ ដែលជារាជនីផ្តល់ឈាម បានបង្កើតកម្មវិធីមួយនេះឡើង។ Miss Grand Cambodia 2022 ក៏បានលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឱ្យចូលរួមផ្តល់ឈាមទាំងអស់គ្នា សូមផ្តល់ក្តីស្រលាញ់ និងក្តីមេត្តាចំពោះគ្នាទៅវិញទៅមក តាមរយៈការផ្តល់ឈាមជួយជីវិតមនុស្ស។

ក្រោយ​សកម្មភាពទាំងនោះ​ចេញ​ផ្សាយ អ្នកគាំទ្រនាំគ្នាសរសើរដល់សកម្មភាពមនុស្សធម៌របស់ កញ្ញា  និងលើកឡើងថា អ្វីដែលបវរកញ្ញារូបនេះធ្វើជាគំរូល្អមួយសម្រាប់បវរកញ្ញាផ្សេងទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​